រដ្ឋមន្រ្តីសិទ្ធិមនុស្សនៃប្រទេសបារាំង បានមានប្រសាសន៍ កាលពីថ្ងៃសុក្រម្សិលមិញថា បារាំងនឹងផ្តល់ប្រាក់ជំនួយ១លានដុល្លារអាមេរិកថែមទៀត ដល់សាលាក្តីខ្មែរក្រហម ។
រដ្ឋមន្រ្តីសិទ្ធិមនុស្សនៃប្រទេសបារាំង លោកស្រី រ៉ាម៉ា យ៉ាដ (Rama Yade) បានមានប្រសាសន៍ កាលពីថ្ងៃសុក្រម្សិលមិញថា បារាំងនឹងផ្តល់ប្រាក់ជំនួយ១លានដុល្លារអាមេរិកថែមទៀត ដល់សាលាក្តីខ្មែរក្រហមដែលកំពុងមានបញ្ហាខ្វះថវិកាដែលអាចនឹងធ្វើឲ្យដំណើរការកាត់សេចក្តីអតីតមេដឹកនាំខែ្មរក្រហមអាចនឹងពន្យារតទៅទៀត ។
នៅក្នុងទស្សនកិច្ចចំនួនបីថ្ងៃនៅកម្ពុជា លោកស្រីបានជួបជាមួយនឹងមន្រ្តីនៃសាលាក្តីខ្មែរក្រហមនិងមន្រ្តីអង្គការសហប្រជាជាតិ គាំទ្រសាលាក្តីខ្មែរក្រហម កាលពីថ្ងៃព្រហស្បតិ៍លោកស្រីបានបញ្ជាក់ជាថ្មីថា ប្រទេសបារាំងគាំទ្រដល់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ពីបទប្រព្រឹត្តអំពើឃោរឃៅក្នុងអំឡុងឆ្នាំ១៩៧៥ រហូតដល់ ១៩៧៩ ។
សូមជម្រាបថា ប្រទេសបារាំងជាអ្នកផ្តល់ប្រាក់ជំនួយលំដាប់ថ្នាក់ទី២ បន្ទាប់ពីប្រទេសជប៉ុនដែលមានទឹកប្រាក់សារុបចំនួន ៥លានដុល្លារនៅក្នុងមូលនិធិលើកដំបូង ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សាយ បូរី លាលែងពីការងារការពារក្ដីឲ្យអតីតមេខ្មែរក្រហម
សាលាក្តីខែ្មរក្រហមមិនទាន់សម្រេចចំពោះបណ្តឹងឧទ្ធរណ៍ករណី អៀង សារី
អៀង សារី ស្នើសុំលើកពេលសវនាការព្រោះបញ្ហាសុខភាព
មេធាវី៖ អៀង សារី ទំនងមិនអាចទ្រាំអង្គុយស្ដាប់សវនាការថ្ងៃ៣០មិថុនាបានទេ
សាលាក្ដីខ្មែរក្រហមបើកសវនាការករណី អៀង សារី នៅថ្ងៃ៣០ មិថុនា
កិច្ចស្វះស្វែងរកថវិកាបន្ថែមសម្រាប់សាលាក្ដីខ្មែរក្រហមមិនទាន់ចប់នៅឡើយ
មន្ត្រីស៊ើបអង្កេតអន្តរជាតិ ៤រូប នៅសាលាក្ដីខ្មែរក្រហមត្រូវបានបញ្ចប់បេសកកម្ម
សង្គមស៊ីវិលអំពាវនាវសុំឲ្យអន្តរជាតិផ្ដល់ថវិកាបន្ថែមដល់សាលាក្ដីខ្មែរក្រហម
ជប៉ុនសម្រេចផ្ដល់ថវិកាជិត៣លានដុល្លារដល់សាលាក្ដីខ្មែរក្រហម
ខៀវ សំផន ត្រូវបានបញ្ជូនពីមន្ទីរពេទ្យត្រឡប់ទៅមន្ទីរឃុំឃាំងវិញហើយ