ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីទៀត ព្រោះលោកជឿថា នៅពេលនោះគណបក្សប្រជាជនកម្ពុជានៅតែឈ្នះឆ្នោតដដែល។
ថ្លែងទៅកាន់មនុស្សប្រមាណ៣០០នាក់នៅក្នុងឱកាសប្រកាសឲ្យអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី២ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ឲ្យធ្លាក់អស់១០កៅអីទៀតក៏នៅតែឈ្នះ ៨០។ អ្នកចាំធ្វើនាយករដ្ឋមន្ត្រីឧទាហរណ៍រហូត ឥឡូវខ្ញុំមិននិយាយមិនកើតទេ និយាយធ្លាក់ ឲ្យធ្លាក់ក្រោម១០កៅអី ២០១៣ នៅសល់៨០ជាង នៅតែឈ្នះ ដល់បោះ២០១៨ ធ្លាក់បន្តទៀតទៅចុះ សល់៧០ក៏នៅតែឈ្នះ។ អ៊ីចឹងអ្នកចាំធ្វើនាយករដ្ឋមន្ត្រីមិនដឹងចាំដល់ថ្ងៃណា»។
សូមជម្រាបថា នៅក្នុងការបោះឆ្នោតឆ្នាំ២០០៨កន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈក្នុងរដ្ឋសភាចំនួន៩០អាសនៈ៕