នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ដែលបានផ្សាយនៅថ្ងៃទី១៧ ខែមិថុនានេះ ។
ជប៉ុនផ្តល់ថវិកាបន្ថែមទៀតនេះគឺបានធ្វើឡើងស្របពេលដែលមន្ត្រីសាលាក្តីខ្មែរក្រហមកំពុងជួបប្រជុំគ្នា នៅឯបុរីញូវយ៉កសហរដ្ឋអាមេរិក ដើម្បីគៀងគររកថវិកាបន្ថែមជាង ១០០លានដុល្លារ ដើម្បីបន្តដំណើរការសាលាក្តីវិសាមញ្ញនេះរហូតដល់ឆ្នាំ២០១១ ។
ជប៉ុនធ្លាប់បានសន្យាផ្តល់វិភាគទានដល់សាលាក្តីខ្មែរក្រហមជាង ២១លានដុល្លារអាមេរិក ។ កាលពីឆ្នាំ២០០៦កន្លងទៅ ជប៉ុនបានផ្តល់ថវិកាចំនួន៤ម៉ឺន៥ពាន់ដុល្លារអាមេរិក ដើម្បីសាងសង់អគារឃុំឃាំងមួយដែលមានចំនួន៨បន្ទប់សម្រាប់ឃុំខ្លួនអតីតមេដឹកនាំខ្មែរក្រហម ៕
