ប្រធានគណបក្សនយោបាយមួយដែលមានទីតាំងក្នុងសហរដ្ឋអាមេរិក (ស.រ.អា.) បានថ្លែងថា លោកគ្រោងនឹងទៅឈរឈ្មោះជាចៅសង្កាត់មួយនៅក្នុងក្រុងភ្នំពេញ។
ការផ្លាស់ប្តូរពីមហិច្ឆតានយោបាយចង់ក្លាយជានាយករដ្ឋមន្ត្រីទៅជាឈរឈ្មោះចៅសង្កាត់វិញនោះ គឺនៅបន្ទាប់ពីព្រឹត្តិការណ៍ដែលការបោះឆ្នោតបានបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែមានសំឡេងគាំទ្រច្រើនលើសលុបនៅក្នុងរដ្ឋសភា។
ប្រធានគណបក្សនយោបាយ ខ្មែរស្រឡាញ់ខ្មែរ លោក កែវ ហ៊ាញ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សនេះត្រូវតែប្តូរគោលជំហរ ៖ «រូបខ្ញុំសម្រាប់២០១០នេះ ខ្ញុំនឹងឈរធ្វើជាប្រធានឃុំនៅក្នុងឃុំមួយនៃទីក្រុងភ្នំពេញ ដើម្បីឲ្យខ្ញុំហ្នឹងបានចូលបម្រើជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យឃើញាថា តើប្រជាពលរដ្ឋលោកចង់បានគណបក្សឬក៏ចង់បានបុគ្គលដែលបង្ហាញដំណោះស្រាយទៅលើការកែតម្រូវនៅក្នុងឃុំរបស់លោក។ ច្បាប់បោះឆ្នោតមេឃុំនេះជាឱកាសមួយដល់បងប្អូនយើងនៅក្រៅប្រទេស ជាពិសេសអ្នកនយោបាយនៅក្រៅប្រទេសហ្នឹងដែលមានអនុបណ្ឌិតឬបណ្ឌិតអីដែលចង់ធ្វើតំណាងរាស្ត្រ មុននឹងធ្វើតំណាងរាស្ត្រគួរតែធ្វើមេឃុំសិន»។
ម៉ាយ៉ារិទ្ធិ ៖ ទីក្រុងភ្នំពេញគឺជាទីក្រុងមួយដែលមានការអភិវឌ្ឍទៅហើយ ហេតុអីបានជាលោកមិនសម្លឹងទៅមើលឃុំនៃខេត្តណាដែលថា មានភាពមិនទាន់រីកចម្រើនដើម្បីបង្ហាញពីស្នាដៃរបស់គណបក្សខ្មែរស្រឡាញ់ខ្មែរនោះ?
កែវ ហ៊ាញ ៖ ខ្ញុំថានៅទីក្រុងភ្នំពេញមានបញ្ហាច្រើនមែនទែន ដូចជាឃុំដែលខ្ញុំត្រូវទៅឈរឈ្មោះនេះឃើញថា បញ្ហាទី១ កម្មករ បញ្ហាប្រជាពលរដ្ឋច្រើន បញ្ហាក្មេងជាច្រើនអត់បានទៅសាលារៀនទេ ហើយបញ្ហាសុខុមាលភាពអត់មានទេ ហេតុដូច្នេះហើយមិនថាជានៅជនបទទេ។
សូមជម្រាបថា គណបក្សខ្មែរស្រឡាញ់ខ្មែរដែលទើបនឹងបង្កើតកាលពីខែសីហា ឆ្នាំ២០០៧ គឺជាគណបក្សមួយដែលមិនបានចូលរួមក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ២០០៨នោះឡើយ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មន្ត្រីជាន់ខ្ពស់៖ កម្ពុជាមិនបានផ្ដល់សញ្ជាតិខ្មែរឲ្យថាក់ស៊ីនទេ
ស្ថានភាពបក្សប្រឆាំងបន្ទាប់ពីប្រធានត្រូវផ្ដន្ទាទោស
សមរង្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយរកយុត្តិធម៌
មន្ត្រីស.រ.អា.៖ រាល់ការកាត់ក្ដីរបស់តុលាការខ្មែរគួរធ្វើឡើងឲ្យមានតម្លាភាព
សមរង្ស៊ីនឹងមិនចូលស្រុកបើពលរដ្ឋ២នាក់មិនត្រូវបានដោះលែង
តុលាការខែត្រស្វាយរៀងកាត់ទោសឲ្យសមរង្ស៊ីជាប់គុក២ឆ្នាំ
នាយករដ្ឋមន្រ្តី៖ ទេសចរកើនឡើងនៅកម្ពុជាដោយសារស្ថិរភាពនយោបាយល្អ
សមរង្ស៊ីនឹងរងការចោទបន្ថែមបើមិនឈប់ផ្សព្វផ្សាយពីបញ្ហាព្រំដែន
ថាក់ស៊ីនចាកចេញពីប្រទេសកម្ពុជា
មន្រ្តីបក្សសមរង្ស៊ីនៅស្វាយរៀងជាប់ទោសពីបទបំផ្លាញទ្រព្យសម្បត្តិឯកជន
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.