មេបញ្ជាការ​ខ្មែរ​និង​ថៃ​ជួប​ចរចា​គ្នា​ដោះស្រាយ​បញ្ហា​ការប្រឈម​មុខ​គ្នា​ដោយ​អាវុធ

មេបញ្ជាការ​សមរភូមិ​កម្ពុជា​និង​ថៃ​បាន​ជួប​ចរចា​គ្នា​ចំនួន​៥​ម៉ោង​នៅ​ចំណុច​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លើ​ទឹក​ដី​ថៃ​ដើម្បី​ដោះស្រាយ​បញ្ហា​ការប្រឈម​មុខ​គ្នា​ដោយ​អាវុធ។

ប្រភព​ពី​មន្ត្រី​យោធា​ខ្មែរ​ដែល​ចូលរួម​គឺ​លោក​ឧត្តមសេនីយ៍ ស្រី ឌឹក បាន​ថ្លែង​ថា គេ​បាន​ព្រមព្រៀង​ឲ្យ​មាន​ការរក្សា​សភាព​ដើម​ដូច​មិន​ទាន់​មាន​ការប្រយុទ្ធ​គ្នា​នៅ​តាម​តំបន់​នានា​ក្បែរ​ប្រាសាទ​ព្រះវិហារ។

ចំណែក​នៅ​តំបន់​ព្រលាន​ឥន្ទ្រី​គឺ​បាន​យល់ព្រម​ឲ្យ​រក្សា​ស្ថានភាព​កងទ័ព​ខ្មែរ​នៅ​កន្លែង​ឈរ​ជើង​ដដែល និង​បញ្ឈប់​ការជំរុល​ចូល​របស់​ទាហាន​ថៃ។

មន្ត្រី​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ការប្រយុទ្ធ​គ្នា​ពី​ម្សិលមិញ​មាន​ទាហាន​ថៃ​ស្លាប់​ទាំងអស់​៦​នាក់៕