អគ្គមេបញ្ជាការកងទ័ពថៃ លោក ប៊ុនសាង នាមបរាឌិត បានប្រាប់អ្នកកាសែតថាកិច្ចចរចារបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ មិនទាន់បានទទួលជោគជ័យអ្វីនោះទេ ។
លោក ប៊ុនស្រាង នាមប្រាឌីត បានថ្លែងថាកងទាហាននៅតែស្ថិតក្នុងទីតាំងដដែលក្នុងតំបន់ប្រាសាទព្រះវិហារ ប៉ុន្តែចៀសវាងការប្រឈមមុខដាក់គ្នា ។
កម្ពុជានិងថៃបានបញ្ជូនកម្លាំងទៅប្រឈមមុខគ្នាឯតំបន់ប្រាសាទព្រះវិហារ គឺនៅបន្ទាប់ពីអង្គការយូណស្កូបានព្រមទទួលដាក់ប្រាសាទព្រះវិហារនោះចូលជាបេតិកភណ្ឌពិភពលោក ៕
