ទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ីឈ្មោះ Bernama ដែលបានដកស្រង់ប្រសាសន៍លោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Dais Yatim បានឲ្យដឹងថា ម៉ាឡេស៊ីនឹងធ្វើការពិនិត្យសភាពការណ៍នៅតាមព្រំដែនខ្មែរនិងថៃឲ្យបានល្អិតល្អន់ ហើយថាម៉ាឡេស៊ីនឹងខំប្រឹងប្រែងជួយអស់ពីសមត្ថភាពដើម្បីទប់ស្កាត់កុំឲ្យបញ្ហាទំនាស់ព្រំដែននៃប្រទេសទាំងពីរនេះកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។
លោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីមានប្រសាសន៍បន្តថា លោកអគ្គលេខាធិការនៃសមាគមអាស៊ាន Surin Pitsuwan ក៏បានធ្វើការអំពាវនាវសុំឲ្យប្រទេសជាសមាជិកអាស៊ានលូកដៃក្នុងការជួយដោះស្រាយបញ្ហានេះតាមរយៈការទូតឲ្យបានឆាប់ៗ៕
