ការប្រកាសលទ្ធផលនោះនឹងផ្អែកលើករណីមានឬគ្មានបណ្ដឹងក្រោយការប្រកាសលទ្ធផលបណ្ដោះអាសន្ន និងករណីគ្មានការបោះឆ្នោតសាជាថ្មី ។
តាមរបាយការណ៍បណ្ដោះអាសន្នបានឲ្យដឹងថា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤នេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន៩០អាសនៈ គណបក្សសមរង្ស៊ី ២៦អាសនៈ គណបក្សសិទ្ធិមនុស្ស ៣អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ ២អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច២អាសនៈ ។
គណបក្សបួនគឺគណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស គណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច បានជំទាស់ទៅនឹងលទ្ធផលនោះបន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនបានបាត់ឈ្មោះនៅក្នុងបញ្ជីមិនអាចបោះឆ្នោតបាន ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្ដី បានឲ្យដឹងកាលពីថ្ងៃទី២៨ កក្កដា ថា រហូតមកទល់នឹងពេលនេះគ.ជ.ប.បានទទួលពាក្យបណ្ដឹងចំនួន៣០ករណី ៕
