កាលពីម្សិលមិញនេះអង្គការសិទ្ធិមនុស្សលីកាដូបានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវសុំឲ្យក្រសួងការពារជាតិចេញបញ្ជាដល់ក្រុមទាហាននៃកងពលលេខ៣១ ប្រចាំការនៅខេត្តកំពត ផ្អាកសកម្មភាពហិង្សារបស់ខ្លួនជាបន្ទាន់។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថា ក្រុមទាហានប្រដាប់ដោយកាំភ្លើង AK47 មិនគួរប្រើអាវុធប្រឆាំងប្រជាពលរដ្ឋស្លូតត្រង់នោះទេ ហើយថាបើសកម្មភាពហិង្សានៅតែបន្តកើតមានឡើងនោះនឹងមានប្រជាពលរដ្ឋកាន់តែច្រើននឹងត្រូវរងរបួសឬក៏អាចមានស្លាប់បន្ថែមទៀត។
សេចក្តីថ្លែងការណ៍នោះបន្តថា កាលពីថ្ងៃច័ន្ទផ្ទះអ្នកស្រុកចំនួន១៣០ខ្នងបានត្រូវដុតបំផ្លាញឆេះ ហើយនៅថ្ងៃអង្គារម្សិលមិញនេះ ផ្ទះនៅសេសសល់ប្រមាណជា១៧០ខ្នងក៏បានត្រូវដុតបំផ្លាញខ្ទេចខ្ទីអស់បន្ថែមទៀត ហើយថាអ្នកស្រុកដោយមិនដឹងទៅរស់នៅទីណាផ្សេង ក៏បាននាំគ្នាទៅគេងលើគំនរផេះនៅទីកន្លែងផ្ទះរបស់ខ្លួនដែលឆេះនោះ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ក្រសួងមហាផ្ទៃស្នើសុំឲ្យអាជ្ញាធរខែត្រសៀមរាបអនុញ្ញាតឲ្យពលរដ្ឋចូលធ្វើស្រែ
ជនប្រដាប់អាវុធបាញ់គំរាមនិងដុតបំផ្លាញផ្ទះអ្នកភូមិ៣ខ្នងនៅបាត់ដំបង
ក្រុមសិទ្ធិមនុស្សគ្រោងស្នើសុំឲ្យអាជ្ញាធរអនុញ្ញាតឲ្យពលរដ្ឋចូលច្រូតកាត់ស្រូវ
អាជ្ញាធរខែត្រកំពង់ធំចាប់ខ្លួនពលរដ្ឋ៤នាក់បន្ថែមទៀតក្នុងរឿងជម្លោះដី
ជនជាតិភាគតិចនៅមណ្ឌលគិរីបារម្ភថាក្រុមហ៊ុនធ្វើឲ្យបាត់ដីចម្ការវិលជុំ
ពលរដ្ឋមានជម្លោះដីនៅឧត្ដរមានជ័យបន្តតវ៉ានៅទីស្ដីការគណៈរដ្ឋមន្រ្តី
ស្ថានភាពបញ្ហាជម្លោះដីនៅស្រុកសន្ទុកខេត្តកំពង់ធំ
សង្គមស៊ីវិលស៊ើបអង្កេតករណីក្រុមហ៊ុនរំលោភបំពានលើជនជាតិភាគតិច
សមត្ថកិច្ចខែត្រកំពង់ធំចាប់ខ្លួនពលរដ្ឋ៣នាក់ក្នុងរឿងជម្លោះដី
សមត្ថកិច្ចខែត្រកំពង់ធំបាញ់បង្រ្កាបការតវ៉ារបស់ពលរដ្ឋក្នុងរឿងជម្លោះដី
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.