អ្នកស្រី យ៉ោមបុប្ផា ត្រូវ​តុលាការ​ផ្ដន្ទាទោស​៣​ឆ្នាំ

ក្រោយ​ពី​ចោទ​ឆ្លើយ​អស់​រយៈពេល ២​ថ្ងៃ​មក ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​អ្នកស្រី យ៉ោម បុប្ផា ស្វាមី​អ្នកស្រី និង​ប្អូន​ប្រុស ២​នាក់​ផ្សេង​ទៀត ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ឲ្យ​ដើម​បណ្ដឹង​សរុប ៦០​លាន​រៀល។
ដោយ ម៉ម មុនីរតន៏
2012-12-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា ៣០៥
ស្ត្រី​បឹងកក់​ម្នាក់​នេះ កំពុង​អង្គុយ​យំ​ក្បែរ​ជើង​របស់​សមត្ថកិច្ច​ដែល​ឈរ​ការពារ​មិន​ឲ្យ​ក្រុម​អ្នក​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា សម្រុក​ចូល​ទៅ​ខាង​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Morm Moniroth

ប៉ុន្តែ ការ​ជាប់​ពន្ធនាគារ​ជាក់ស្តែង​នោះ មាន​តែ​អ្នកស្រី យ៉ោម បុប្ផា ម្នាក់​ប៉ុណ្ណោះ ចំណែក​ប្ដី​អ្នកស្រី​ត្រូវ​ព្យួរ​ទោស និង​ប្អូន​ប្រុស ២​នាក់ បាន​កាត់​ទោស​ដោយ​កំបាំង​មុខ។ តុលាការ​បាន​ចោទ​ថា អ្នកស្រី យ៉ោម បុប្ផា និង​គ្រួសារ បាន​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០១២។

សំឡេង៖ «ការ​សម្រេច​ក្ដី​របស់​ចៅក្រម​គ្មាន​មូលដ្ឋាន​អង្គហេតុ​ណា​ទាំង​អស់​សម្រាប់​ដាក់​ទោស​ទៅ​លើ​អ្នកស្រី យ៉ោម បុប្ផា និង​ប្ដី​របស់​គាត់​នោះ​ទេ»

ក្រុម​អ្នក​ឃ្លាំ​មើល​សវនាការ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ក្រុម​ពលរដ្ឋ​ដែល​គាំទ្រ​សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ នៅ​ខាង​ក្រៅ​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពួក​គេ​ប្រតិកម្ម​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ ដោយ​ចាត់​ទុក​ថា ការ​វិនិច្ឆ័យ​របស់​ចៅក្រម គឺ​ពុំ​បាន​ផ្អែក​លើ​អង្គហេតុ មាន​ភាព​លំអៀង និង​ថា​ការ​សម្រេច​នេះ គឺ​គ្រាន់​តែ​ជា​ឆាក​ល្ខោន​មួយ​ប៉ុណ្ណោះ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការ​នៃ​សវនាការ​អស់​រយៈពេល ២​ថ្ងៃ​មក​នេះ​និយាយ​ថា ជា​ការ​គួរ​ឲ្យ​សោកស្ដាយ​ដែល​តុលាការ​រក​ឃើញ​ថា​អ្នកស្រី យ៉ោម បុប្ផា ស្វាមី​អ្នកស្រី និង​ប្អូន​ប្រុស​ពីរ​នាក់​ផ្សេង​ទៀត ត្រូវ​មាន​ទោស​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ចោទ​នេះ។ លោក អ៊ូ វីរៈ ចាត់​ទុក​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​របស់​អ្នក​មាន​អំណាច​នៅ​កម្ពុជា ដើម្បី​គាប​សង្កត់​មក​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​ដីធ្លី។

លោក អ៊ូ វីរៈ៖ «ចំពោះ​ខ្ញុំ​អើ​មាន​ចម្លើយ​ដូច​អត់​ស្រប​គ្នា ដូច​ជា​ម៉ោង ដូច​ជា​អី​ហ្នឹង ឆ្លុះ​បញ្ចាំង​ថា ចម្លើយ​ហ្នឹង គឺ​ត្រូវ​បាន​គេ​ប្រាប់​ទៅ​វិញ​ទេ ប្រហែល​ជា​អ្នក​ណា​គេ​ប្រាប់​ឲ្យ​ឆ្លើយ​ដូចៗ​គ្នា​បែប​ហ្នឹង ហើយ​ខ្ញុំ​មើល​ទៅ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោកស្រី យ៉ោម បុប្ផា»

ចំណែក​ក្រុម​ពលរដ្ឋ​ដែល​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា និយាយ​ថា ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ គឺ​មាន​ភាព​អយុត្តិធម៌។ ពួក​គេ​ទាម​ទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​នេះ និង​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «សង្ឃឹម​ថា ថ្ងៃ​នេះ​គាត់​នឹង​បាន​ត្រឡប់​មក​វិញ តែ​ទី​បញ្ចប់ បាន​ទទួល​ផល​អវិជ្ជមាន»

ការ​ប្រតិកម្ម​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​លោក សួស សំអាត ចៅក្រម​ជំនុំ​ជម្រះ​សម្រេច​ចោទ​ប្រកាន់​អ្នកស្រី យ៉ោម បុប្ផា ប្ដី​អ្នកស្រី​ឈ្មោះ លួស សាខន និង​ប្អូន​ប្រុស ២​នាក់ ឈ្មោះ យ៉ោម សិដ្ឋ និង យ៉ោម កន្លង ហៅ ឡុង ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៣​ឆ្នាំ​ក្នុង​ម្នាក់ៗ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​សង​ជំងឺ​ចិត្ត​ឲ្យ​ដើម​បណ្ដឹង​សរុប ៦០​លាន​រៀល ​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ក៏ប៉ុន្តែ លោក លួស សាខន ដែល​ត្រូវ​ជា​ប្ដី​របស់​អ្នកស្រី យ៉ោម បុប្ផា ដែល​តុលាការ​សម្រេច​ចោទ​ប្រកាន់​ឲ្យ​មាន​ទោស ៣​ឆ្នាំ លើ​បទ​ចោទ​នេះ​ដែរ​នោះ ត្រូវ​ព្យួរ​ទោស​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ ដោយ​ចៅក្រម​ជំនុំ​ជម្រះ​សំអាង​ថា ពុំ​បាន​ប្រព្រឹត្ត​ដោយ​ផ្ទាល់។ ចំណែក​លោក យ៉ោម សិដ្ឋ និង​លោក យ៉ោម កន្លង ហៅ ឡុង ត្រូវ​ផ្ដន្ទាទោស​កំបាំង​មុខ ៣ឆ្នាំ និង​បង្គាប់​ឲ្យ​ចាប់​ខ្លួន​គិត​ចាប់​ពី​ថ្ងៃ​ផ្ដន្ទាទោស​នេះ។

លោក លួស សាខន ដែល​ត្រូវ​ជា​ស្វាមី​របស់​អ្នកស្រី យ៉ោម បុប្ផា បញ្ជាក់​ថា លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត​ប្រឆាំង​នឹង​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ ជុំវិញ​នឹង​ការ​ជំនុំ​ជម្រះ​របស់​លោក សួស សំអាត ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នេះ។

លោក វ៉ាត ថៃសេង និង​លោក ង៉ែត ចិត្ត ដែល​អះអាង​ថា​ជា​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នេះ និយាយ​ថា ក្រុម​គ្រួសារ​របស់​អ្នកស្រី យ៉ោម បុប្ផា មាន​ចេតនា​ចង់​សម្លាប់​ពួក​គេ ដោយ​ប្រើ​ពូថៅ និង​ទួរណឺវីស ក្រោម​បទ​ចោទ​ថា ពួក​គេ​បាន​លួច​កញ្ចប់​រថយន្ត​របស់​អ្នកស្រី យ៉ោម បុប្ផា។

ចំណែក​លោក ឯ សុភាស់ ប្រធាន​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​គាំទ្រ​សេចក្ដី​សម្រេច​របស់​តុលាការ បាន​និយាយ​ថា អ្វី​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អ្នកស្រី យ៉ោម បុប្ផា និង​ក្រុម​គ្រួសារ​ឲ្យ​មាន​ទោស​តាម​ផ្លូវ​តុលាការ​នេះ​ថា គឺ​ជា​ការ​ផ្ដល់​ភាព​សុក្រឹត​សម្រាប់​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​ជា​ការ​សម្រេច​មួយ​ប្រកប​ដោយ​យុត្តិធម៌។

លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក សៀ ភារម្យ លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន និង​លោក នី ចរិយា ប្រធាន​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការ​នៃ​ការ​ជំនុំ​ជម្រះ​ក្ដី​រយៈពេល ២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៦ ហៅ​ការ​សម្រេច​នេះ​ថា​បាន​ធ្វើ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ និង​ថា​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា កំពុង​ធ្វើ​ដំណើរ​ថយ​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (13)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្មែរជាប្រទេសប្រជាធិបតេយ្យប៉ុន្តែប្រជាជនបែជាគ្មានសិទ្ធអ្វីបន្តិចសោះ។ បើហ៊ាននិយាយ រឺ តវ៉ា រឺ បញ្ចេញយោបល់ច្បាស់ជាបានដេកគុករឺក្នុងមជ្ឈូសមិនខានឡើយ។

Dec 29, 2012 10:13 AM

អ្នក​អាន​អនាមិក

Animal court, inhuman, they will fail some days!!

Dec 28, 2012 06:37 PM

អ្នក​អាន​អនាមិក

ចង់លាក់បាំងកំហុសរបស់ខ្លួនឯងដែលធ្វើខុសនឹងខ្វះសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ធហើយចង់កាងអំនាចរបស់ខ្លួនឯងផងនោះ គាត់ចេះតែ ដើរលាបពណ័ឲ្យគេ ស ទៅជា ខ្មៅ ខ្លៅ ទៅជា បណ្ឌិត អាក្រក់ ទៅជា ល្អ គេជនរងគ្រោះសោះ ថាគេហ្នឹង ពួកអភិគមន៏ គាត់ចេះតែបុំណ្ណឹង ធ្វើអីផ្សេងមិនចេះ !

Dec 28, 2012 02:33 PM

អ្នក​អាន​អនាមិក

ខ្ញុំសុំសួរមួយ តើមេធាវីអស់នោះមិនខ្លាចមានកម្មពៀទេ? ប្រយ័ត្នថ្ងៃណាមួយត្រូវនិរាសព្រាត់ប្រាស់គ្រួសារ និងត្រូវបណ្តាសារបស់គេទៅ។ បើវត្ថុស័ក្តិសិទ្ធិពិតជាមានមែនសូមជួយឃុំគ្រងមនុស្សស្លូតត្រង់និងដាក់ទោសកម្មដល់ពួកអគតិទាំងនោះផង។ សាងល្អបានល្អសាងអាក្រក់បានអាក្រក់។ សូមអោយតុលាការអយុត្តិធម៌ គ្មានកេរ្តិខ្មាស់ឆាប់រលាយ

Dec 28, 2012 03:09 AM

អ្នក​អាន​អនាមិក

កុំបន្ទោសមេធាវី។ វិជ្ជាជីវៈរបស់គេ គឺធ្វើយ៉ាងណាអោយតែឈ្នះក្តី។ បើចង់បន្ទោស ត្រូវបន្ទោសតុលាការ។

Dec 28, 2012 07:31 PM

អ្នក​អាន​អនាមិក

អ្នកស្រីល្ងង់ខ្លាំណាស់គឺខ្មែររាប់លាននាក់ផ្សេងទៀត៕ ព្រោះអាងថាដីខ្មែរដែលមានដូនតាជាម្ចាស់។ ហើយចង់បានខុសរឿង គាត់ភ្លេចគិតថា ប្រទេសទាំងមូលវាជារបស់សម្តេចទាំងបី រួមទាំងបរិវាអតិតខ្មែរក្រហមជាម្ចាស់ពិត ។ព្រោះសមមិត្តវៀតណាមជាអ្នកឲ្យ និងទម្រាំបំផ្លាញខ្មែរឲ្យរលាយរលត់បាត់បង់ដើមទងបាន មហាមិត្តបានចំណាយអាវុធរាប់ពាន់តោន លះបង់សាច់ស្រស់រាប់ម៉ឺននាក់ ៉ មិនរាប់ខ្មែររាប់សែនចូលផងទេ ៉ តាំងពី១៩៧០ដល់១៩៨២។ ដូច្នេះ ទីណាក៏សម្តេច យកទៅលក់បានដែរ៕

Dec 28, 2012 02:30 AM

មើល​មតិ​ទាំង​អស់.