តុលាការ​ខេត្ត​ប៉ៃលិន​បំភ្លឺ​រឿង​ក្ដី​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ការ​ចាប់​រំលោភ​ម្នាក់

2012-02-24

ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ប៉ៃលិន បាន​បំភ្លឺ​ចំពោះ​ករណី​ក្មេង​ស្រី​រង​គ្រោះ​ដោយ​អំពើ​រំលោភ​សេពសន្ថវៈ​ម្នាក់ ដែល​ត្រូវ​តុលាការ​កាត់​ឲ្យ​ចាញ់​ក្ដី ហើយ​បង្គាប់​ឲ្យ​បង់​ប្រាក់​ជា​ច្រើន​លាន​រៀល​ទៅ​ឲ្យ​គ្រួសារ​ជន​ជាប់​សង្ស័យ​ថែម​ទៀត។

តុលាការ​ខេត្ត​ប៉ៃលិន​បាន​បំភ្លឺ​ថា ពួកគេ​ពុំ​មាន​ចេតនា​ផ្អឹប​សំណុំ​រឿង​បទឧក្រិដ្ឋ​របស់​ជន​រង​គ្រោះ​ក្នុង​ករណី​ចាប់​រំលោភ​សេពសន្ថវៈ ហើយ​លើក​យក​សំណុំ​រឿង​បរិហារ​កេរ្តិ៍​របស់​ភាគី​ជន​ជាប់​សង្ស័យ​មក​ជំនុំ​ជម្រះ​ក្ដី​នោះ​ទេ ប៉ុន្តែ​មាន​បញ្ហា​យឺតយ៉ាវ ដោយសារ​តែ​មន្ត្រី​នគរបាល​យុត្តិធម៌​បញ្ជូន​សំណុំ​រឿង​ករណី​ចាប់​រំលោភ​នោះ​ទៅ​តុលាការ​នៅ​ក្រោយ​ការ​ទទួល​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់​ជន​សង្ស័យ។

លោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ប៉ៃលិន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ តុលាការ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​ករណី​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ ៨​ឆ្នាំ និង​ចោទ​ប្រកាន់​ជា​ផ្លូវការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន។

តុលាការ​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​បើក​សវនាការ​លើ​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់​ដើម​បណ្ដឹង​ដែល​ជា​ជន​ជាប់​សង្ស័យ​ក្នុង​ករណី​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ ៨​ឆ្នាំ នៅ​ខេត្ត​ប៉ៃលិន។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ ចៅក្រម​ជំនុំ​ជម្រះ​បាន​ប្រកាស​សាលក្រម​កាត់​សេចក្តី​ឲ្យ​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ចាញ់​ក្តី។

ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ថ្មីៗ​នេះ ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ខាង​ផ្លូវ​ច្បាប់ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​សាលក្រម​តុលាការ​ខេត្ត​ប៉ៃលិន ដែល​បាន​កាត់​ក្តី​ឲ្យ​មាន​ទោស​ពី​បទ​បរិហារ​កេរ្តិ៍ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ជា​ច្រើន​លាន​រៀល​ទៅ​ឲ្យ​ភាគី​ដើម​បណ្តឹង ដែល​ជា​ជន​សង្ស័យ​ក្នុង​ការ​ចាប់​រំលោភ​កូន​ស្រី​របស់​គាត់។

ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ថ្លែង​ថា តុលាការ​ខេត្ត​ប៉ៃលិន ពុំ​បាន​លើក​យក​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​កូន​ស្រី​របស់​គាត់​ដែល​រង​គ្រោះ​ដោយ​អំពើ​ចាប់​រំលោភ​ទៅ​ចាត់ការ​តាម​គោលការណ៍​ច្បាប់​ទេ ប៉ុន្តែ​តុលាការ​បែរ​ជា​លើក​យក​ពាក្យ​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់​ជាប់​ជនសង្ស័យ ដែល​បាន​ចាប់​រំលោភ​កូន​ស្រី​គាត់​ចាត់​ការ​ទៅ​វិញ។

លោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ប៉ៃលិន បញ្ជាក់​ថា តុលាការ​បាន​ចាត់ការ​តាម​នីតិវិធី​របស់​ខ្លួន។ លោក​ថា ភាគី​ជនសង្ស័យ​ក្នុង​ករណី​ចាប់​រំលោភ​បាន​ដាក់​បណ្ដឹង​ប្ដឹង​គ្រួសារ​ជន​រង​គ្រោះ​ពី​បទ​បរិហារ​កេរ្តិ៍​ទៅ​កាន់​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ប៉ៃលិន តាំង​ពី​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១១ ប៉ុន្តែ​ប៉ូលិស​បាន​បញ្ជូន​សំណុំ​រឿង​ចាប់​រំលោភ​របស់​ជន​រង​គ្រោះ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១២។

ប៉ុន្តែ​ម្ដាយ​ក្មេង​ស្រី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ កូនស្រី​គាត់​អាយុ ៨​ឆ្នាំ ត្រូវ​បាន​ជន​សង្ស័យ​ឈ្មោះ រ៉ា អាយុ ២៣​ឆ្នាំ ចាប់​រំលោភ​នៅ​បរិវេណ​ខាង​ក្រោយ​ផ្ទះ ស្ថិត​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ហើយ​លោកស្រី​បាន​ទៅ​ប្ដឹង​អាជ្ញាធរ​ភូមិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ប៉ុន្តែ​ខាង​អាជ្ញាធរ​មិន​បាន​ជួយ​គ្រួសារ​លោកស្រី​ទេ។ លុះ​ក្រោយ​មក​ដំណឹង​នេះ​បាន​លេច​ឮ​ដល់​គ្រួសារ​ជន​សង្ស័យ ធ្វើ​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​លោកស្រី​ពី​បទ​បរិហារ​កេរ្តិ៍​ដាក់​ទៅ​តុលាការ​ខេត្ត​ប៉ៃលិន។ លោកស្រី​ថា ក្រោយ​មក​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ លោកស្រី​បាន​ធ្វើ​ពាក្យ​បណ្ដឹង​ករណី​ចាប់​រំលោភ​កូន​ស្រី​គាត់​នេះ​ទៅ​ប៉ូលិស​ខេត្ត​ប៉ៃលិន។ 

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ប៉ូលិស​ខេត្ត​ប៉ៃលិន ពី​ភាព​យឺត​យ៉ាវ​ក្នុង​ការ​បញ្ជូន​សំណុំ​រឿង​ករណី​ចាប់​រំលោភ​នេះ​ទៅ​តុលាការ​ទេ។

លិខិត​បញ្ជាក់​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ចុះ​កាលបរិច្ឆេទ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បាន​បញ្ជាក់​ថា ក្មេង​ស្រី​អាយុ ៨​ឆ្នាំ​នោះ​ពិត​ជា​បាន​រងគ្រោះ​ដោយ​ការ​ចាប់​រំលោភ​ពិត​ប្រាកដ​មែន។

លោក គង់ មីឌី ប្រធាន​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ថា តុលាការ​បាន​ចាត់​ការ​លើ​សំណុំ​រឿង​ចាប់​រំលោភ​នេះ ហើយ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ទៅ​លើ​ជន​សង្ស័យ។ លោក​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​​យុត្តិធម៌​ជូន​គ្រួសារ​ជន​រង​គ្រោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

អ្នក​អាន​អនាមិក :

Feb 26, 2012 03:28 AM

អ្នក​អាន​អនាមិក :

Feb 24, 2012 11:07 PM

អ្នក​អាន​អនាមិក :

Feb 24, 2012 12:44 PM

អ្នក​អាន​អនាមិក :

Feb 24, 2012 08:21 AM

អ្នក​អាន​អនាមិក :

Feb 24, 2012 05:02 AM

មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស​ចាប់​ព្រះសង្ឃ លួន សុវ៉ាត នៅ​មុខ​តុលាការ​ភ្នំពេញ

សាក្សី​១​រូប​ចូល​បំភ្លឺ​តុលាការ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លោក ឈុត វុទ្ធី

លោក ស៊ូប៊ែឌី៖ រដ្ឋាភិបាល​នៅ​​​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​​សកម្មជន​សិទ្ធិ​មនុស្ស

លោក ស៊ូប៊ែឌី នឹង​តស៊ូ​មតិ​ក្នុង​ជម្លោះ​ដី​ធ្លី​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា

លោក សុរិយា ស៊ូប៊ែឌី ផ្ដោត​លើ​បញ្ហា​សម្បទាន​ដី​នៅ​ស្ទឹងត្រែង

តុលាការ​គ្រោង​​ហៅ​អ្នក​កាសែត​២​នាក់​ឲ្យ​ឆ្លើយ​បំភ្លឺ​សំណុំ​រឿង​លោក ឈុត វុទ្ធី

អ្នក​រង​គ្រោះ​រឿង​ដី​ធ្លី​គ្រោង​ដាក់​​របាយ​ការណ៍​ទៅ​អ្នក​រាយការណ៍​ពិសេស អ.ស.ប

លោក សុរិយា ស៊ូប៊ែឌី ទៅ​ស្ដាប់​បញ្ហា​សិទ្ធិមនុស្ស​ផ្ទាល់​នៅ​ខេត្ត​រតនគិរី

ចម្ការ​ស្វាយ​ចន្ទី​អ្នក​ភូមិ នៅ​ខេត្ត​រតនគិរី ត្រូវ​គេ​លួច​ដុត

តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​ជំនួយ​ការ​ផ្ទាល់​លោក ហ៊ុន សែន




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org