សម រង្ស៊ី គ្រោង​ចូល​បំភ្លឺ​នៅ​តុលាការ​ទាក់ទិន​បណ្ដឹង​របស់ ហោ ណាំហុង

2008-07-08

លោក​តំណាង​រាស្ត្រ សម រង្ស៊ី និង​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ក្នុង​សភា គ្រោង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ស្អែក​នេះ ទាក់ទិន​សំណុំ​រឿង​បណ្តឹង​របស់​លោក​ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង ដែល​បាន​ប្តឹង​ចោទ​លោក​ពី​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ។

RFA Photo

លោក ហោ ណាំហុង (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី។

បើ​តាម​លិខិត​មួយ​របស់​ខុទ្ទកាល័យ​របស់​លោក សម រង្ស៊ី ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​បាន​សរសេរ​ថា តុលាការ ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំងអស់ អាច​សាកសួរ​តំណាងរាស្ត្រ​បាន​គ្រប់​ពេល​វេលា ដោយ​មិន​ចាំបាច់​រង់ចាំ​ការដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​នោះ​ឡើយ ។

កន្លង​មក​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ប៉ុនប៉ង​ស្នើ​ឲ្យ​រដ្ឋ​សភា​ដក​អភ័យ​ឯកសិទ្ធិ ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​អាច​ស៊ើបអង្កេត​លើ​សំណុំរឿង​បណ្តឹង​របស់​លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង ។

លោក សម រង្ស៊ី ធ្លាប់​បាន​ថ្លែង​កន្លង​មក​ដោយ​បាន​ហៅ​លោក ហោ ណាំហុង ថា​ជា​មេ​គុក​បឹង​ត្របែក​នៃ​របប​ខ្មែរ​ក្រហម ៕

អត្ថបទ​ដែល​ទាក់ទង

តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី​នឹង​មិន​ចូលរួម​ក្នុង​គណៈកម្មការ​ជំនាញ​សភា​ទេ

មេ​បញ្ជាការ​យោធា​ថៃ​ព្រមាន​ថា​អាច​នឹង​មាន​ការវាយ​ប្រហារ​មួយ​លើក​ទៀត​ក្នុង​ក្រុង​បាងកក

ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ក្រុង​បាងកក​កាន់តែ​ធ្ងន់ធ្ងរ

បក្ស​សិទ្ធិ​មនុស្ស​គ្រោង​បើក​កិច្ចប្រជុំ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​អំពាវនាវ​កុំ​ឲ្យ​ប្រទេស​នានា​ពឹង​អ.ស.ប.​រៀបចំ​ការបោះឆ្នោត

អនុប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន

វិស័យ​អភិបាល​កិច្ច​និង​សេវា​សាធារណៈ​នៅ​កម្ពុជា​ត្រូវការ​ការកែ​ទម្រង់

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដក​ព្រះកាយ​ពី​សង្វៀន​នយោបាយ

ហ៊ុន សែន៖ រដ្ឋាភិបាល​ថ្មី​នឹង​មិន​មាន​ការចូលរួម​ពី​បក្ស​"រណឫទ្ធិ"​ទេ

ហ៊ុន សែន៖ មន្ត្រី​បក្ស​ប្រជាជន​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​សម្រាប់​អាណត្តិ​ទី​៤