បើតាមលិខិតមួយរបស់ខុទ្ទកាល័យរបស់លោក សម រង្ស៊ី ដែលចេញផ្សាយនៅថ្ងៃនេះបានសរសេរថា តុលាការ ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ អាចសាកសួរតំណាងរាស្ត្របានគ្រប់ពេលវេលា ដោយមិនចាំបាច់រង់ចាំការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រនោះឡើយ ។
កន្លងមកលោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញប៉ុនប៉ងស្នើឲ្យរដ្ឋសភាដកអភ័យឯកសិទ្ធិ ដើម្បីបើកផ្លូវឲ្យតុលាការអាចស៊ើបអង្កេតលើសំណុំរឿងបណ្តឹងរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ។
លោក សម រង្ស៊ី ធ្លាប់បានថ្លែងកន្លងមកដោយបានហៅលោក ហោ ណាំហុង ថាជាមេគុកបឹងត្របែកនៃរបបខ្មែរក្រហម ៕
