សម្តេច​ក្រុមព្រះ​នឹង​យាង​មក​ដល់​ខែត្រ​សៀមរាប​នៅ​ថ្ងៃ​អាទិត្យ​នេះ

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​ព្រះ​មហាក្សត្រ​ទើប​នឹង​ប្រទាន​ការលើកលែង​ទោស ទ្រង់​នឹង​យាង​មក​ដល់​ក្រុង​សៀមរាប​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ កញ្ញា​នេះ បន្ទាប់ពី​បាន​គង់​និទេស​ក្រៅ​ប្រទេស​អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ​មក​ហើយ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៊ុន ថា ដែល​បាន​អញ្ជើញ​ទៅ​ទទួល​ព្រះអង្គម្ចាស់​បាន​ឲ្យ​ដឹង​ថា ព្រះអង្គម្ចាស់​មាន​គម្រោង​គង់​ស្នាក់នៅ​ខេត្ត​សៀមរាប​ជា​ច្រើន​ថ្ងៃ​សិន​មុន​នឹង​យាង​មក​រាជធានី​ភ្នំពេញ។

លោក ប៊ុន ថា បាន​មាន​ប្រសាសន៍​ថា ៖ «ព្រះអង្គ​យាង​មក​ដល់​ដំបូង​ហ្នឹង មក​ដល់​ហ្នឹង​មាន​កម្មវិធី គឺ​លោក​ទៅ​ចូលរួម​កម្មវិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ទៅ​វត្ត។ មក​ដល់​ភ្លាម​លោក​សំណេះ​សំណាល​ជាមួយ​សមាជិក សមាជិកា ដែល​ទៅ​ស្វាគមន៍​លោក ទទួល​លោក​ហ្នឹង។ រួច​មក​ថ្ងៃ​ទី​២​បារាំង លោក​មាន​កម្មវិធី​សំណេះ​សំណាល​ជាមួយ​អ្នក​កាសែត។ បន្ទាប់​មក​ថ្ងៃ​៣​បារាំង​បាន​លោក​សំណេះ​សំណាល​ប្រជុំ​គណៈកម្មការ​នាយក​នៅ​ភ្នំពេញ...»

ម៉ាយ៉ារិទ្ធិ ៖ មាន​សេចក្តី​រាយការណ៍​ថា លោក​នឹង​អាច​លះបង់​អាជីព​នយោបាយ​ហ្នឹង​ជា​រឿង​មិន​ពិត​ទេ?

ប៊ុន ថា ៖ ជារឿងមិនពិតទេ ជាពាក្យចចាមអារ៉ាមទេ៕