អតីត​ព្រះ​មហាក្សត្រ​គ្រោង​យាង​ចូល​មន្ទីរពេទ្យ​នៅ​ក្រុង​ប៉េកាំង

អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ សម្តេច​ព្រះ​នរោត្តម សីហនុ គ្រោង​នឹង​យាង​ចូល​មន្ទីរពេទ្យ​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​២០០៨ និង​នៅ​ខែ​មករា ឆ្នាំ​២០០៩។

ក្នុង​សេចក្តី​ជូន​ដំណឹង​ថ្ងៃ​នេះ​របស់​ព្រះអង្គ​ពី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ដែល​ព្រះអង្គ​កំពុង​គង់​នៅ អតីត​ព្រះ​មហាក្សត្រ សម្តេច នរោត្តម សីហនុ បញ្ជាក់​ថា ព្រះអង្គ​កាន់តែ​ចាស់​ហើយ​ហើយ​មាន​ជំងឺ​ផង។ ព្រះអង្គ​ត្រូវ​យាង​ចូល​មន្ទីរពេទ្យ​មជ្ឈិម​របស់​រដ្ឋ​ចិន​នៅ​ក្រុង​ប៉េកាំង​ច្រើន​ដង​ដើម្បី​ទទួល​ការពិនិត្យ​និង​ការព្យាបាល​ពី​មន្ទីរពេទ្យ៕