ការគ្រោងធ្វើសមយុទ្ធយោធាបានធ្វើឡើងមួយថ្ងៃក្រោយការចរចារវាងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរនិងថៃ បានសម្រេចថានឹងគ្រោងដកកម្លាំងទាហាននៃប្រទេសទាំងពីរចេញពីតំបន់ប្រាសាទព្រះវិហារដែលកំពុងតែមានជម្លោះ ។
ទាហានខ្មែរបានឲ្យដឹងទៀតថា ក្រោយការចរចាហើយនាវេលាយប់មិញនោះដែរ គឺនៅម៉ោងប្រមាណ១១:៥០នាទីយប់ ឧទ្ធម្ភាគចក្រ៤គ្រឿងរបស់ថៃបានហោះនៅលើតំបន់ក្បែរខ្សែបន្ទាត់ព្រំដែនពីទិសខាងលិចទៅទិសខាងកើត ៕
