នេះបើតាមឯកអគ្គរាជទូតថៃប្រចាំអង្គការសហប្រជាជាតិដែលត្រូវសារព័ត៌មានបរទេសមួយចំនួនបានដកស្រង់សម្តី ។
ការស្នើសុំទៅអង្គការសហប្រជាជាតិនេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរកម្ពុជាថៃ បានជួបចរចាជាមួយគ្នាម្តងរួចហើយ អំពីស្ថានការណ៍តានតឹងនៅតំបន់ប្រាសាទព្រះវិហារនេះ កាលពីថ្ងៃទី២១ កក្កដាកន្លងទៅ នៅឯប្រទេសថៃមិនទទួលបានលទ្ធផល ។
ការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរនិងទាហានថៃ បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី១៥ ខែកក្កដាមកម៉្លេះ ដែលគិតមកដល់ថ្ងៃនេះមានរយៈពេល៩ថ្ងៃហើយ ហើយមកដល់ថ្ងៃពុធនេះទាហានទាំងពីរភាគីកម្ពុជានិងថៃ មិនមានការផ្ទុះអាវុធនោះទេ ៕
