នៅក្នុងលិខិតដែលបញ្ជាក់អំពីការតាំងចិត្តលាលែងរបស់លោកក្នុងនាមជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែរនោះ លោក យ៉ាស្ហ ហ្កាយ បានឲ្យដឹងថា ការបោះឆ្នោតនៅកម្ពុជាក្នុងខែកក្កដាកន្លងទៅនេះ មានភាពមិនប្រក្រតីធ្ងន់ធ្ងរទាំងផ្នែកច្បាប់និងផ្នែករដ្ឋបាល។
ទាក់ទងនឹងស្ថានភាពទូទៅនៅកម្ពុជា លោក យ៉ាស្ហ ហ្កាយ ក៏បានឲ្យដឹងដែរថា បើទោះបីជាកម្ពុជាមានការរីកចម្រើនខ្លះៗទៅលើផ្នែកខ្លះក៏ដោយ ក៏គេមិនអាចយកការរីកចម្រើនដ៏មានកម្រិតស្តួចស្តើងទាំងនោះ មកប៉ះប៉ូវលើវិបត្តិឬបញ្ហាដ៏ធ្ងន់ធ្ងរជាប្រព័ន្ធដែលកំពុងចាក់រូងជ្រៅនៅក្នុងប្រព័ន្ធតុលាការ ក៏ដូចជាស្ថាប័នជាតិកំពូលៗដទៃទៀតដែលមានតួនាទីជាអ្នកស្វែងរកយុត្តិធម៌ទ្រទ្រង់នីតិរដ្ឋ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរបានឡើយ៕
