របាយការណ៍បានបង្ហាញថា ពលរដ្ឋខ្មែរប្រមាណ ៩៤១នាក់ស្លាប់ និង ៤.៣៣១នាក់រងគ្រោះថ្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ការរំលោភច្បាប់ចរាចរណ៍ និងផ្លូវសាធារណៈមានលក្ខណៈល្អប្រសើរជាងមុន ដែលបណ្ដាលឲ្យមានការបើកបរហួសល្បឿនកំណត់។
អត្រានៃការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាអត្រាស្លាប់ខ្ពស់ជាងគេនៅកម្ពុជា។
កាលពីឆ្នាំ២០១០ អត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួនជិត ២ពាន់នាក់ ដោយ ៧០% នៃអ្នករងគ្រោះជាអ្នកបើកបរម៉ូតូ៕