រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​រង​ការវាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ

2008-07-15

លោក ងោ ស្រ៊ុន អាយុ​៣៧​ឆ្នាំ រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ត្រូវ​រង​ការវាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ នា​ខណៈ​ដែល​លោក​ឈប់​រថយន្ត Lexus របស់​លោក ដើម្បី​ប្តូរ​កង់​នៅ​ផ្ទះ​លក់​កង់​រថយន្ត​ថ្មដា នៅ​ក្បែរ​ភោជនីយដ្ឋាន​ថ្ម​ដា នៅ​លើ​ដង​វិថី​កម្ពុជា​ក្រោម ។

កាសែត​ក្នុង​ស្រុក​រាយការណ៍​ថា​នៅ​ពេល លោក ងោ ស្រ៊ុន កំពុង​ឱន​ឈ្ងោក​ដើរ​ជុំវិញ​រថយន្ត​ពិនិត្យមើល​កង់​ឡាន ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​២​នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា​ម្នាក់​បាន​ចុះ​ពី​ម៉ូតូ ហើយ​យក​ទឹក​អាស៊ីដ​ជះ​លើ​ក្បាល​លោក​ដែល​កំពុង​ឱន​ឈ្ងោក​នោះ បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ រួច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ។

ប្រភព​ដដែល​បន្ត​ថា លោក ងោ ស្រ៊ុន បាន​ត្រូវ​ក្រុម​គ្រួសារ​បញ្ចូន​ទៅ​ព្យាបាល​មុខ​របួស​នៅ​ក្រៅ​ប្រទស​ហើយ ហើយ​គេ​នៅ​ពុំ​ទាន់​បាន​ដឹង​ពី​មូលហេតុ​នៃ​ការជះ​ទឹក​អាស៊ីដ​ដាក់​រូប​លោក​នៅ​ឡើយ​ទេ ។ ប៉ូលិស​កំពុង​ធ្វើការ​ស៊ើបអង្កេត​តាម​រក​ចាប់​ខ្លួន​ជន​សង្ស័យ ។

សូម​ជម្រាប​ថា​នេះ​ជា​ការវាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​លើក​ទី​២​ហើយ នៅ​ឆ្នាំ​២០០៨​នេះ បន្ទាប់ពី​មាន​ការជះ​ទឹក​អាស៊ីដ​លើ​ម្តាយមីង​របស់​តារា​បង្ហាញ​ម៉ូដ កញ្ញា អ៊ិន សូលីដា កាលពី​ខែ​ឧសភា​កន្លង​មក​នេះ ៕

អត្ថបទ​ដែល​ទាក់ទង

សកម្មភាព​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​បន្ត​កើត​មាន​នៅ​ស្រុក​បរកែវ ខែត្រ​រតនគិរី

ទាហាន​នៅ​ស្រុក​កោះសូទិន ខែត្រ​កំពង់ចាម ចោទ​ថា​មេ​កាត់​ប្រាក់​ខែ

មន្រ្តី​ក្រសួង​កសិកម្ម​ជាង​១០០​នាក់​តវ៉ា​ពី​ការលក់​ដី​នៅ​សង្កាត់​ស្ទឹងមានជ័យ

នៅ​ក្រចេះ កម្មករ​ប្រមាណ​៣០​នាក់​នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន​សង​ប្រាក់​ឈ្នួល​ការងារ

អង្គការ​មួយ​គ្រោង​ចែក​សៀវភៅ​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បើកបរ​ក្នុង​ក្រុង​ភ្នំពេញ

កម្ពុជា​គ្រោង​នឹង​ផ្លាស់ប្ដូរ​ឯកអគ្គរាជទូត​ចំនួន​៧​រូប

លទ្ធផល​ជំរឿន​បង្ហាញ​ថា កម្ពុជា​មាន​បច្ចុប្បន្ន​មាន​ប្រជាជន ជាង​១៣​លាន​នាក់

មតិ​ពលរដ្ឋ​ជុំវិញ​ការផាក​ពិន័យ​របស់​ប៉ូលិស​ចរាចរណ៍

ខ្មែរ​អ៊ិស្លាម​ស្វាគមន៍​និង​រីករាយ​ចំពោះ​ខែ​បួស

អធិករណ៍​នៅ​វត្ត​វារិន្ទ ក្នុង​សង្កាត់​ព្រែកលៀប នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ