អ្នក​ស្លាប់​ដោយសារ​គ្រុន​ផ្ដាសាយ A(H1N1) កើន​ដល់​៣​នាក់​ហើយ​នៅ​កម្ពុជា

លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ម៉ម ប៊ុនហេង បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ​អាយុ​២៥​ឆ្នាំ​ម្នាក់​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អង្គារ ទី​៦ ខែ​តុលា​នេះ ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1)។

ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​៧​ខែ​រូប​នេះ​ស្លាប់​២​ថ្ងៃ ក្រោយ​ពេល​ដែល​ពេទ្យ​បាន​វះ​យក​ទារក​ចេញ។ ទារក​នោះ​មាន​សុខភាព​ល្អ​ជា​ធម្មតា។

មរណភាព​របស់​ស្រ្តី​រូប​នេះ​ធ្វើ​ឲ្យ​តួលេខ​នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ A(H1N1) នៅ​ក្នុង​ប្រទេស​កម្ពុជា កើន​ឡើង​ដល់​៣​នាក់​ហើយ៕