លោក លី សូវ៉ាន់ ជាអនុប្រធាននៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃក្រសួងសុខាភិបាលប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងព្រហស្បតិ៍ ទី៧ ខែមករានេះថា មូលហេតុដែលជំងឺនោះនៅតែបន្តឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះ គឺដោយសារតែកង្វះអនាម័យជាមូលដ្ឋាន ដូចជានៅពេលក្អកនិងកណ្ដាស់ និងមិនបានលាងដៃនឹងសាប៊ូនិងការខាកឬស្តោះផ្តេសផ្តាស។
លោកបានរំពឹងថា ថ្នាំវ៉ាក់សាំងចំនួនជាង៣០ម៉ឺនដូស ដែលបានសន្យាដោយអង្គការសុខភាពពិភពលោក (WHO) នឹងមកដល់ប្រទេសកម្ពុជានៅដើមឆ្នាំ២០១០នេះ ប៉ុន្តែលោកមិនអាចបញ្ជាក់ថា នៅថៃ្ងណាជាក់លាក់នោះទេ៕
