សង្គម​ស៊ីវិល៖ សិទ្ធិ​មនុស្ស​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​គ្រប់គ្រង​អំណាច បាន​អះអាង​ថា សិទ្ធិ​រស់​រាន​មាន​ជីវិត និង​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន កើត​មក​ពី​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩។
ដោយ ទីន ហ្សាការីយ៉ា
2013-01-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទិវា​សិទ្ធិ​មនុស្ស ២០១២ ៣០៥
ក្រុម​សង្គម​ស៊ីវិល​នាំ​គ្នា​បង្ហោះ​ប៉េងប៉ោង ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​រំឭក​ខួប​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៤ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១២ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជ​ធានី​ភ្នំពេញ។
RFA/Leng Maly

ផ្ទុយ​ពី​ការ​អះអាង​ខាង​លើ ក្រុម​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​អះអាង​ថា លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ បាន​មក​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឯ​ណោះ​ទេ។

ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា ជាតិ​សាសន៍​ខ្មែរ​មាន​ប្រវត្តិ​តស៊ូ​រើ​បម្រះ​ពី​ការ​ត្រួត​ត្រា​របស់​បរទេស​ដើម្បី​រស់​នៅ​ជា​ជាតិ​សាសន៍​មួយ​ប្រកប​ដោយ​ឯករាជ្យ អធិបតេយ ក្នុង​សិទ្ធិ​សេរីភាព​ជា​មនុស្ស​ដូច​ជាតិ​សាសន៍​ដទៃ​នៅ​លើ​សាកលលោក។

ក្រុម​អ្នក​វិភាគ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ពេល​បច្ចុប្បន្ន ដោយសារ​តែ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា នៅ​មាន​សង្គ្រាម​នៅ​ឡើយ និង​មិន​ទាន់​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ទេ គឺ​កម្ពុជា ជា​រដ្ឋ​កុម្មុយនិស្ត និង​ជា​រដ្ឋ​ផ្ដាច់ការ​នៅ​ឡើយ។ រហូត​ដល់​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​​១៩៩១ ទើប​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣។

ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​ថ្លែង​នៅ​ក្នុង​អង្គ​មីទីង​ខួប​លើក​ទី​៣៤ នៃ​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩ ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រជាជន​ចាត់​ទុក​ថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​រាន​មាន​ជីវិត​ឡើង​វិញ ក្រោយ​ពី​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម។

លោក ហេង សំរិន បាន​អះអាង​ថា ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មិន​មែន​កើត​ឡើង និង​រីក​ចំរើន​ដោយសារ​តែ​ពាក្យ​សម្ដី ឬ​របាយការណ៍​របស់​មជ្ឈដ្ឋាន​ណា​នោះ​ឡើយ។ ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​ពី​រស់​ឡើង​វិញ​របស់​ប្រជាពលរដ្ឋ បន្ទាប់​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ ហើយ​ត្រូវ​បាន​ការពារ ពង្រឹង និង​ការ​ពង្រីក​ឥត​ឈប់ឈរ​ក្នុង​ការ​ដំណើរ​ការ​កសាង និង​ការពារ​មាតុភូមិ​រយៈពេល ៣៤​ឆ្នាំ​មក​នេះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អនុ​ប្រធាន​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត បាន​លើក​ឡើង​ថា សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ជា​គោលការណ៍​សាកល ពោល​គឺ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ត្រូវ​តែ​មាន​ការ​ការពារ និង​គោរព​សិទ្ធិ​មនុស្ស ហើយ​រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត​ពេញលេញ។

នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​៧ មករា អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ពន្យល់​ថា កម្ពុជា​ទទួល​បាន​ការ​រៀបចំ​ឡើង​វិញ​ឲ្យ​មាន​ប្រព័ន្ធ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នោះ បន្ទាប់​ពី​ឆ្នាំ​១៩៩៣ មក ក្រោយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ សង្កត់​ធ្ងន់​ថា បន្ទាប់​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩២ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ស្ថិត​នៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ ហើយ​ថា ប្រទេស​កម្ពុជា គ្មាន​អធិបតេយ្យ​របស់​ខ្លួន​ទេ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​បញ្ជាក់​ថា ទោះ​បី​ជា​ថ្ងៃ​៧ មករា នេះ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​នៅ​ក្នុង​ប្រតិទិន​ជា​ថ្ងៃ​បុណ្យ​ជាតិ​ឲ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ​ក្ដី ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​ថា ទិវា​ជ័យជំនះ ៧ មករា នេះ គេ​មិន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ទេ។

អ្នក​ឃ្លាំមើល​អំពី​បញ្ហា​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ថ្ងៃ​៧ មករា អាច​មាន​តម្លៃ​តំបន់ និង​តម្លៃ​សាកល ពីព្រោះ​ថា ថ្ងៃ​៧ មករា បាន​ចូល​រួម​លុប​បំបាត់​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​ជនជាតិ​ដើម​ភាគ​តិច និង​ជន​ជាតិ​ដទៃ ដែល​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់។ ប៉ុន្តែ​ប្រសិន​បើ​មេដឹកនាំ​កម្ពុជា ភ្លេច​និយម​ន័យ​បទពិសោធន៍​របស់​ខ្លួន​នោះ ឧក្រិដ្ឋកម្ម​ទាំង​នេះ​នឹង​វិល​ត្រឡប់​មក​វិញ ដោយ​លោក កែម ឡី បាន​លើក​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កំពុង​កើត​ឡើង​សព្វ​ថ្ងៃ​នេះ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អង្គការ​ជាតិ អន្តរជាតិ​មួយ​ចំនួន បច្ចុប្បន្ន​នេះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ សម្ដែង​ពី​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ពេល​បច្ចុប្បន្ន ដោយ​គេ​បាន​លើក​ពី​តុលាការ​មិន​ឯករាជ្យ ការ​កាត់​ទោស​ក្រៅ​សំណាញ់​ច្បាប់ ករណី​បាញ់​សម្លាប់ ករណី​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី​ជា​ដើម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់​រាន​មាន​ជីវិត ដែល​រដ្ឋាភិបាល​មិន​ទាន់​ដោះស្រាយ​បាន​សមរម្យ​នៅ​ឡើយ។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ពិត​មែន​តែ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​មតិ មាន​សិទ្ធិ​ដើរ​ហើរ និង​សិទ្ធិ​ធ្វើ​នយោបាយ​បាន​ពេញលេញ​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​មិន​ទាន់​ធានា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត​បាន​ពេញលេញ​នៅ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ ភាគ​ច្រើន​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ចំណី​អាហារ ពិសេស​ក្មេងៗ ខ្វះ​អាហារូបត្ថម្ភ ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​ពួក​គេ​ក្រីក្រ មួយ​ចំនួន​នៃ​ពួក​គេ​រង​ការ​ប៉ះពាល់​ដោយ​ការ​អភិវឌ្ឍ។

ក្រុម​អ្នក​ឃ្លាំមើល​ពី​ស្ថានការណ៍​សង្គម​បាន​បញ្ជាក់​ថា ថ្ងៃ​៧ មករា នៅ​តែ​ជា​ប្រធានបទ​ចម្បង​ដែល​អ្នក​នយោបាយ​នៅ​គណបក្ស​កាន់​អំណាច បាន​ព្យាយាម​យក​ថ្ងៃ​៧ មករា ដើម្បី​កេង​ចំណេញ​ជា​រឿង​នយោបាយ​របស់​ខ្លួន ដែល​គេ​ចាត់​ទុក​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​កំណើត​ទី​២ របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​ដើម។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​បាន​សរសេរ​ថា ក្នុង​មួយ​ឆ្នាំៗ ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​ប្រមាណ​ជាង ៥០០​ករណី ហើយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយសារ​បញ្ហា​ជម្លោះ​ដីធ្លី​មាន​ជាង ២០០​ករណី​ទៀត​ក្នុង​មួយ​ឆ្នាំៗ គឺ​មិន​ទាន់​មាន​ការ​ថយ​ចុះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (17)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Some non-governmental organizations I know in Phnom Penh are working for money and their family. They perform as though they worked for the weak and the poor, but in fact they don't do as they say. They will not take one case into their consideration unless it is beneficial to their policy interest, or the interests for their organization. I am very hopeless because they are not so different from people in the ruling party.

Jan 11, 2013 11:07 AM

អ្នក​អាន​អនាមិក

សង្គម​ស៊ីវិល និង សិទ្ធិ​មនុស្ស​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស? អពា្ចឹង បានជា មនុស្សសង្គម​ស៊ីវិល និង សិទ្ធិ​មនុស្ស​នៅស្រុកខ្មែរ ដូចឡប់ៗ។ មួយថ្ងៃៗ និយាយដូចមនុស្សមិនសូវគ្រប់ទឹក។

Jan 10, 2013 06:04 AM

bopeakboroskhmer

ពី phnom penh

From 1979- 1989 all CPP members were living like animal, how could HENG SOMRIN denied 1993? Is he blind?

Jan 10, 2013 03:32 AM

ភាពភ្នំពេញ

ពី Phnom Penh

ប៉ុលពតអបអរថ្ងៃ១៧ មេសា រីឯហ៊ុនសែនអបអរថ្ងៃ០៧ មករា។ តើថ្ងៃ១៧ មេសា បក្សប្រជាជននៅឯណា? នៅជាមួយប៉ុលពត?

Jan 10, 2013 02:27 AM

N/A

ពី N/A

Let's me join crazy with those statement. In fact, human right derives from human being, not either from 7 Janaury nor Paris accord.

Jan 09, 2013 10:13 PM

មើល​មតិ​ទាំង​អស់.