តំណាងអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ ប្រាប់កាសែតថា បញ្ហាធ្លាក់ចំណូលគឺបណ្តាលពីវិបត្តិសេដ្ឋកិច្ចពិភពលោក ភាពចលាចលក្នុងប្រទេសថៃឡង់ដ៍ និងធាតុអាកាសមិនល្អ។
ឆ្នាំមុន ចំណូលពីទេសចរមានចំនួន ៣២លានដុល្លារ តែរយៈពេល៦ខែក្នុងឆ្នាំនេះ ចំណូលបានតែ ៣០លានដុល្លារសហរដ្ឋអាមេរិក។ រដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រមហ៊ុន សូគីម៉ិច ដែលជាម្ចាស់សណ្ឋាគារ សុខា គ្រប់គ្រងប្រាសាទអង្គរ រួមទាំងអាជ្ញាធរអប្សរាផង រយៈពេល ១០ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ១៩៩៩មក៕
