អាជ្ញាធរ​និង​អង្គការ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន

2008-11-20

មន្រ្តី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ និង​អង្គការ UNODC ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន​រក​វិធី​ពិសេស​បន្ថែម​ទម្ងន់​ទោស​ទៅ​លើ​បទល្មើស​គ្រឿង​ញៀន។

AFP file photo

កុមារ​អនាថា​ប្រមូល​ផ្ដុំ​គ្នា​ហិត​កាវ។

អគ្គ​នាយក​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ម៉ឹក ដារ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​វិច្ឆិកា ថា សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​រិះរក​វិធី​ពិសេស​បន្ថែម​លើ​ច្បាប់​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ចាស់​ដើម្បី​ឲ្យ​បទល្មើស​គ្រឿង​ញៀន​មិន​អាច​ចៀស​ផុត​ពី​ច្បាប់​ទាំង​ក្រុម​ជនល្មើស ទាំង​ទ្រព្យ​សម្បត្តិ​ជាដើម។

លោក ម៉ឹក ដារ៉ បាន​ឲ្យ​ដឹង​ថា ៖ «ឧទាហរណ៍​ថា ច្បាប់​ចាស់​របស់​យើង ហេរ៉ូអ៊ីន ពី​ដើម​១០០ក្រាម ទោស​២៥​ឆ្នាំ​ទៅ​៣០ អស់​មួយ​ជីវិត ប៉ុន្តែ​លើក​នេះ​តែ​៨០​ក្រាម។ គឺ​របៀប​ធ្វើ​ក្រោយ​នេះ​យើង​បន្ថយ​ចំនួន ប៉ុន្តែ​ចំនួន​ទោស​នៅ​ដដែល»

លោក ម៉ឹក ដារ៉ា បន្ត​ថា បទល្មើស​គ្រឿងញៀន​នៅ​លើ​ពិភពលោក​ច្បាប់​ប្រទេស​គេ​ភាគ​ច្រើន​កាត់​ទោស​ប្រហារ​ជីវិត។ ឯ​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា បទល្មើស​ទូទៅ​គ្មាន​ទោស​ប្រហារ​ជីវិត​ទេ។ ទន្ទឹម​នោះ​ច្បាប់​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​លើ​ការផ្តន្ទាទោស​បទល្មើស​គ្រឿង​ញៀន​នៅ​មាន​កម្រិត​ស្រាល​ទើប​ជនល្មើស​ហ៊ាន​ផលិត​គ្រឿង​ញៀន​នៅ​ប្រទេស​កម្ពុជា​នា​ខេត្ត​កំពង់ស្ពឺ​ដែល​ក្រសួង​ចុះ​បង្រ្កាប​ទាន់​ពេល​កាលពី​ឆ្នាំ​២០០៧។

លោក​ថា ដោយសារ​មូលហេតុ​នេះ​អាជ្ញាធរ​គ្រឿង​ញៀន និង​អង្គការ UNODC ពិគ្រោះ​យោបល់​ថ្ងៃ​នេះ​ស្វែងរក​ចំណុច​ដាក់​ទោស​បទល្មើស​គ្រឿង​ញៀន​ឲ្យ​កាន់តែ​សុក្រឹត្យ។ លោក​បាន​បន្ត​ថា ច្បាប់​នេះ​ត្រូវ​ដក​ហូត​ទ្រព្យ​សម្បត្តិ​ជន​ឧក្រិដ្ឋ​ដែល​ទាក់ទិន​គ្រឿង​ញៀន។

លោក ម៉ឹក ដារ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «ធ្វើ​យ៉ាង​នេះ​ទើប​សម្លាប់​បទល្មើស​គ្រឿង​ញៀន​ដល់​ឫស​គល់​កន្លង​មក​យើង​ចាប់​បាន​តែ​មេ ប៉ុន្តែ​ក្រុម​គេ​នៅ​ទាំងអស់ បក្ស​ពួក​គេ​នៅ​ទាំងអស់ លុយកាក់​គេ​នៅ​ទាំងអស់ គេ​អាច​ធ្វើ​អី​បាន​បន្ត​ទៀត»

រីឯ​នីតិ​វិធី​នៃ​ការផ្តន្ទាទោស​បទល្មើស​គ្រឿង​ញៀន​លោក​បាន​ឲ្យ​ដឹង​ថា កន្លង​មក​អត់​មាន​ជន​រង​គ្រោះ​ទេ​គឺ​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ​ជា​ជន​រង​គ្រោះ ទើប​សេចក្តី​ព្រាង​ច្បាប់​នេះ​សម្រាប់​បន្ថយ​បរិមាណ​ភាព​សុទ្ធ​នៃ​ភស្តុតាង​យក​ទៅ​ដាក់​ទោស​បទល្មើស​គ្រឿង​ញៀន​មិន​ឲ្យ​រត់​រួច​ពី​សំណាញ់​ច្បាប់។

លោក Lars Pedersenទីប្រឹក្សា​នៃ​នាយក​ការិយាល័យ UNODC ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ច្បាម​ជាប់​បទល្មើស​គ្រឿង​ញៀន​គ្រប់​ល្បិច​ទាំង​អំពើពុ​ក​រលួយ ទាំង​អំពើ​គំរាម​កំហែង​ជាដើម។

មន្រ្តី​អាជ្ញាធរ​គ្រឿង​ញៀន​បាន​អះអាង​ថា បច្ចុប្បន្ន​គ្រឿង​ញៀន​កើត​ពី​ធម្មជាតិ​ផង​និង​ពី​សារធាតុ​គីមី​ផង។ ច្បាប់​ប្រឆាំង​គ្រឿង​ញៀន ឆ្នាំ​១៩៤៥ ហាម​តែ​រុក្ខជាតិ​អាភៀន។ នៅ​ឆ្នាំ​១៩៩១ អ៊ុនតាក់​បង្កើត​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​ចែង​បញ្ហា​គ្រឿង​ញៀន​តែ​ពីរ​មាត្រា​យក​ទៅ​អនុវត្ត​បង្រ្កាប​គ្រឿង​ញៀន​មិន​ចំ​ល្អ។ នៅ​ឆ្នាំ​១៩៩៧ ក្រសួង​មហាផ្ទៃ​បង្កើត​ច្បាប់​លើក​ដំបូង​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន​ដែល​មាន​២៧​ជំពូក និង ១១១​មាត្រា គ្រប់​គ្រង​កញ្ឆា កូកា អាភៀន និង​សារធាតុ​គីមី​ផ្សំ ប៉ុន្តែ​ច្បាប់​នោះ​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​នាំ​ឲ្យ​មាន​ការផ្តន្ទាទោស​មិន​សុក្រឹត្យ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






សូមវាយបញ្ចូលតួអក្សរដែលអ្នកឃើញនៅក្នុងរូបភាព



ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ជន​រង​គ្រោះ​ដោយសារ​អគ្គីភ័យ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​វាស់វែង​ដី

នាយក​រដ្ឋមន្ត្រី​ក្រើន​រំឭក​ឲ្យ​អាជ្ញាធរ​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន

សង្គម​ស៊ីវិល​មួយ​ចំនួន​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​ជនជាតិ​ដើម​ភាគ​តិច

អាជ្ញាធរ​គ្រោង​ប្រគល់​ញត្តិ​ស្ដីពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ជូន​នាយក​រដ្ឋមន្ត្រី

អ្នក​ភូមិ​នៅ​ស្រុក​ត្រាំកក់​តវ៉ា​សុំ​ឲ្យ​បើក​ទឹក​ដើម្បី​ស្រោចស្រព​ដំណាំ

ទំនប់​វារី​អគ្គិសនី​របស់​ចិន​ត្រូវ​គេ​បន្ទោស​ថា​ជា​មូលហេតុ​នៃ​ការ​ប្រែប្រួល​ទឹក​ទន្លេ​មេគង្គ

អ្នក​រង​គ្រោះ​ដោយ​អគ្គីភ័យ​ស្ទាក់ស្ទើរ​ក្នុង​ការ​រើ​ទៅ​នៅ​ទីតាំង​ថ្មី

ពលរដ្ឋ​នៅ​ពោធិ៍សាត់​ចោទ​ប៉ូលិស​ថា​ប្រើ​អំពើ​ហិង្សា

ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៣១​លាន​ដុល្លារ​សម្រាប់​គម្រោង​៤​នៅ​កម្ពុជា

អ្នក​ប្រកប​របរ​បើក​កាណូត​ទេសចរណ៍​មិន​ពេញ​ចិត្ត​នឹង​លក្ខខណ្ឌ​សមាគម