បំណងដាក់បញ្ចាំងខ្សែវីដេអូ រឿង "តើនរណាជាអ្នកសម្លាប់ ជា វិជ្ជា" ដែលជាគម្រោងរបស់សហភាពសហជីពកម្ពុជា នៅចំថ្ងៃអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ត្រូវសាលារាជធានីភ្នំពេញហាមមិនឱ្យបញ្ចាំងទេ។
២២-មករា-២០១០: ការប្រារព្ធខួប៦ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៅក្នុងរាជធានីភ្នំពេញ
ការមិនអនុញ្ញាតរបស់សាលារាជធានីភ្នំពេញ មិនឱ្យដាក់បញ្ចាំងខ្សែវីដេអូ រឿង "តើនរណាជាអ្នកសម្លាប់ ជា វិជ្ជា" ត្រូវបានធ្វើឡើងក្រោយការបញ្ចប់កិច្ចប្រជុំមួយ រវាងមន្ត្រីអាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីសហភាពសហជីពកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០១០។
វិទ្យុអាស៊ីសេរីបានទាក់ទងតាមទូរស័ព្ទទៅនាយរងខុទ្ទកាល័យសាលារាជធានីភ្នំពេញ គឺលោក កើត ឆែ ដែលជាប្រធានកិច្ចប្រជុំ នៅព្រឹកថ្ងៃ ទី២៩ ខែមេសា ដើម្បីសុំសេចក្ដីអត្ថាធិប្បាយជុំវិញការមិនអនុញ្ញាតឱ្យបញ្ចាំងខ្សែវីដេអូ រឿង "តើនរណាជាអ្នកសម្លាប់ ជា វិជ្ជា" នេះ ក៏ប៉ុន្តែ ដោយសារលោករវល់ប្រជុំ និងមិនមានកំណត់ហេតុក្នុងដៃ លោកថ្លែងថា ៖ «បងមើលកំណត់ហេតុហ្នឹងទៅ ព្រោះប្រជុំយើងចែកកំណត់ហេតុផ្លូវការ។ កំណត់ហេតុហ្នឹងលោក រ៉ុង ឈុន ប្រជុំក្នុងហ្នឹង គាត់មានសិទ្ធិនិយាយគ្រប់គ្រាន់ទាំងអស់»។
ដូចគ្នានឹងកំណត់ហេតុនៃកិច្ចប្រជុំដែរ នៅក្នុងលិខិតឆ្លើយតបមួយ ទៅសហភាពសហជីពកម្ពុជា ដែលចុះហត្ថលេខាដោយអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានសរសេរបញ្ចប់សេចក្ដីថា ចំពោះការបញ្ចាំងខ្សែវីដេអូ តើនរណាសម្លាប់ ជា វិជ្ជា សាលារាជធានីមិនអនុញ្ញាតជូនឡើយ ដោយលោកលើកហេតុផលថា ពីព្រោះខ្សែវីដេអូនេះ ពុំទាន់ទទួលបានទិដ្ឋាការអនុញ្ញាតពីក្រសួងជំនាញពាក់ព័ន្ធ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំសេចក្ដីអត្ថាធិប្បាយ ពីមន្ត្រីក្រសួងមហាផ្ទៃបានទេ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០។
ក្រោយការហាមឃាត់គម្រោងខ្សែវីដេអូនេះ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានឱ្យដឹងថា លោកនឹងរក្សាគម្រោងនេះ ដោយលោកមានប្រសាសន៍បន្ថែមដូច្នេះ ៖ «ក្នុងនាមសហភាពសហជីពកម្ពុជា យើងធ្វើការតស៊ូមតិធ្វើយ៉ាងណា ដើម្បីឱ្យបានបញ្ចាំងវីដេអូ ឱ្យប្រជាពលរដ្ឋ គ្រូបង្រៀន កម្មករ បានទស្សនា ហើយវាជាការជំរុញឱ្យអាជ្ញាធរ ត្រូវតែបើកការស៊ើបអង្កេតជាបន្ទាន់ ទាក់ទងទៅនឹងឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា»។
លោក រ៉ុង ឈុន បានឱ្យដឹងថា ខ្សែវីដេអូ រឿង "តើនរណាជាអ្នកសម្លាប់ ជា វិជ្ជា?” មានរយៈពេលមួយម៉ោង ដែលរំឭកពីព្រឹត្តិការណ៍ បាញ់សម្លាប់អតីតប្រធានសហជីពកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា កាលពីខែមករា ឆ្នាំ២០០៤៕
លោក ស៊ូប៊ែឌី៖ រដ្ឋាភិបាលនៅប្រើកម្លាំងប្រដាប់អាវុធប្រឆាំងសកម្មជនសិទ្ធិមនុស្ស
លោក ស៊ូប៊ែឌី នឹងតស៊ូមតិក្នុងជម្លោះដីធ្លីជាមួយរដ្ឋាភិបាលកម្ពុជា
លោក សុរិយា ស៊ូប៊ែឌី ផ្ដោតលើបញ្ហាសម្បទានដីនៅស្ទឹងត្រែង
អ្នករងគ្រោះរឿងដីធ្លីគ្រោងដាក់របាយការណ៍ទៅអ្នករាយការណ៍ពិសេស អ.ស.ប
លោក សុរិយា ស៊ូប៊ែឌី ទៅស្ដាប់បញ្ហាសិទ្ធិមនុស្សផ្ទាល់នៅខេត្តរតនគិរី
ចម្ការស្វាយចន្ទីអ្នកភូមិ នៅខេត្តរតនគិរី ត្រូវគេលួចដុត
ពលរដ្ឋនៅព្រៃវែងចោទមន្ត្រីសុរិយោដីថាពុករលួយ
មន្ត្រី៖ ខ្វះមធ្យោបាយដឹកជញ្ជួន ពិរុទ្ធជនជាច្រើនមិនចូលរួមសវនាការឧទ្ធរណ៍
មតិ
Click here to add your own comment