មន្ត្រីយោធាខ្មែរជាន់ខ្ពស់បានមានប្រសាសន៍ថា ស្ថានការណ៍ប្រឈមមុខដាក់គ្នាដោយទាហានខ្មែរ-ថៃនៅតំបន់ព្រំដែនជុំវិញប្រាសាទព្រះវិហារមានសភាពជាធម្មតា មិនមានអ្វីគួរឲ្យព្រួយបារម្ភទេ បើទោះបីមួយរយៈមកនេះគេបានបញ្ជាឲ្យកងទាហានខ្មែរមានការប្រុងប្រយ័ត្នក៏ដោយ។
ទាហានខ្មែរអង្គុយជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទដែលកំពុងគ្រប់គ្រងកងទ័ពខ្មែរការពារព្រំដែនជុំវិញប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ជា តារា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ថា ស្ថានការណ៍ប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ-ថៃមានភាពស្ងប់ស្ងាត់ចាប់តាំងពីមេបញ្ជាការយោធភូមិភាគទី២របស់ថៃ លោកឧត្តមសេនីយ៍ វិរលីតចនសាំរីទ្ធ បានធ្វើទស្សនកិច្ចទៅកាន់តំបន់នោះកាលពីថ្ងៃទី២៩ ខែតុលាមក។
លោកឧត្តមសេនីយ៍ឯក ជា តារា បានបញ្ជាក់ថា ៖ «សភាពការណ៍មានការស្ងប់ស្ងាត់ល្អ ប៉ុន្តែខ្ញុំចង់និយាយថា កម្លាំងរបស់ខ្ញុំឈរជើងយ៉ាងរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែនអនុវត្តបទបញ្ជាក្នុងសិទ្ធិស្វ័យការពារមួយមីលីម៉ែត្រក៏មិនឲ្យបាត់ដែរ តាមបទបញ្ជារបស់សម្តេចតេជោ មិនមានចំណុចណាដែលហៅថា រំលោភឈ្លានពានទេ ម៉ោងនេះ!»។
ពលទាហានខ្មែរមួយរូបដែលកំពុងប្រចាំការការពារព្រំដែននៅប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា ថ្វីត្បិតតែស្ថានភាពប្រឈមមុខដោយកងទ័ពខ្មែរថៃតាមតំបន់ជាច្រើនមានការស្ងប់ស្ងាត់ ប៉ុន្តែកាលពីព្រឹកថ្ងៃទី៣០ ខែតុលា គេបានដឹងថា ថៃបានបន្ថែមទាហានមួយចំនួននៅខ្សែត្រៀមជួរមុខប្រាសាទព្រះវិហារ ៖ «គ្រប់ចំណុចវាអត់មានអ្វីទេ ប៉ុន្តែនៅស្ពានដែក មុខប្រាសាទព្រះវិហារ នៅមុខយើង ដូចថាវាកើនបន្តិចបន្តួច»។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣នៃកងយោធពលខេមរភូមិន្ទដែលគ្រប់គ្រងកម្លាំងយោធាខ្មែរតំបន់នោះ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា គ្មានអ្វីគួរឲ្យបារម្ភចំពោះព័ត៌មានដែលថា ទាហានថៃបានបន្ថែមនៅតំបន់ជួរមុខប្រាសាទព្រះវិហារនោះទេ ពីព្រោះវាគ្រាន់តែជាការផ្លាស់ប្តូរកម្លាំងប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា ៖ «ការផ្លាស់ប្តូរកម្លាំងរបស់វាទេ អាហ្នឹងធម្មតា វាដឹកជញ្ជូនចុះឡើងៗដូចតែយើងដែរ វាអត់ទាន់មានអ្វីដែលយើងត្រូវចាប់អារម្មណ៍ទេ។ តែយើងនៅតែប្រយ័ត្នអ៊ីចឹង ៣នាក់ក៏យើងប្រយ័ត្ន ម្នាក់ក៏យើងប្រយ័ត្ន មិនមានក៏យើងប្រយ័ត្ន។ វាមិនទាន់ល្អទាំងស្រុងសម្រាប់យើងទេ វាទាល់តែបោះបង្គោលព្រំដែនហើយ អាហ្នឹងជារឿងល្អ១០០%»។
កងទាហានខ្មែរបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៨ ខែតុលាកន្លងមក គេបានទទួលបញ្ជាឲ្យប្រុងប្រយ័ត្នយ៉ាងខ្លាំង ហើយកាលពីថ្ងៃទី២៩ ខែតុលា នៅតំបន់ជាំតែ ចម្ងាយប្រមាណជាង១០គីឡូម៉ែត្រភាគខាងកើតប្រាសាទព្រះវិហារ គឺទាហានថៃមួយក្រុមបានយកបន្លាស្រាស់ផ្លូវមិនឲ្យទាហានខ្មែរចូលទៅដងទឹកអូរប្រើប្រាស់ ប៉ុន្តែទំនាស់បានបញ្ចប់ទៅវិញបន្ទាប់ពីមេបញ្ជាការយោធាខ្មែរ-ថៃបានជួបប្រជុំនិងសម្រួលបញ្ហាឡើងវិញមក៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
IT IS GREAT NEWS MR THATSIN TO BE KHMER PRIMEMINISTER'S ADVISER,DON'T NEED TO CARE SIAM,A LOT OF THEM DON'T TREAT US LIKE HUMAN
2009-11-06 03:53
ដំណឹងនេះពិតជាទាន់ហេតុការណ
2009-11-06 01:59
am a Khmer nation,am extremely proud and exiting to hearing the speaches.i would like to say thak you, to the strongly commitment of Khmer military and and Khmer government for protecting and defencing our country.i am not worry to lose 1mm,but i will be disappointed or scared to loose more than 1mm..
2009-11-01 12:10
Thai might learn the lesson that we have learned from them in term of their (Thai0 stirring up the situation in Cambodia by so-called signing with their hand and erasing it with their feet analogy. They now experience how destabilizing it is politically to cause uncertainty and unpredictability in the border issue negotiation. Just an issue of Thaksin, they have almost enough headache internally to deal with. Sometimes, throwing a small bone to them (Thai) might help calm our situation though it sounds a little selfish.
2009-11-01 08:56
មើលមតិទាំងអស់.