អ្នក​ភូមិ​បុរី​កីឡា​ប្ដឹង​មន្ត្រី​សាលា​ខណ្ឌ​៧​មករា

ប្រជា​ពល​រដ្ឋ​បុរី​កីឡា​ជាង ៧០​នាក់ បាន​នាំ​គ្នា​ឡើង​ទៅ​ការិយាល័យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ដើម្បី​ប្ដឹង​មន្ត្រី​សាលា​ខណ្ឌ ៧​មករា ២​រូប និង​មន្ត្រី​សហគមន៍​បុរី​កីឡា ៦​នាក់​ទៀត ពី​បទ​ស៊ីសំណូក។
ដោយ វោហារ ជាតិ
2012-02-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ហើយ​មន្ត្រី​ទាំង​នោះ​ក៏​ត្រូវ​បាន​ចោទ​ថា​បន្លំ​ឈ្មោះ​ប្រជា​ពល​រដ្ឋ​បុរី​កីឡា ដែល​ត្រូវ​ទទួល​ផ្ទះ​​​ល្វែង​សង់​ថ្មី ប្រគល់​ជូន​ដោយ​​​ក្រុមហ៊ុន​ផានអ៊ីមិច (Phan Imex)។

បុរស​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ដើម​បណ្ដឹង​ជាង ៧០​នាក់ ដែល​បាន​ទៅ​​ដាក់​ពាក្យ​បណ្ដឹង​នោះ មាន​ប្រសាសន៍​ថា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ម្នាក់ បាន​មក​​ទទួល​ពាក្យ​បណ្ដឹង ដោយ​បាន​សន្យា​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​នឹង​ស៊ើប​អង្កេត​បណ្ដឹង​នេះ។

ក្រុមហ៊ុន​ផានអ៊ីមិច​បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​កម្ពុជា អភិវឌ្ឍន៍​សំណង់​នៅ​បុរី​កីឡា​នៅ​នឹង​កន្លែង ហើយ​បាន​ចុះ​កិច្ច​សន្យា​សង់​ផ្ទះ​​ល្វែង​ឲ្យ​អ្នក​បុរី​កីឡា​រស់​នៅ​ចំនួន ១០​អាគារ តែ​ក្រុមហ៊ុន​នេះ​បាន​សង់​តែ ៨​អាគារ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Borei Keila friends! Be patient! Don't take the laws in your own hands take them to the Royal Cambodian Court. Borei Keila friends, time will tell. Justice will be on your side.

Feb 21, 2012 10:02 PM

អ្នក​អាន​អនាមិក

ខ្ញុំសង្ឃឹមថា ស្ថាប័នពុករលួយនឹងចាត់ការរឿងនេះជូនប្រជាពលរដ្ឋបានឆាប់រហាស់ ។ សូមស្ថាប័នប្រឆាំងពុករលួយធ្វើការដើម្បីប្រទេសជាតិយើងទាំងអស់គ្នា ។ សូមអរគុណ

Feb 21, 2012 08:53 PM

អ្នក​អាន​អនាមិក

Ha ha! I am very appreciated with this community or the poor action. Has ha, Anti-corruption unit if you said there is no corruption behind the issue, please stop working and close the unit because all Borei Keila and I know 100% that there is really have corruption. This case is like your first probation assessment, if you are not pass, please know yourself how to do. I can say that because I am the one who pay tax for Government, your salary is from our sweat and blood.

Feb 21, 2012 04:54 AM

អ្នក​អាន​អនាមិក

បងប្អូនបូរីកីឡាអើយអ្នកទាំងអស់គ្នាវេទនាណាស់ គេវាយដំច្រំធាក់ចាប់ដាក់គុគច្រវ៉ក់តាមតែអំពើចិត្ត។ បងប្អូនប្តឹងមន្ត្រីទទួលសំណូកទាំងនោះខ្ញុំគាំទ្រទាំងស្រុងទោះបីក្តីសង្ឃឹមមានតិចទួចក៍ដោយតែនេះជារឿងដែលត្រូវតែធ្វើ។​ ពួកទាំងអស់នេះជាទន្សោងគោព្រៃស៊ីតូចតាមតូចស៊ីធំតាមធំ។​ពឹងលើស្ធាបន័ប្រឆាំងអំពោះពុករលួយក័ពុករលួយខ្លួនឯងដែរ។​ តើពឹងលើអ្នកណា?​មានតែផ្លូវមួយគត់ឌែលអាចដោះស្រយបញ្ហានេះបានគឺត្រុវប្រើប្រាស់សិទ្ធិរបស់អ្នកដើម្បីផ្លាស់ប្តូររបបនេះចេញ(គឺសន្លឹកឆ្នោត)

Feb 21, 2012 02:29 AM

អ្នក​អាន​អនាមិក

បងប្អូនបូរីកីឡាអើយអ្នកទាំងអស់គ្នាវេទនាណាស់ គេវាយដំច្រំធាក់ចាប់ដាក់គុគច្រវ៉ក់តាមតែអំពើចិត្ត។ បងប្អូនប្តឹងមន្ត្រីទទួលសំណូកទាំងនោះខ្ញុំគាំទ្រទាំងស្រុងទោះបីក្តីសង្ឃឹមមានតិចទួចក៍ដោយតែនេះជារឿងដែលត្រូវតែធ្វើ។​ ពួកទាំងអស់នេះជាទន្សោងគោព្រៃស៊ីតូចតាមតូចស៊ីធំតាមធំ។​ពឹងលើស្ធាបន័ប្រឆាំងអំពោះពុករលួយក័ពុករលួយខ្លួនឯងដែរ។​ តើពឹងលើអ្នកណា?​មានតែផ្លូវមួយគត់ឌែលអាចដោះស្រយបញ្ហានេះបានគឺត្រុវប្រើប្រាស់សិទ្ធិរបស់អ្នកដើម្បីផ្លាស់ប្តូររបបនេះចេញ(គឺសន្លឹកឆ្នោត)

Feb 21, 2012 02:27 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល