ការចោទប្រកាន់របស់រដ្ឋាភិបាលនេះ បានធ្វើឡើងបន្ទាប់ពីអង្គការសហប្រជាជាតិបានបង្ហាញនូវការព្រួយបារម្ភរបស់ខ្លួនអំពីសេចក្ដីព្រាងច្បាប់ប្រឆាំងនឹងអំពើពុករលួយដ៏ចម្រូងចម្រាសដែលរដ្ឋសភាបានពិភាក្សា ហើយអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនានេះ។
សេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសហប្រជាជាតិនៅកម្ពុជា បានស្នើឲ្យសភាជាតិទុកពេលវេលាគ្រប់គ្រាន់សម្រាប់តំណាងរាស្រ្ដអង្គការសង្គមស៊ីវិល ក្រុមប្រទេសអ្នកផ្ដល់ជំនួយ និងអង្គការសហប្រជាជាតិសិក្សានឹងចូលរួមផ្ដល់មតិទៅលើសេចក្ដីព្រាងច្បាប់នោះ៕
