ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់នៃប្រទេសកម្ពុជាមានជាអាទិ៍ ព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្តម សីហមុនី, ប្រធានព្រឹទ្ធសភា សម្តេច ជា ស៊ីម, ប្រធានរដ្ឋសភា សម្តេច ហេង សំរិន និងនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ក៏បានចូលរួមក្នុងពិធីសម្ពោធបើកព្រះរាជពិធីនៃថ្ងៃទី១នេះផងដែរ។
ព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្តម សីហមុនី នឹងប្រទានភ្លើងទានជ័យសម្រាប់ដុតបំភ្លឺប្រទីបដែលនឹងលយបំភ្លឺចាប់ពីរាត្រីនេះតទៅនៅមុខព្រះបរមរាជវាំង។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្នុងរយៈពេល៣ថ្ងៃនេះ គេរំពឹងថានឹងមានមនុស្សប្រមាណ២លាននាក់មកចូលរួម៕
