លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី៥ កុម្ភៈ ថា ការផ្សាយថា លោក ថាក់ស៊ីន បានទទួលសញ្ជាតិកម្ពុជានោះជាការមិនពិត។ លោកមានជំនឿថា បើទោះបីជាកម្ពុជាផ្តល់សញ្ជាតិកម្ពុជាឲ្យលោក ថាក់ស៊ីន ក្តី ក៏ប្រហែលជាលោក ថាក់ស៊ីន មិនទទួលដែរ។
លោកនាយករដ្ឋមន្រ្តីថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានមានប្រសាសន៍ប្រាប់អ្នកកាសែតកាលពីថ្ងៃទី៥ កុម្ភៈ ថា លោកមិនបានទទួលដំណឹងអំពីលោក ថាក់ស៊ីន មានសញ្ជាតិកម្ពុជា តែតាមច្បាប់របស់ប្រទេសថៃ ប្រជាពលរដ្ឋថៃអនុញ្ញាតឲ្យមានសញ្ជាតិតែមួយប៉ុណ្ណោះ៕
