ប្រទេសកម្ពុជាបានធ្វើវិភាគទានជាទឹកប្រាក់ចំនួន១លាន២សែនដុល្លារដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីផ្តល់ម្ហូបអាហារដល់ពលរដ្ឋខ្មែរប្រមាណ៨សែននាក់នៅចុងកាត់មាត់ញក។
មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបន្ថែមលើកិច្ចប្រឹងប្រែងផ្ទាល់តាមរយៈការអភិវឌ្ឍលើវិស័យផ្សេងជាច្រើននោះ ក៏បាននៅបន្តកិច្ចប្រឹងប្រែងជាមួយអង្គការសង្គ្រោះអន្តរជាតិនានា មានកម្មវិធីស្បៀងពិភពលោក (WFP) ជាដើមផងដែរ ក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋខ្មែរជាបន្តទៅទៀតនោះ។
អតីតអ្នកតំណាងរាស្រ្តខែត្រពោធិ៍សាត់ គឺលោក លី ធុច ដែលបច្ចុប្បន្នទទួលបន្ទុកជាអនុប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ បានប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់មិញថា ទោះបីមានប្រព័ន្ធសង្គ្រោះទូទៅទាំងប្រទេសរបស់គណៈកម្មាធិការជាតិនិងរបស់កាកបាទក្រហមក្តី ប៉ុន្តែរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា គង់នៅមានការខ្វះចន្លោះមិនខាន។
ក្នុងការឆ្លើយតបទៅនឹងកង្វះចន្លោះទាំងនោះ លោកអនុប្រធាន លី ធុច ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានបំពេញសកម្មភាពជួយសង្គ្រោះពលរដ្ឋក្រីក្ររបស់ខ្លួនតាមរយៈអង្គការអន្តរជាតិផ្សេងទៀតមានកម្មវិធីស្បៀងពិភពលោកជាដើម។
លោក លី ធុច បានមានប្រសាសន៍ថា ៖ «កន្លងមកយើងធ្វើជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី។ យើងបានផ្ដល់នូវអង្ករជាស្បៀងរហូតដល់ជិតកន្លះលាននាក់ដែរ ៧ខែត្រនៅដងទន្លេសាបរបស់យើង ដោយសារកន្លងមកនេះយើងបានកត់សម្គាល់នូវតម្លៃទំនិញឡើងថ្លៃច្រើន ជាពិសេសបន្ថយចំណូលរបស់បងប្អូនយើង អ៊ីចឹងយើងបានជួយដល់គ្រួសារវិញដើម្បីជាទុនដើម្បីនឹងចាប់ផ្ដើមជីវភាពរស់នៅគាត់សាជាថ្មី យើងជួយជាស្បៀង។ អ៊ីចឹងថ្មីៗហ្នឹង អង្គការ World Food Program ស្បៀងអាហារពិភពលោក លោកមានប្រព័ន្ធស្បៀងជួយដល់សាលារៀន ដល់កូនសិស្សដែលនៅដាច់ស្រយាល ក្រីក្រ ដែលគ្មានស្បៀង ពុំអាចមករៀនសូត្របាន អាហ្នឹងយើងជួយជាម្ហូបពេលព្រឹក បាយពេលព្រឹកអីអ៊ីចឹង ដល់បងប្អូនយើងដែរ។ អ៊ីចឹងអង្គការស្បៀងអាហារពិភពលោកជាប្រព័ន្ធមួយដែលរាជរដ្ឋាភិបាលធ្វើការជាមួយគ្នា សហការបានល្អ»។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានស្រង់សេចក្តីថ្លែងរបស់អង្គការកម្មវិធីស្បៀងពិភពលោកដែលបាននិយាយថា រដ្ឋាភិបាលកម្ពុជាបានចេញវិភាគទានជូនដល់កម្មវិធីនេះជាទឹកប្រាក់សរុប១លាន២សែនដុល្លារសហរដ្ឋអាមេរិក។
សេចក្តីថ្លែងឲ្យដឹងថា ជំនូយនេះនឹងត្រូវប្រើដើម្បីផ្តល់ម្ហូបអាហារដល់ពលរដ្ឋខ្មែរប្រមាណ៨សែននាក់នៅចុងកាត់មាត់ញកកម្ពុជាដែលមានផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចពិភពលោក៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
អាជ្ញាធរខែត្រសៀមរាបចែកអង្ករជូនអ្នកភូមិជាង៧០០គ្រួសារ
អ្នកភូមិដងរ៉ែកក្នុងខែត្របន្ទាយមានជ័យជួបប្រទះនឹងកង្វះស្បៀង
ពលរដ្ឋនៅកំពង់ឆ្នាំងប្រឈមបញ្ហាដាច់ស្បៀងបន្ទាប់ពីទឹកជន់លិចភូមិ
មន្រ្តីអង្គការសេដាក់ខេត្តពោធិ៍សាត់រងការចោទថាមិនមានតម្លាភាព
អ្នកភូមិក្រីក្រនៅពោធិ៍សាត់ចោទអាជ្ញាធរថាមិនមានតម្លាភាព
អ្នកស្រុកនៅកំពង់ធំបារម្ភពីបញ្ហាកង្វះស្បៀងក្រោយគ្រោះធម្មជាតិ
អ្នកភូមិរាប់រយនាក់នៅខែត្របាត់ដំបងប្រឈមមុខនឹងកង្វះស្បៀង
ការតស៊ូព្យាយាមរបស់ក្មេងស្រីដែលឪពុកម្ដាយផ្ទុកមេរោគអេដស៍
អ្នកលក់ដូរតាមចិញ្ចើមថ្នល់សម្ដែងការបារម្ភខណៈដែលអាជ្ញាធរចាត់វិធានការ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.