យោងតាមទីភ្នាក់ងារព័ត៌មានចិនដែលបានស្រង់សេចក្តីរាយការណ៍របស់កាសែតក្នុងស្រុកលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គាត ឈន់ បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជានឹងមិនប៉ះពាល់ខ្លាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកនោះឡើយគឺកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០០៩នេះនឹងកើន ប្រមាណជា៧%។
កសិករប្រមូលផលស្រូវនៅស្រុកពញាឮ ខែត្រកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ៥។
លោក គាត ឈន់ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានផ្តល់ប្រាក់២០លានដុល្លារអាមេរិកដល់ធនាគារអភិវឌ្ឍន៍ជនបទសម្រាប់ទិញស្រូវពីកសិករទុកសម្រាប់នាំចេញ។ វិធានការនេះនឹងជួយលើកស្ទួយតម្លៃស្រូវរបស់កសិករនិងទប់ស្កាត់មិនឲ្យមានការលួចរត់ពន្ធស្រូវទៅលក់ឲ្យប្រទេសជិតខាង។
លោកមានប្រសាសន៍ទៀតថា រដ្ឋាភិបាលកំពុងត្រៀមថវិកា១លានដុល្លារសម្រាប់ជាឥណទានកម្រិតតូចទុកឲ្យអ្នកស្រុកខ្ចីជាទុនធ្វើអាជីវកម្មតូចតាចជាលក្ខណៈគ្រួសារ។
ក្រៅពីនេះលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក៏ឲ្យដឹងផងដែរថា ថវិកាចំនួន៦លាន៦សែនដុល្លារអាមេរិកបានត្រូវចំណាយក្នុងការអប់រំមុខរបរដល់ពលករចំនួន៤ម៉ឺននាក់ក្រោយគេត្រូវបាត់បង់ការងារជាពិសេសកម្មករកាត់ដេរ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ក្រុមហ៊ុនវៀតណាមគ្រោងមករាវរកប្រេងកាតនៅក្នុងបឹងទន្លេសាប
WB៖ GDPរបស់កម្ពុជាធ្លាក់ចុះ-២%ក្នុងឆ្នាំ២០០៩
កម្ពុជា-ថៃគ្រោងអនុញ្ញាតឲ្យទេសចរចេញចូលដោយពុំចាំបាច់មានទិដ្ឋាការ
ក្រុមហ៊ុនវៀតណាមស្នើសុំអាជ្ញាប័ណ្ណរកដីសម្បទានកាន់តែច្រើនឡើងៗ
អ្នកជំនាញនិយាយពីផលប៉ះពាល់របស់កម្ពុជាក្នុងពេលមានវិបត្តិពិភពលោក
រោងចក្រ៧៧នៅកម្ពុជាបិទទ្វារក្នុងដើមឆ្នាំនេះដោយសារវិបត្តិពិភពលោក
IMF៖ សេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការរំពឹងទុក
ស.រ.អា.ផ្ដល់ថវិកាជិត៨លានដុល្លារដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
ចៅហ្វាយខេត្តនៃប្រទេសGMSជួបជុំគ្នាអំពីរឿងសេដ្ឋកិច្ច
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.