របាយការណ៍បច្ចុប្បន្នភាពអាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក(WB)ចេញផ្សាយឲ្យដឹងជាសារធារណៈនាព្រឹកថ្ងៃ៤ វិច្ឆិកា ឲ្យដឹងថា ចំណូលផលិតផលក្នុងស្រុកសរុប(GDP)ពិតរបស់កម្ពុជាគឺមានការធ្លាក់ចុះ-២% នៅក្នុងឆ្នាំ២០០៩ ពោលគឺបានធ្លាក់ចុះពីកំណើនប្រមាណជិត៧%នៅឆ្នាំ២០០៨មកនោះ។
គ្រឿងចក្រដំណើរការយ៉ាងមមាញឹកនៅឯការដ្ឋានសំណង់អគារ Golden Tower ៤២ជាន់ នាកណ្ដាលទីក្រុងភ្នំពេញ នាថ្ងៃទី៧ មីនា ២០០៩។
របាយការណ៍របស់ធនាគារពិភពលោកបានលើកឡើងថា ការធ្លាក់ចុះរបស់សេដ្ឋកិច្ចកម្ពុជាដោយសារការនាំចេញវិស័យផលិតផលកាត់ដេរទៅអាមេរិកមានការធ្លាក់ចុះ២៦%, ចំនួនទេសចរមកទស្សនាប្រទេសកម្ពុជាមានការធ្លាក់ចុះ ហើយគម្រោងសាងសង់នានាមានការធ្លាក់ចុះ១ភាគ៤ផងដែរ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅក្នុងរយៈពេល៦ខែដើមឆ្នាំដូចគ្នា។
ទោះបីជា GDPពិតរបស់កម្ពុជាមានការធ្លាក់ចុះ-២%នៅឆ្នាំ២០០៩ក្តី ក៏ប៉ុន្តែធនាគារពិភពលោកបានព្យាករណ៍ថា នៅឆ្នាំ២០១០ GDPប្រទេសកម្ពុជាមានសញ្ញាចាប់ផ្តើមងើបឡើងវិញ ហើយGDPពិតអាចឡើងដល់៤%នៅឆ្នាំ២០១០នោះ។
លោកបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម ឬគណៈកម្មការទី២នៃរដ្ឋសភា មានប្រសាសន៍ថា វិបត្តិសេដ្ឋកិច្ចពិភពលោកបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរផងដែរ។
លោក ជាម យៀប បានឯកភាពទៅនឹងរបាយកាណ៍របស់ធនាគារពិភពលោកដែលនិយាយពីការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០០៩នេះ។ ប៉ុន្តែលោករំពឹងថា ការធ្លាក់ចុះនៃGDPរបស់កម្ពុជានេះនឹងងើបឡើងវិញបានឆាប់រហ័សក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នាំ២០១០ខាងមុខ។
លោក ជាម យៀប បានបញ្ជាក់ថា ៖ «ជារួមទៅខ្ញុំឃើញថា ខ្ញុំយល់ស្របមួយជ្រុងជាមួយការវាយតម្លៃរបស់ World Bank (ធនាគារពិភពលោក) ដែលបានលើកឡើង ក៏ប៉ុន្តែគ្រាន់ថា ចំពោះកម្ពុជាយើង ទោះបីយើងមានកំណើនតិចតួចនៅក្នុងថវិកាជាតិឆ្នាំ២០១០យ៉ាងណាក៏ដោយ ក៏យើងនៅតែជួបប្រទះការលំបាកខ្លះដែរ ក្នុងនោះប្រភពចំណូលដែលយើងធ្លាប់ចូល ឃើញថា ធ្លាប់នាំដូចជាសម្លៀកបំពាក់ក៏ដូចជាស្បែកជើង វាយនភ័ណ្ឌរបស់យើងដែលចេញទៅទីផ្សារដ៏ធំ គឺសហរដ្ឋអាមេរិក ដល់អាមេរិកប៉ះពាល់អ៊ីចឹងទៅ គឺថាមានការលំបាកដល់យើងដែរ»។
ធនាគារពិភពលោកបានឲ្យដឹងថា តម្រូវការក្នុងស្រុករបស់ប្រទេសចិនបានជួយជំរុញឲ្យសេដ្ឋកិច្ចតំបន់ងើបឡើងជាថ្មី ប៉ុន្តែប្រទេសមួយចំនួនក្នុងតំបន់នៅតែបន្តធ្លាក់ចុះ ដោយប្រទេសទាំងនោះនៅតែបន្តរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកដដែល ហើយGDPរបស់គេថយចុះ ដូចជាប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ ជាដើម។ សម្រាប់ប្រទេសម៉ុងហ្គោលីនិងប្រទេសកោះមួយចំនួននៃសមុទ្រប៉ាស៊ីហ្វិក GDPមានកំណើនតែបន្តិចបន្តួចតែប៉ុណ្ណោះ៕
ក្រុមហ៊ុនវៀតណាមគ្រោងមករាវរកប្រេងកាតនៅក្នុងបឹងទន្លេសាប
កម្ពុជា-ថៃគ្រោងអនុញ្ញាតឲ្យទេសចរចេញចូលដោយពុំចាំបាច់មានទិដ្ឋាការ
ក្រុមហ៊ុនវៀតណាមស្នើសុំអាជ្ញាប័ណ្ណរកដីសម្បទានកាន់តែច្រើនឡើងៗ
អ្នកជំនាញនិយាយពីផលប៉ះពាល់របស់កម្ពុជាក្នុងពេលមានវិបត្តិពិភពលោក
រោងចក្រ៧៧នៅកម្ពុជាបិទទ្វារក្នុងដើមឆ្នាំនេះដោយសារវិបត្តិពិភពលោក
IMF៖ សេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការរំពឹងទុក
ស.រ.អា.ផ្ដល់ថវិកាជិត៨លានដុល្លារដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
ចៅហ្វាយខេត្តនៃប្រទេសGMSជួបជុំគ្នាអំពីរឿងសេដ្ឋកិច្ច
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
I am very happy to hear about economic will be grown in 2010. If possible, I want to read that report
2009-11-05 10:49
this is not just only Cambodia, all over the world,that had met with this hardship. all the banks in the world never get lost their budjet, only the borrower that had lost their propertier from this year, until next 5 years. remember it is not always to the bottom yet, it just begining. what can Cambodia do from now on? later on, no more lands to produce some agriculture and all the 8 miillions people will go back to 1975 again that the ways i see. no one tried to forget thier nation then we did.
2009-11-05 02:09
I really agree what World Bank comments. but I hope that GDP will go up in the next few years.
2009-11-04 22:29
សួរស្តី <br>ខ្ញុំមានគម្និតដូចអ្នកទាំងអស់គ្នាដែរពំព្រោះនាសម័យបច្ចុប្បន្ន៍នេះមានការធ្លាក់ចុះនៅបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសរបស់យើង
2009-11-04 22:02
I agree wit WB report; but Cambodia GDP dropped, becase of high defecits; high defecits, becau of corruption. <br>Government must prevent corruption to avoid GDP dropped. This is my formula.
2009-11-04 15:24
មើលមតិទាំងអស់.