តាមប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) បានឲ្យដឹងថា កម្ពុជាគ្រោងនឹងបង្កើនថវិកាសម្រាប់វិស័យយោធានៅឆ្នាំ២០១០ខាងមុខនេះ។
ទាហានខ្មែរជិះលើរថក្រោះក្នុងអំឡុងពេលធ្វើព្យុហយាត្រា នៅឯទីបញ្ជាការកងពលតូចលេខ៧០ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃ១៣ តុលា ២០០៩។
គម្រោងចំណាយលើវិស័យយោធានេះកើនលើសពីឆ្នាំ២០០៩ចំនួន២៣%។ ក្នុងចំណោមថវិកាសរុបចំនួន១.៩៧០លានដុល្លារអាមេរិកនោះ ថវិកាគ្រោងសម្រាប់វិស័យយោធាគឺស្មើនឹង១៤% ឬ ២៧៤លានដុល្លារអាមេរិកនៃថវិកាសរុប។
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅល្ងាចថ្ងៃទី៣១ ខែតុលា ថា ការបង្កើនថវិកាលើវិស័យយោធានេះគឺដើម្បីបង្កើនសុវត្ថិភាពក្នុងកិច្ចការពារប្រទេសជាតិ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ៖ «នេះជាអ្វីដែលរាជរដ្ឋាភិបាលលោកបញ្ជ្រាបលុយទៅជួយខាងវិស័យច្រើន។ ការពារជាតិហ្នឹង យើងដឹងថា អ្វីដែលជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យនិងការពារបូរណភាពទឹកដី នេះជាការងារបន្ទាន់ឥឡូវនេះ ហើយក៏ដូចជាអ្វីដែលជាកិច្ចការការពារសណ្ដាប់ធ្នាប់ ដូចជាសន្តិភាពសម្រាប់សង្គមជាតិយើងនៅក្នុងករណីដែលជម្លោះអន្តរជាតិណាមួយកើតឡើងជាយថាហេតុ»។
ចំណែកឯ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានផ្តល់ជាយោបល់ថា ការបង្កើនថវិកាក្នុងកិច្ចការពារប្រទេសជាតិជារឿងសមរម្យ គ្រាន់តែលោកសុំឲ្យមានការបែងចែកឲ្យបានច្បាស់លាស់លើថវិកាជំនួយអន្តរជាតិនិងប្រាក់ចំណូលរបស់ប្រទេស។
លោក កឹម សុខា បានមានប្រសាសន៍ថា ៖ «ចំពោះខ្ញុំ ខ្ញុំថា បើសិនជាប្រទេសយើងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ដូចជាបញ្ហាអធិបតេយ្យ បូរណភាពទឹកដីសព្វថ្ងៃហ្នឹង ខ្ញុំមិនជំទាស់ទេ ការចំណាយទៅលើកងទ័ព ពីព្រោះបើយើងមានស្ថានភាពព្រំដែនអីមិនស្រួលណា៎ ប៉ុន្តែយើងធ្វើម៉េចឲ្យដល់ដៃកងទ័ពពិតប្រាកដប៉ុណ្ណឹង ប៉ុន្តែបើស្រុកយើងសាន្តត្រាណគឺយើងបន្ថយបន្តបន្ទាប់ទៀត។ អ៊ីចឹងដើម្បីដោះស្រាយបញ្ហាហ្នឹង យើងមានតែយកថវិការបស់យើង ខ្លួនយើង ចំណាយអាហ្នឹង វាអត់អីទេ ប៉ុន្តែយើងយកជំនួយគេមកចំណាយ អាហ្នឹងគេអត់ពេញចិត្តទេ»។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស បានថ្លែងឲ្យទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ដឹងថា ការបង្កើនថវិកាលើវិស័យយោធានេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយទៅជារដ្ឋយោធាហើយ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
why, brother hun sen do that? maybe some of the highest rank,soldiers still don't have a fancy cars, or second housess, so, for that kind of money can buy all those soldiers heads to kill ....... later on?
2009-11-02 22:22
BOOST'SWHAT , YOU BUY EVERY THING FROM OVERSEA AND THE GENERALS DEPOSIT THE REST TO FOREIGNE BANKS?
2009-11-02 13:35
Please spen in the right way. we have to many generals and useless
2009-11-02 10:44
What? Lon Not army good enough?... If Lon Nol was strong, why Lon Nol loss war? and run away and died at abroad? <br>Pls take reconsideration...
2009-11-02 05:03
This budget not enough to protect border government sould be make special pocket for soldier at border.Spense 274 million for what if soldier at border do any thing like worker.Government sould be give bonus for soldier at border better than spense money for meeting for officer.
2009-11-01 16:01
មើលមតិទាំងអស់.