កម្ពុជាប្រកាសជំហរជាថ្មីម្តងទៀតថា នឹងមិនធ្វើបត្យាប័នបញ្ជូនអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ប្រគល់ឲ្យរាជរដ្ឋាភិបាលថៃឡើយ ប្រសិនបើលោកចង់មករស់នៅក្នុងប្រទេសកម្ពុជា។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) [ឆ្វេង] និយាយទៅកាន់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ក្នុងអំឡុងពេលនៃកិច្ចប្រជុំផ្លូវការមួយ កាលពីខែសីហា ឆ្នាំ២០០៦។
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសម៉ឺងម៉ាត់ បញ្ជាក់ជំហរជាថ្មីរបស់ខ្លួនម្តងទៀតថា កម្ពុជានឹងមិនធ្វើបត្យាប័ន បញ្ជូនអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ តាមសំណើស្នើសុំជាយថាហេតុណាមួយរបស់រាជរដ្ឋាភិបាលថៃទេ ប្រសិនបើលោក ថាក់ស៊ីន សម្រេចចិត្តមកស្នាក់នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ឬធ្វើដំណើរចេញចូលកម្ពុជា ដើម្បីបំពេញភារកិច្ចក្នុងការងារណាមួយនោះ។
ក្នុងសេចក្តីថ្លែងការណ៍ពីរទំព័ររបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃទី៤ ខែវិច្ឆិកា កម្ពុជាបានផ្តល់ហេតុផលដោយផ្អែកលើចំណុចជាច្រើន ដែលក្នុងនោះមាន ៖ ទោះបីជាកម្ពុជានិងថៃ បានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៨ លើសន្ធិសញ្ញាស្តីពីបត្យាប័នរវាងប្រទេសទាំងពីរក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ករណីលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ គឺជារឿងនយោបាយ ពីព្រោះលោកបានត្រូវផ្តួលរំលំដោយរដ្ឋប្រហារកាលពីឆ្នាំ២០០៦ ខណៈដែលលោកកំពុងបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិ ហើយដំណើររឿងក្តីនិងការផ្តន្ទាទោសប្រឆាំងនឹងរូបលោកនោះ គឺគ្រាន់តែធ្វើឡើងដើម្បីបម្រើហេតុផលនយោបាយតែប៉ុណ្ណោះ។
បន្ថែមពីនេះ លោក ថាក់ស៊ីន បានទទួលការតែងតាំងរួចមកហើយ កាលពីថ្ងៃ២៧ ខែតុលា ឆ្នាំ២០០៩ កន្លងមកនេះ ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច។
ទោះជាយ៉ាងនេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរក្នុងការរក្សាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងកម្ពុជានិងថៃ ហើយចាត់ទុកថា ការអនុញ្ញាតឲ្យលោក ថាក់ស៊ីន ស្នាក់នៅក្នុងប្រទេសកម្ពុជានេះ គឺជាកាយវិការប្រកបដោយគុណធម៌ មិត្តល្អត្រូវចេះជួយគ្នាក្នុងគ្រាលំបាក៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
How can we believ on thai coz they always think about their country than ours even Taksin if he never think about their country why he didn`t make war for his power coz we all knew that he is the favorite person in thailand
2009-11-09 08:33
Thai and Vitename is the Same.
2009-11-06 18:24
សង្ឃឹមថាសម្ដេចសំឡឹងឃើញផលចំណេញពីការសំរេចនេះទៅចុះ! ពេលនេះ និស្សិតខ្មែរដែលនៅសិក្សាប្រទេសថៃកំពុងមានការព្រួយបារម្មណ៍ខ្លាំងណាស់។
2009-11-06 06:08
Way to go Cambodia!!
2009-11-06 02:38
Well, That is a good idea for Hun Sen to do that. I believe Hun Sen does the right thing. Thanks
2009-11-06 01:08
មើលមតិទាំងអស់.