កម្ពុជា​ស្នើ​ឲ្យ​ថៃ​បញ្ចូល​បញ្ហា​ជម្លោះ​ព្រំដែន​ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន

2009-10-13

កម្ពុជា​បាន​ស្នើ​ឲ្យ​ថៃ​ដាក់​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ក្នុង​របៀបវារៈ​នៃ​សន្និសីទ​របស់​មេ​ដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​១០​-​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ឆ្នេរ​សមុទ្ទ ហួរហ៊ីន ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​២៣ ដល់​ថ្ងៃ​២៥ តុលា ឆ្នាំ​២០០៩។

RFA Photo/Savyouth

មេ​បញ្ជាការ​យោធា​ខ្មែរ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក (ស្ដាំ) ចាប់​ដៃ​ជាមួយ​មេ​បញ្ជាការ​កងពល​លេខ​៦​ស៊ូរ៉ាក់ណារី​របស់​ថៃ លោក​ឧត្តមសេនីយ៍​ត្រី កានុកនេត្រៈថៈវេសាណៈ (ឆ្វេង) នៅ​ឯ​វត្ត​កែវសិក្ខាគិរីស្វៈរៈ ក្បែរ​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​៥ មេសា ២០០៩។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​សម​ភាគី​ថៃ លោក កាស៊ីត ភីរុមយ៉ា (Kasit Piromya) នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០០៩ លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ស្នើ​ឲ្យ​ដាក់​បញ្ហា​ទំនាស់​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ថៃ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

យោង​តាម​លិខិត​ការទូត​នេះ សេចក្តី​ស្នើ​របស់​លោក ហោ ណាំហុង គឺ​ធ្វើ​ឡើង​បន្ទាប់​ពី លោក កាស៊ីត ភីរុមយ៉ា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ ដែល​ស្រង់​ប្រសាសន៍​ដោយ​កាសែត បាងកក​ប៉ុស្តិ៍ ថា លោក​នឹង​ស្នើសុំ​ការ​ឯកភាព​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឲ្យ​មាន​ការ​បង្កើត​អង្គការ​អព្យាក្រឹត​មួយ​ដែល​អាច​ផ្តល់​ផ្លូវ​សម្រាប់​ប្រទេស​ថៃ​និង​កម្ពុជា​ដោះស្រាយ​ទំនាស់។

សន្និសីទ​កំពូល​របស់​មេ​ដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស ដែល​រួម​មាន​កម្ពុជា លាវ វៀតណាម ថៃ ភូមា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប៊្រុយណេ ហ៊្វីលីពីន និង​សិង្ហបុរី នឹង​មាន​ការ​ចូលរួម​ផងដែរ​ពី​សំណាក់​ដៃគូ​ពិភាក្សា​ទាំង​៦ គឺ​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា អូស្ត្រាលី និង​នូវែលហ្សេឡង់ដ៍៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង