លោកស្រី យូ អយ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសថៃ បានវិលត្រឡប់មកដល់កម្ពុជាវិញហើយកាលពីថ្ងៃ៥ វិច្ឆិកា វេលាម៉ោង៨កន្លះយប់ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកោះហៅមន្ត្រីការទូតជាន់ខ្ពស់របស់ខ្លួនចេញពីប្រទេសថៃ។
៥-វិច្ឆិកា-០៩: លោកឧបនាយករដ្ឋមន្រ្តី សុខ អាន (រូបកណ្ដាល) ធ្វើសន្និសីទសារព័ត៌មានជុំវិញការប្រកាសហៅមន្រ្តីទូតខ្មែរឲ្យចេញពីប្រទេសថៃ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងរាជធានីភ្នំពេញ។
ទង្វើរបស់កម្ពុជានេះ បានធ្វើឡើងនៅបន្ទាប់ពីរាជរដ្ឋាភិបាលថៃបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនចេញពីកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៥ វិច្ឆិកា នេះដែរ ក្រោយដែលរដ្ឋាភិបាលថៃ បានប្រឆាំងតវ៉ាទៅនឹងការតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកសេដ្ឋកិច្ចនោះមក។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃ៥ វិច្ឆិកានេះថា ៖ «រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចចិត្តកោះហៅលោកជំទាវ យូ អយ ដែលជាឯកអគ្គរាជទូតរបស់យើងប្រចាំព្រះរាជាណាចក្រថៃ ឲ្យត្រឡប់មកប្រទេសវិញមួយរយៈពេលដែរ ដូច្នេះយើងអាចចាត់ទុកថា នេះជាបដិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។ យើងមិនអាចនិយាយបានថា វិធានការនេះនឹងនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីកម្រិតណានោះទេ អាស្រ័យដែលភាគីទាំងសងខាងប្រកាន់យកនាពេលខាងមុខនេះទៀត។ ការកោះហៅទូតនេះជារឿងធម្មតាដល់សភាពការណ៍វាល្អវិញ ទូតទាំងពីរត្រឡប់មកធ្វើការដូចដើមវិញទៅ»។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានមានប្រសាសន៍បញ្ជាក់ប្រាប់ផងដែរថា ការតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺជារឿងធម្មតា សូម្បីតែប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន ក៏ធ្លាប់បានធ្វើជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីមុនផងដែរ។
លោក សុខ អាន មានប្រសាសន៍ដូច្នេះ ៖ «អ្នកដឹកនាំរដ្ឋាភិបាលខ្លះក៏បាននិយាយដែរថា ការតែងតាំងឯកឧត្ដម ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ដោយកម្ពុជា ជាទីប្រឹក្សាហ្នឹង វាជារឿងធម្មតា វាជារឿងផ្ទៃក្នុងរបស់កម្ពុជា មិនមានពាក់ព័ន្ធអ្វីទៅដល់ការងារក្រៅប្រទេសនោះទេ ព្រោះកន្លងមកយើងក៏បានកត់សម្គាល់ដែរ សូម្បីតែឯកឧត្ដមប្រធានាធិបតីបច្ចុប្បន្ន នៃសាធារណរដ្ឋកូរ៉េ ពីមុនលោកក៏ធ្លាប់ធ្វើជាទីប្រឹក្សាជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែរ»។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃ៥ វិច្ឆិកានេះ រដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងថា ទង្វើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការតែងតាំងលោក ថាក់ស៊ីន នេះ បានត្រូវចាត់ទុកថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងជាការមើលងាយដល់ប្រព័ន្ធតុលាការថៃ ហើយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំអាចធ្វើការបែងចែកឲ្យដាច់ស្រឡះរវាងទំនាក់ទំនងផ្ទាល់ខ្លួន និងផលប្រយោជន៍ជាតិរវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។
សូមជម្រាបជូនផងដែរថា ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កម្ពុជានៅតែប្រកាន់ជំហរក្នុងការរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយចាត់ទុកថា ការអនុញ្ញាតឲ្យលោក ថាក់ស៊ីន ស្នាក់នៅនិងចេញចូលក្នុងប្រទេសកម្ពុជានេះ គឺជាកាយវិការប្រកបដោយគុណធម៌ ដែលមិត្តល្អត្រូវចេះជួយគ្នាក្នុងគ្រាលំបាក។
មតិសង្គមស៊ីវិលជុំវិញបញ្ហាការដកឯកអគ្គរាជទូតរវាងកម្ពុជានិងថៃ
ស្តីពីបញ្ហាដកឯកអគ្គរាជទូតរវាងកម្ពុជានិងថៃនេះ មន្ត្រីសង្គមស៊ីវិលមួយចំនួនបានផ្តល់ទស្សនៈនិងយោបល់ខុសៗគ្នា។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍យ៉ាងនេះថា ៖ «ឥឡូវនេះ ខ្ញុំថា ជាប្រធានបទមួយដ៏រសើប រាជរដ្ឋាភិបាលខ្មែរយើងគួរតែមានការប្រុងប្រយ័ត្ន យើងមិនចង់ឲ្យមានការតានតឹងរវាងប្រទេសថៃ និងប្រទេសកម្ពុជាទេ។ យើងដឹងថា លោក ថាក់ស៊ីន គឺជារឿងនយោបាយនៅក្នុងប្រទេសថៃក៏ដោយ ខ្ញុំមើលទៅការតែងតាំងនេះវាគ្រាន់តែជាប្រតិកម្មមួយរបស់សម្ដេចនាយករដ្ឋមន្រ្តីទៅលើបញ្ហាថៃ ជាពិសេសបញ្ហាជម្លោះព្រំដែននិងករណីផ្សេងទៀតដែលថៃបានធ្វើ។ ប៉ុន្តែខ្ញុំយល់ថា ការប្រតិកម្មនេះ ប្រទេសកម្ពុជាគួរតែបង្ហាញភាពចាស់ទុំជាងថៃ ត្រូវតែព្យាយាមធ្វើម៉េចកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ព្រោះនៅពេលមានជម្លោះនៅពេលមានភាពតានតឹងបច្ចុប្បន្ន យើងឃើញថាខាតដល់សេដ្ឋកិច្ចប្រទេសទាំងសងខាង ហើយប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកក្រីក្រខ្លាំង»។
ចំណែកឯលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បញ្ហាដកមន្ត្រីទូតចេញពីកម្ពុជានិងថៃនេះ អាចប៉ះពាល់ខ្លាំងដល់វិស័យសេដ្ឋកិច្ចនិងកម្មករខ្មែររាប់ពាន់នាក់។
លោក ជា មុន្នី មានប្រសាសន៍ដូច្នេះ ៖ «យើងឃើញថា ផលិតផលមួយចំនួននាំយកមកពីប្រទេសថៃ ទី១។ ទី២យើងឃើញថា ពលករកម្ពុជាបានចូលធ្វើការនៅក្នុងប្រទេសថៃ រាប់ម៉ឺននាក់ ដូច្នេះយើងមានការព្រួយបារម្ភទៅនឹងសុវត្ថិភាពមន្រ្តីស៊ីវិល ឬក៏ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅប្រទេសថៃ យើងឃើញថា បើកាលណាដកទូត ដាច់ខាតព្រំប្រទល់ត្រូវតែបិទ កាលណាបិទ ព្រំប្រទល់ប្រទេសថៃ គឺជាច្រកមួយសំខាន់ណាស់ក្នុងការផ្ទេរទំនិញរវាងកម្ពុជា-ថៃទៅវិញទៅមក។ ប្រសិនបើយើងមិនបានរក្សាចំណងរវាងកម្ពុជា-ថៃ ឲ្យបានល្អទេ យើងនឹងមានបញ្ហាជាច្រើន។ ទី១ បញ្ហាវិបត្តិសេដ្ឋកិច្ច បញ្ហាទី២ គឺបញ្ហារវាងនយោបាយថៃនិងកម្ពុជា ហើយក្នុងនោះយើងឃើញថា ប៉ះពាល់ច្រើនទៅដល់ពលករ ពលការិនីកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃនេះ»។
ទោះបីជាមានការអះអាងខាងលើនេះបែបណាក៏ដោយ លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានមានប្រសាសន៍ពន្យល់ថា ការតែងតាំងលោក ថាក់ស៊ីន នេះ បើគិតតាមច្បាប់ពុំមានខុសឆ្គងអ្វីឡើយ។
លោក សុក សំអឿន មានប្រសាសន៍ដូច្នេះ ៖ «ពីរឿងបញ្ហាច្បាប់វាមិនពាក់ព័ន្ធខុសឆ្គងអីទេ ហើយម្យ៉ាងទៀត រដ្ឋាភិបាលយើងឲ្យតម្លៃថា អ្វីដែលគេចោទប្រកាន់លោក ថាក់ស៊ីន ជារឿងនយោបាយ បើគាត់ជាឧក្រិដ្ឋជនធម្មតាទៅ ហ្នឹងយើងមិនសមយកឧក្រិដ្ឋជនមកធ្វើជាទីប្រឹក្សា ក៏ប៉ុន្តែនេះជារឿងនយោបាយ ព្រោះបញ្ហានយោបាយយើងមិនទាន់ដឹងយ៉ាងម៉េចទេ មិនអ៊ីចឹង? ក្រែងលោកបោះឆ្នោតលើកក្រោយទៅ គណបក្សជាតិថៃ របស់លោក ឆាវ៉ាលីត យុងឆៃយុត (Chavalit Yongchaiyudh) គាត់ឈ្នះឆ្នោតវិញទៅ លោក ថាក់ស៊ីន ចូលស្រុកទៅ អាចមានទំនាក់ទំនងធម្មតាល្អវិញ ហ្នឹងធម្មតា»៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
តំណាងបក្សសមរង្ស៊ីនៅអាមេរិកចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសភាខ្មែរ
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
មន្ត្រីការទូតថៃត្រូវគេអនុញ្ញាតឲ្យចូលជួបជនជាប់ចោទពីបទចារកម្ម
អាជ្ញាធរថៃគ្រោងដោះលែងខ្មែរ៨នាក់ដែលបានឆ្លងដែនខុសច្បាប់
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
"At the same time,a lot of Vietnam companies asking permit to do business and have been approved at least 5 companies already. Isn't it the Thaksin case merely to divert the attention?" <br>I agree that we should also pay attention to the Vietnamese government,while we pay attention to only Thai, we probably lost a lot of other thing to Vietnam.
2009-11-16 03:38
I am not politician. But i want to say don't believed other beside yourself.
2009-11-08 11:20
i think hun sen use this tactic is not good idea. we all know 2/3 of thai people don't like their priminister and hun sen do this tactic just bring their people support and back to him even thaksin in our side. think about that.
2009-11-08 10:02
Till now the game of conflict between PP and BKK has still been playing. Not see who has potential to win this game. But we can see who loss because of game. Those people whose have jobs crossing boundary now being suffered by the game. A huge of Khmer labors has returned home because of racism of Siam. And some Thai people who invested in Cambodia withdrew to their country. The leaders who have a lot of money and assets are still playing game to vaunt each other about their power and proud. A part of national interest from the game is nothing. Soldiers who protect boundary are ready to die because of the game. A lot of development issues to grow the country leave a side. This is really cussed. You are better to take pistol standing in front each other and shot to find who win the game. This is really cussed. Unfortunately for the two people do not benefit from your game.
2009-11-08 08:27
Till now the game of conflict between PP and BKK has still been playing. Not see who has potential to win this game. But we can see who loss because of game. Those people whose have jobs crossing boundary now being suffered by the game. A huge of khmer labors have returned home because of racism of Siam. And some thai people who invested in Cambodia withdrawn to their country. The leaders who have a lot of money and assets are still playing game to vaunt each other about their powver and proud. A part of national interest from the game is nothing. Soldiers who protect boundary are ready to die because of the game. <br>. A lot of development issues to grow the country leave a side. This is really cusset. You are better to take pistole standing in front each other and shot to find who win the game. This is really cusset. Unfortunately for the two people do not benefit from your game.
2009-11-08 08:22
មើលមតិទាំងអស់.