កិច្ចព្រមព្រៀងចំនួន៩ត្រូវបានចុះហត្ថលេខារវាងភាគីកម្ពុជាជាមួយភាគីកូរ៉េក្នុងអំឡុងនៃដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ (Lee Myung-bak) នៅព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ (Lee Myung-bak) [ស្ដាំ] និងលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ចាប់ដៃគ្នា នៅឯក្រសួងការបរទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃ២២ តុលា ២០០៩។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ហោ ណាំហុង បានមានប្រសាសន៍បន្ទាប់ពីចេញពីកិច្ចជំនួបកំពូលរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ នៅល្ងាចថ្ងៃទី២២ តុលា ឯទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថា ជាមួយកិច្ចព្រមព្រៀងទាំងនេះកាន់តែបង្ហាញឲ្យឃើញច្បាស់ពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា ក្នុងជំនួបនេះប្រធានាធិបតីកូរ៉េ លោក លី ម្យុងបាក់ ក៏បានសន្យាថា នឹងផ្តល់កម្ចីព្រមទាំងជំនួយឥតសំណងយ៉ាងច្រើនដល់កម្ពុជា ដែលរួមមាន ៖ «ឯកឧត្ដម លី ម្យុងបាក់ នឹងពិនិត្យពិចារណាដើម្បីកម្ចី និង ODS ឲ្យកម្ពុជា គឺជំនួយឥតសំណងឲ្យកម្ពុជាបន្តទៀត និងពិចារណាលើបញ្ហានេះ ហើយនិងឲ្យបញ្ជាទៅអាជ្ញាធរមានសមត្ថកិច្ចបន្តគម្រោងដែលកំពុងអនុវត្ត ហើយសំខាន់រវាងពីឆ្នាំ២០០៩ ដល់ ២០១៣ កូរ៉េនឹងផ្ដល់ឲ្យ២០០លានដុល្លារដល់កម្ពុជាជាកម្ចីសម្បទាន»។
កិច្ចព្រមព្រៀងទាំង៩ដែលភាគីកម្ពុជានិងកូរ៉េបានចុះហត្ថលេខានោះរួមមាន កិច្ចព្រមព្រៀងស្តីពីបត្យាប័ន, កិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីឥណទានពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០០៩-២០១២, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជាជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ, កិច្ចព្រមព្រៀងស្តីពីការសហការផលិតកម្មវិធីផ្សព្វផ្សាយរវាងក្រសួងព័ត៌មានកម្ពុជាជាមួយគណៈកម្មការទូរគមនាគមន៍នៃសាធារណរដ្ឋកូរ៉េ, អនុស្សារណៈនៃកិច្ចយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធនធានរ៉ែរវាងអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា ជាមួយវិទ្យាស្ថានភូគព្តសាស្ត្រនិងធនធានរ៉ែនៃសាធារណរដ្ឋកូរ៉េ, អនុស្សារណៈនៃកិច្ចយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការវិនិយោគក្នុងការដាំព្រៃឈើនិងការប្រែប្រួលអាកាសធាតុរវាងរដ្ឋបាលព្រៃឈើនិងសេវាកម្មព្រៃឈើនៃសាធារណរដ្ឋកូរ៉េ, អនុស្សារណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការអប់រំបណ្តុះបណ្តាលស្រាវជ្រាវរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជានិងមហាវិទ្យាល័យកសិកម្មនិងនេសាទជាតិនៃសាធារណរដ្ឋកូរ៉េ, អនុស្សារណៈនៃការយោគយល់គ្នាស្តីពីគម្រោងវិនិយោគផលិតផលស្រូវសម្រាប់នាំចេញរវាងក្រុមហ៊ុន Green Trade និងអ្នកវិនិយោគកម្ពុជានិងកូរ៉េ តំណាងដោយ ខេធីស៊ីឃ្យុងអាន ខេប៊ល ខំផេនី លីមីតធីត និងធនាគារ គុតគីម និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រេងកាតរវាងអាជ្ញាធរជាតិប្រេងកាតកម្ពុជានិងសាជីវកម្មប្រេងកាតសាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសដំណើរទស្សកិច្ចនេះ លោក លី ម្យុងបាក់ ក៏បានចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី និងជួបមន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ៕
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីភ្នាក់ងារព័ត៌មានកម្ពុជានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
នាយករដ្ឋមន្ត្រីខ្មែរទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិកនៅសិង្ហបុរី
ហោ ណាំហុង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៅអ៊ីតាលី
រដ្ឋាភិបាលកម្ពុជាគ្រោងចរចាជាមួយរុស្ស៊ីស្ដីពីបញ្ហាបំណុល
នាយករដ្ឋមន្ត្រីជប៉ុនប្រកាសជាថ្មីទៀតក្នុងការផ្តល់ជំនួយដល់កម្ពុជា
នាយករដ្ឋមន្ត្រីជប៉ុនបារម្ភពីបញ្ហាទំនាស់រវាងកម្ពុជានិងថៃ
នាយករដ្ឋមន្ត្រីខ្មែរគ្រោងទៅចូលរួមកិច្ចប្រជុំនៅជប៉ុន
កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះសមយុទ្ធយោធាទ្រង់ទ្រាយធំលើកដំបូង
កូរ៉េខាងត្បូងនឹងទទួលយកពលករខ្មែរ៣.៥០០នាក់បន្ថែមទៀត
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
I applaud the great effort of the Cambodian government in establising relationship with the South Korean counterpart, especially all investments contracts, loans and financial aides. This is another opportunity to downsize the government bureaucrats. We can incentivize those investors who are willing to train or retrain, and take some of government emplyees to work with their companies. I would also encourage local investors to invest in Cambodia rather than depositing millions of dollars in Swiss banks. Of course, I share the concerns that the moneies were corrupted money; however, I think Cambodian people would tolerate your past if you put your alledged corrupted money into beneficial use for Cambodia and Cambodians. Only private sector investments and small but smart government would put Cambodia on sustainable path to propsoerity. Great job, Samdech Hun Sen!
2009-10-23 13:46
មើលមតិទាំងអស់.