មន្ត្រីក្រសួងទេសចរណ៍ខ្មែរបានមានប្រសាសន៍ថា កម្ពុជានិងថៃមានគម្រោងបើកចំហទេសចរឲ្យឆ្លងដែនចេញចូលប្រទេសទាំងពីរដោយពុំចាំបាច់មានទិដ្ឋាការ នៅខែមករា ឆ្នាំ២០១០ខាងមុខ ប្រយោជន៍ដើម្បីបង្កភាពងាយស្រួលនិងទាក់ទាញចំណូលសេដ្ឋកិច្ចបន្ថែមទៀត ខណៈដែលពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានមានប្រសាសន៍កាលពីល្ងាចថ្ងៃពុធ ទី១៤ ខែតុលា ថា ប្រទេសកម្ពុជានិងថៃមានគម្រោងនឹងលើកលែងទិដ្ឋាការឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរធ្វើទេសចរណ៍ឆ្លងដែនចេញចូល ដោយមិនចាំបាច់មានការសុំអនុញ្ញាតទិដ្ឋាការដូចមុនទៀតឡើយ ចាប់ពីខែមករា ឆ្នាំ២០១០តទៅ។
មន្ត្រីដដែលបានមានប្រសាសន៍ទៀតថា ការធ្វើបែបនេះគឺស្របពេលដែលពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ច ហើយប្រទេសនៅអឺរ៉ុបមួយចំនួនបានអនុវត្តបើកចំហទេសចរណ៍ជាមួយប្រទេសជាប់គ្នាដើម្បីកុំឲ្យសេដ្ឋកិច្ចយ៉ាប់យ៉ឺននោះ។
លោក ថោង ខុន បានបញ្ជាក់ថា ៖ «នៅអឺរ៉ុបមានវិបត្តិហ្នឹង ប្រទេសគេបីជាប់ៗគ្នាហ្នឹង គេបបួលគ្នាឃោសនាធ្វើម៉េចកុំឲ្យសេដ្ឋកិច្ចវាយ៉ាប់ ហើយយើងអ៊ីចឹងដែរ លាវ វៀតណាម ហើយនិងថៃហ្នឹង កម្ពុជា ថៃ ខែមករា ២០១០ ចាប់ផ្ដើមអនុវត្តអត់មានទិដ្ឋាការជាមួយថៃនិងខ្មែរទេ»។
ចំណែកទីប្រឹក្សាអមស្ថានទូតថៃប្រចាំកម្ពុជា លោក ស៊ូវ៉ាត់ កែវស៊ុគ (Suwat Kaew Sook) បានមានប្រសាសន៍ថា រដ្ឋាភិបាលថៃនិងខ្មែរបានត្រូវរ៉ូវគ្នារួចហើយថា នឹងលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលឆ្លងដែននៅឆ្នាំ២០១០ ប៉ុន្តែលោកមិនដឹងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយគ្នាស្តីពីការលើកលែងទិដ្ឋាការនេះនៅពេលណានៅឡើយទេ។
លោក ស៊ូវ៉ាត់ កែវស៊ុគ បានមានប្រសាសន៍ថា ៖ «ទាំងសងខាងទទួលកិត្តិយសយ៉ាងខ្លាំង អ្នកទេសចរណ៍ដែលធ្វើដំណើរទៅវិញទៅមកយ៉ាងស្រួល យើងអនុញ្ញាតឲ្យស្នាក់នៅបាន៣០ថ្ងៃ ហើយរឿងការធ្វើពាណិជ្ជកម្មផ្សេងៗ វានឹងតាមមកទាំងអស់»។
មន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរបានមានប្រសាសន៍ថា ការលើកលែងទិដ្ឋាការសម្រាប់ទេសចរណ៍នៃប្រទេសទាំងពីរគឺជាផ្នែកសំខាន់មួយជួយដល់សេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងជាមធ្យោបាយងាយស្រួលសម្រាប់ទេសចរណ៍ថែមទៀត។
ទោះយ៉ាងណា មន្ត្រីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាមិនបានដឹងថា តើអ្នកទេសចរណ៍ពីប្រទេសថៃចំនួនប៉ុន្មាននាក់បានចូលមកកម្ពុជាក្នុងមួយឆ្នាំៗនោះឡើយ គេគ្រាន់តែប៉ាន់ប្រមាណជារួមថា ចំនួនអ្នកទេសចរណ៍ចូលមកកម្ពុជាសរុប៨ខែក្នុងឆ្នាំ២០០៩នេះ គឺកើនឡើង២%ទៅ៣% បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំកន្លងទៅ ហើយគេរំពឹងទៀតថា រហូតដល់ដំណាច់ឆ្នាំ២០០៩ ចំនួនអ្នកទេសចរណ៍មកកម្ពុជានឹងកើនឡើងដល់ទៅជាង២លាន២០ម៉ឺននាក់។
ចំណែកមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាបានឲ្យដឹងដែរថា គេពុំបានដឹងចំនួនទេសចរណ៍កម្ពុជាទៅទស្សនាប្រទេសថៃច្បាស់លាស់ទេ គឺគ្រាន់តែដឹងថា មានជនជាតិខ្មែរដែលបានចូលសុំទិដ្ឋាការនៅស្ថានទូតថៃប្រមាណជិត១០ម៉ឺននាក់ក្នុងមួយឆ្នាំៗ៕
ក្រុមហ៊ុនវៀតណាមគ្រោងមករាវរកប្រេងកាតនៅក្នុងបឹងទន្លេសាប
អ្នកដើរកម្សាន្តក្នុងពិធីបុណ្យអុំទូកធ្លាក់ចុះ
WB៖ GDPរបស់កម្ពុជាធ្លាក់ចុះ-២%ក្នុងឆ្នាំ២០០៩
ទេសចរកើនឡើងនៅខែត្រសៀមរាបអំឡុងពេលបុណ្យអុំទូក
ក្រុមហ៊ុនវៀតណាមស្នើសុំអាជ្ញាប័ណ្ណរកដីសម្បទានកាន់តែច្រើនឡើងៗ
អ្នកជំនាញនិយាយពីផលប៉ះពាល់របស់កម្ពុជាក្នុងពេលមានវិបត្តិពិភពលោក
រោងចក្រ៧៧នៅកម្ពុជាបិទទ្វារក្នុងដើមឆ្នាំនេះដោយសារវិបត្តិពិភពលោក
IMF៖ សេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការរំពឹងទុក
ស.រ.អា.ផ្ដល់ថវិកាជិត៨លានដុល្លារដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Fight is fight, when no fight we develop toghether.
2009-10-16 22:19
well, i think in short term, this will benifit thailand as their tourism is going down at the moment, but in long term, this will benefit khmer as when tourist come to thailand, they will visit cambodia as well. so, khmer gov has to make sure that this agreement last long, not just now, otherwise we just help other to breathe, yet not ourselves. however, leonine is right. thai gov will gain more benefit than khmer, but at least we can get more than what we got and get right now.
2009-10-16 05:18
this way it seem we faced two problem, if guest enter to cambodia withour visa, what can we make the controll? if guest leaving cambodia enter to thai, thai might be make some more profit than cambodia. think about that.
2009-10-16 02:21
Congratulation to Visa Exception Travel. Meaning the Govt will lose income from Visa but good way for people who willing to travel neighbouring place. Anyway, the price of passport in Cambodia is still expensive if compare neighbouring countries. <br>
2009-10-16 01:02
មើលមតិទាំងអស់.