កម្ពុជា​រង​ការ​ចោទ​ថា​ជា​អ្នក​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បែក​គំនិត​គ្នា

កិច្ច​ប្រជុំ​កំពូល​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៥ នៅ​ក្រុង​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ មិន​បាន​ធ្វើ​ឲ្យ​មន្ត្រី​តំណាង​ប្រទេស​នីមួយៗ មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​រួម​គ្នា​ឡើយ។
ដោយ ហាស់ សាន
2012-07-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អាស៊ាន ៣០៥
មន្ត្រី​ការបរទេស​អាស៊ាន ថត​រូប​អនុស្សាវរីយ៍​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Sok Serey

សារព័ត៌មាន​នៅ​តំបន់​អាស៊ី មាន​កាសែតSouth China Morning Post កាសែត The Straits Times ជាដើម បាន​សរសេរ​ពណ៌នា​អំពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ពេល​ថ្មីៗ​នេះ ដែល​កម្ពុជា​ទទួល​រៀបចំ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ​២០១២ ថា បរាជ័យ​ទៅ​វិញ ព្រោះ​ថា តំណាង​ប្រទេស​រួម​ប្រជុំ​ក្នុង​ជំនួប​កំពូល​នោះ មិន​បាន​ឯកភាព​គ្នា មូល​មតិ​គ្នា​ប្រើ​ភាសា​តែ​មួយ​គ្រាន់​តែ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​រួម​មួយ​ប៉ុណ្ណោះ។

មន្ត្រី​តំណាង​ប្រទេស​មួយ​ចំនួន​បាន​ខំ​ប្រឹងប្រែង​ចរចា​ស្វែង​រក​ដំណោះស្រាយ ដើម្បី​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​មួយ រហូត​ដល់​ថ្ងៃ​សុក្រ ទី​២០ កក្កដា កន្លង​ទៅ​នេះ ប៉ុន្តែ​មិន​បាន​សម្រេច​ផល។

អ្នកការទូត​អាស៊ាន​ជា​ច្រើន​បន្ទោស​កម្ពុជា ជា​ពិសេស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង ថា​បាន​ធ្វើ​ឲ្យ​បរិយាកាស​ជំនួប​កំពូល​មាន​ភាព​ជូរចត់។ ប៉ុន្តែ​លោក ហោ ណាំហុង មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សុក្រ ទី​២០ កក្កដា ថា កម្ពុជា​ចង់​ឃើញ​ការ​ដោះស្រាយ​វិវាទ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ដោយ​សន្តិវិធី៖ «ជំហរ​កម្ពុជា ជា​ប្រធាន​អាស៊ាន ចង់​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី។ កម្ពុជា​ចង់​បាន​សេចក្ដី​ប្រកាស​រួម ទុក​ផ្លូវ​ឲ្យ​មាន​ការ​ដោះស្រាយ​ទៅ​ថ្ងៃ​មុខ​ទៀត»

អ្នក​ការទូត​ទាំង​នោះ​ពោល​ថា កម្ពុជា​ដើរ​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​លេង​អុក​ជាមួយ​មហា​អំណាច​ផង ជាមួយ​ប្រទេស​ជា​មិត្ត​ផង ដែល​មាន​វិវាទ​ដែន​សមុទ្រ​ជាមួយ​ចិន នៅ​តំបន់​សមុទ្រ​ខាង​ត្បូង។

អ្នក​ការទូត​អាស៊ាន ចោទ​ថា លោក ហោ ណាំហុង កំពុង​ដេញ​ថ្លៃ​នឹង​ចិន រី​ឯ​លោក ហ៊ុន សែន ដែល​គេ​ថា ពូកែ​លេង​ចត្រង្គ បាន​ព្យាយាម​រឹត​ចំណង​មិត្តភាព​នឹង​ចិន ជាមួយ​រដ្ឋការ​ក្រុង​វ៉ាស៊ីនតោន រក្សា​ទំនាក់​ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​នាយ​ទាហាន​វៀតណាម និង​អនុ​គ្រោះ​ដល់​ជន​ជាតិ​វៀតណាម ប្រមាណ ១​លាន​នាក់ ដែល​រស់​នៅ​ក្នុង​ប្រទេស។ ធ្វើ​ដូច្នេះ កម្ពុជា​បាន​ទទួល​ជំនួយ​ជា​ច្រើន​ពី​ចិន លើស​ពី​ជំនួយ​អាមេរិក ហើយ​មាន​វៀតណាម ជា​អ្នក​ជួយ​គាំពារ​ទៀត​ផង។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហោ ណាំហុង មិន​អើពើ​នឹង​សេចក្ដី​ព្រាង និង​កិច្ច​សម្របសម្រួល​ចំនួន ១៨​ដង ដែល​វៀតណាម និង​ហ្វីលីពីន បាន​ស្នើ​នោះ​ដែរ។ អ្នក​ការទូត​អាស៊ាន មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​កម្ពុជា ហ៊ាន​យក​ចិត្ត​ចិន ហើយ​ធ្វើ​ឲ្យ​វៀតណាម អាក់​អន់​ចិត្ត? នៅ​ទីបំផុត​បេសកជន​អាស៊ាន បារម្ភ​ថា តើ​លោក ហ៊ុន សែន នឹង​សាបព្រោះ​ការ​បំបែកបំបាក់​ទៅ​ថ្ងៃ​មុខ​ទៀត ឬ​យ៉ាងណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Soeun

ពី Phnom Penh

ខ្ញុំមិនគិតថារដ្ឋាភិបាលកម្ពុជាហ៊ានបដិសេដសំណើរដ៏​សម​ហេតុផលពីប្រទេសវៀតណាម និងហ្វីលីពីននោះទេ។ ចូរចង​ចាំថាប្រទេសកម្ពុជាតូច ដូច្នេះឥទ្ធិពលខាងការទូត​ក៏មានតិចដែរ ឬអាចថាបានម្យ៉ាងទៀតថា ប្រទេសទាំង​នោះ​កំពុងយកភាព​ជាប្រធានអាស៊ានរបស់កម្ពុជាដើម្បី​ចំណេញ​ដល់ប្រទេសគេរៀងៗខ្លួន។ សូមចងចាំថាគ្មាន​ប្រទេសណាអាចនៅអព្យាក្រិត្យបាននោះទេ រួមបញ្ចូល​ទាំងប្រទេសកម្ពុជាផងដែរ ដើម្បីរស់ត្រូវជ្រើសរើសយក​ម្ខាង បើមិនដូច្នោះទេលទ្ធផលដូចអតីកាលដែលកើតមាន​ឡើងសម្រាប់កម្ពុជាពី ១៩៧០-១៩៧៩​ អញ្ជឹង។

Jul 23, 2012 06:44 AM

អ្នក​អាន​អនាមិក

Cambodia must stay at this position. remember when the thief nation(Thailand) invide Cambodia, does vietnam or phillipine & some other did somthing to Siam? the answer is No.

Jul 23, 2012 04:52 AM

ជនជាតិខ្មែរ

ពី ភ្នំពេញ

ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាមិនត្រូវលំអៀងទៅខាងណាទាំងអស់។

Jul 23, 2012 03:23 AM

អ្នក​អាន​អនាមិក

ត្រូយកចិត្តចិនបើចង់អោយខែ្មររស់។

Jul 23, 2012 07:34 AM

អ្នក​អាន​អនាមិក

តើអ្នកណាយកចិត្ត អ្នកណា ? ប្ញ ចង់អោយ តំបន់សមុទ្ទចិនខាងត្បូង ដោះស្រាយ
ដោយអាវុធ ព្រោះតែចង់បាន ការឋកភាព អាស៊ាន ។

Jul 23, 2012 01:07 AM

pp

អោយតែលំអៀងទៅចិន វៀតណាមគង់មានថ្ងៃវិនាសជាមិនខាន។

Jul 22, 2012 11:44 PM

មើល​មតិ​ទាំង​អស់.