កម្ពុជា​បញ្ជូន​ក្រុម​ជំរិត​ទារ​ប្រាក់​ជន​ជាតិ​ចិន​៦០​នាក់​ទៅ​ស្រុក​វិញ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា បាន​បញ្ជូន​ក្រុម​ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដី​គោក និង​ចិន​តៃវ៉ាន់ សរុប ៦០​នាក់ ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ស្ងាត់ៗ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១១ តាម​សំណើ​របស់​អាជ្ញាធរ​ប្រទេស​ចិន​ថ្មីៗ​នេះ។
ដោយ សុខ សេរី
2011-09-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយកដ្ឋាន​អន្តោប្រវេសន៍​ ៣០៥
២៩-កញ្ញា-២០១១៖ នាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​មុខ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។
RFA/Sok Serey

ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ៥៥​នាក់ និង​ជនជាតិ​ចិន​ដី​គោក​ចំនួន ៥​នាក់ ត្រូវ​ដឹក​តាម​រថយន្ត​ក្រុង​ ចេញ​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សំដៅ​ទៅ​អាកាស​យានដ្ឋាន​នេះ ដើម្បី​ដឹក​ចេញ​តាម​ជើង​យន្តហោះ​ទៅ​កាន់​ប្រទេស​ចិន​វិញ។

អ្នក​នាំ​ពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​នគរបាល​នៅ​តែ​បន្ត​ស្រាវជ្រាវ​រក​បណ្ដាញ​សេសសល់​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ៖ «វា​អ៊ីចេះ បើ​សិន​ជា​យើង​មិន​មាន​ការ​វែក​មុខ​បង្ក្រាប​ក្រុម​នេះ​ទេ វា​មាន​ឥទ្ធិពល​អាក្រក់​ណាស់​សម្រាប់​ប្រទេស​យើង។ ទី​១ គេ​អាច​យក​ស្រុក​ទេស​យើង​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​គំរាមកំហែង​អ្នក​ដទៃ​នៅ​ក្រៅ​ប្រទេស។ ប្រជាជន​យើង​អ្នក​មាន​អ្នក​អី អ្នក​វិនិយោគ​នៅ​ក្នុង​ស្រុក​យើង អ៊ីចឹង​វា​ជះ​ឥទ្ធិពល​អាក្រក់»

ប្រធាន​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា លោក ថៅ វាសនា បាន​មាន​ប្រសាសន៍​ថា ក្រុម​ជនជាតិ​ចិន​ទាំង​នេះ​បាន​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​កម្ពុជា ៖ «អបអរ​សាទរ​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ចាត់​វិធានការ​ដើម្បី​ប្រឆាំង​នូវ​ភេរវកម្ម​អន្តរជាតិ តាម​គ្រប់​រូបភាព​ទាំង​អស់»

អាជ្ញាធរ​នគរបាល​ជាតិ​កម្ពុជា បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ចិន​ដី​គោក និង​តៃវ៉ាន់​ចំនួន ៦០​នាក់​នោះ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ដោយសារ​តែ​ក្រុម​នេះ​បាន​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​រៀបចំ​បណ្ដាញ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ទាក់ទង​ទៅ​ប្រទេស​ចិន ដើម្បី​ជំរិត​ទារ​ប្រាក់ និង​ឲ្យ​គ្រួសារ​នៅ​ប្រទេស​ចិន ដើម្បី​ឲ្យ​ផ្ទេរ​ប្រាក់​ចូល​ក្នុង​គណនី​ធនាគារ​របស់​ពួកគេ។

ភាគី​ចិន បាន​ប្រាប់​មក​អាជ្ញាធរ​កម្ពុជា​ថា ក្រុម​នេះ​បាន​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ អ៊ីនធឺណិត​ជា​ច្រើន​លាន​ដុល្លារ​កន្លង​មក។ អាជ្ញាធរ​ចិន បាន​បញ្ជាក់​ថា ក្រុម​ជំរិត​ទារ​ប្រាក់​នេះ​មាន​នៅ​ប្រទេស​កម្ពុជា ប្រទេស​ចិន កោះ​តៃវ៉ាន់ ប្រទេស​សិង្ហបុរី ប្រទេស​ម៉ាឡេស៊ី ប្រទេស​ឥណ្ឌូនេស៊ី និង​ថៃ ជាដើម។

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​នេះ​ដែរ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហ៊ួ (Xinhua) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ កញ្ញា បាន​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​រដ្ឋាភិបាល​ចិន​ថា ចិន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​​រឿង​ដូចគ្នា​នេះ​ចំនួន ៨២៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ដី​គោក ៥៣២​នាក់ និង​ចិន​តៃវ៉ាន់ ២៨៤​នាក់​ និង ១២​នាក់​ទៀត​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដូចជា​ប្រទេស​កម្ពុជា (Cambodia) ឥណ្ឌូនេស៊ី​ (Indonesia)  ហ្វីលីពិន (Philippine) វៀតណាម (Vietnam) ថៃ (Thailand) ឡាវ (Laos) ម៉ាឡេស៊ី (Malaysia) និង សិង្ហបុរី (Singapore)។ ក្នុង​យុទ្ធនាការ​បង្ក្រាប​នេះ ប៉ូលិស​ចិន​បាន​​បំផ្លាញ​ប្រព័ន្ធ​ចោរកម្ម​​​ចំនួន ១៦២​ទីតាំង និង​ដោះស្រាយ​​ការ​ក្លែង​បន្លំ​ឆបោក​ជាង ១.៨០០​ករណី។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន​ដី​គោក និង​ជនជាតិ​ចិន​តៃវ៉ាន់ សរុប​ចំនួន ១៨៧​នាក់ ម្ដង​ហើយ តាម​សំណើ​របស់​ប្រទេស​ចិន ក្រោម​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពី​ប្រទេស​កម្ពុជា៕

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

They are gansters and destryers of Khmer society. Why Moha corrupted Tolaka Srok Khmer did not throw them in Jails (like you did to your own people (SRP) or Eliminate them all like in other countries such as Singapore or malaysia if they are trouble makers or drug traffickers?

Oct 03, 2011 08:17 AM

អ្នក​អាន​អនាមិក

Hi អ្នក​អាន​អនាមិក ពី PP,
Vietnameses are our dear Brother and Sisters. They are not treated as foreigners. You may ask people in Phnom Penh what does it mean a foreigner for them.

Sep 30, 2011 09:31 AM

អ្នក​អាន​អនាមិក

Hi អ្នក​អាន​អនាមិក ពី PP,
Vietnameses are treated as our dear Brother and Sisters. They are not treated as foreigners. You may ask people in Phnom Penh what does it mean a foreigner for them.

Sep 30, 2011 09:27 AM

អ្នក​អាន​អនាមិក

Hi អ្នក​អាន​អនាមិក ពី PP,
Vietnameses are our dear Brother and Sisters. They are not treated as foreigners. You may ask people in Phnom Penh what does it mean a foreigner for them.

Sep 30, 2011 09:25 AM

អ្នក​អាន​អនាមិក

China is a great camrade , such as Yuon too.. Cambodia cann't send the Chinese criminals to prison as Thai yellow-shirt..To be (or keeping) a friendship Hun Sen always says that there is only one chinees, no matter whereever in the world Chinees lives..

Sep 30, 2011 07:26 AM

មើល​មតិ​ទាំង​អស់.