ប្រទេសកម្ពុជាបានរួមវិភាគទានប្រាក់ជំនួយចំនួន ៥ម៉ឺនដុល្លារអាមេរិក ដល់ប្រទេសភូមាដែលកំពុងតែមានមនុស្សស្លាប់ និងរងការខូចខាតយ៉ាងដំណំ ដោយសារតែគ្រោះថ្នាក់ខ្យល់ព្យុះ ។
អ្នកស្រុកតម្រង់ជួរគ្នាដើម្បីទទួលទឹកស្អាតសម្រាប់ផឹក នៅក្នុងទីក្រុងយ៉ង់ហ្គូន នាថ្ងៃទី៥ ឧសភា ២០០៨។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា វិភាគទាននោះបានផ្តល់តាមរយៈស្ថានទូតភូមាប្រចាំកម្ពុជា ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «ប្រាក់នេះវាមិនច្រើនទេ ប៉ុន្តែសំខាន់វាសម្ដែងនូវទឹកចិត្ត កាយវិការរបស់កម្ពុជាសម្ដែងដោយសាមគ្គីភាព របស់កម្ពុជាជាមួយប្រជាជនមីយ៉ានម៉ា» ។
សូមជម្រាបថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសភូមា ដោយសារគ្រោះថ្នាក់ខ្យល់ព្យុះ Nargis កាលពីថ្ងៃសៅរ៍កន្លងមកមានប្រមាណជាង ២ម៉ឺន២ពាន់នាក់ រីឯចំនួនអ្នកបាត់ខ្លួនមានទៅដល់ប្រមាណ ៤ម៉ឺន១ពាន់នាក់នោះផងដែរ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
អាស៊ាននិងអ.ស.ប.គ្រោងពិភាក្សាពីបញ្ហាជំនួយសម្រាប់ភូមា
ភូមាអនុញ្ញាតឲ្យយន្តហោះអាមេរិកដឹកជំនួយសង្គ្រោះចូល
រញ្ជួយផែនដីនៅចិនសម្លាប់មនុស្សជាង ១ម៉ឺននាក់
មនុស្សស្លាប់ដោយសារខ្យល់ព្យុះនៅភូមាកើនឡើងជិត១០ម៉ឺននាក់
មនុស្ស២នាក់ស្លាប់ដោយសារខ្យល់ព្យុះនៅខែត្រកណ្តាល
អាជ្ញាធរភូមាប្រមូលយកអំណោយវិញ ក្រោយពេលចែករួច
ខ្យល់ព្យុះសម្លាប់ប្រជាជនភូមាជាង ២ម៉ឺននាក់
ប្រទេសកម្ពុជារងការខូតខាតពីខ្យល់ព្យុះតិចតួច
មនុស្សម្នាក់ស្លាប់ ផ្ទះ៩០ខ្នង ត្រូវបានបំផ្លាញដោយសារខ្យល់ព្យុះ