លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា វិភាគទាននោះបានផ្តល់តាមរយៈស្ថានទូតភូមាប្រចាំកម្ពុជា ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «ប្រាក់នេះវាមិនច្រើនទេ ប៉ុន្តែសំខាន់វាសម្ដែងនូវទឹកចិត្ត កាយវិការរបស់កម្ពុជាសម្ដែងដោយសាមគ្គីភាព របស់កម្ពុជាជាមួយប្រជាជនមីយ៉ានម៉ា» ។
សូមជម្រាបថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសភូមា ដោយសារគ្រោះថ្នាក់ខ្យល់ព្យុះ Nargis កាលពីថ្ងៃសៅរ៍កន្លងមកមានប្រមាណជាង ២ម៉ឺន២ពាន់នាក់ រីឯចំនួនអ្នកបាត់ខ្លួនមានទៅដល់ប្រមាណ ៤ម៉ឺន១ពាន់នាក់នោះផងដែរ ៕
