លោកថ្លែងថា ការលើកឡើងពីការបង្កើតឧស្សាហកម្មនេះ គឺជាប្រធានបទសំខាន់បំផុតដែលរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ៖ «ឧស្សាហកម្មយោធាអាស៊ានសុទ្ធតែនិយាយច្បាស់ណាស់ថា មិនមែនជាការប្រឡងប្រណាំងជាមួយ ណាតូ អីទេ សំខាន់គឺបង្កើតឲ្យមាន ព្រោះបើមិនមានទេ យើងតែងតែទិញចូលមកពីបណ្ដាប្រទេសមួយចំនួន បានតែសម្ភារៈចាស់ៗ ភាគច្រើនគឺចាស់ៗ ដូច្នេះគឺខិតខំបង្កើតឧស្សាហកម្មផលិតនៅក្នុងតំបន់របស់យើងដើម្បីប្រើប្រាស់តែម្ដង»។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងទៀតថា នៅក្នុងការជួបជជែកគ្នានោះមិនបានលើកឡើងពីការទិញសព្វាវុធពីប្រទេសម៉ាឡេស៊ី មកកម្ពុជា នោះទេ។
លោកបានថ្លែងថា នៅក្នុងការជួបជជែកគ្នានោះ គឺភាគីប្រទេសម៉ាឡេស៊ី នឹងទទួលយកសិក្ខាកាមពីប្រទេសកម្ពុជា បន្ថែមទៅដើម្បីទៅសិក្សា និងហ្វឹកហ្វឺននៅប្រទេសម៉ាឡេស៊ី៕