កម្ពុជា-​វៀតណាម​នឹង​ប្រជុំ​អំពី​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​១០-​១៣ កក្កដា

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មការ​ចម្រុះ​ព្រំដែន ឲ្យ​ដឹង​ថា គណៈកម្មការ​បច្ចេកទេស​ព្រំដែន​កម្ពុជា-​វៀតណាម គ្រោង​នឹង​ពិភាក្សា​គ្នា​ពី​ការ​ផ្ទៀង​ផ្ទាត់​​គូស​ចំលង​ខ្សែ​បន្ទាត់​ព្រំដែន នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា។
ដោយ វណ្ណ វិចារ
2012-07-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អនុ​ប្រធាន​គណៈកម្មាធិការ​ចំរុះ​កិច្ចការ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី នៅ​ថ្ងៃ​ទី​៩ កក្កដា មាន​ប្រសាសន៍​ថា គណៈកម្មការ​បច្ចេកទេស​ព្រំដែន​កម្ពុជា និង​វៀតណាម នឹង​បើក​កិច្ច​ប្រជុំ​ទ្វេ​ភាគី ដើម្បី​​ផ្ទៀងផ្ទាត់​ការ​គូស​ចំលង​ខ្សែ​ព្រំដែន​ពី​ផែន​ទី​មាត្រដ្ឋាន ១/១០០.០០០ ទៅ​មាត្រដ្ឋាន ១/៥០.០០០ នៃ​ប្រទេស​ទាំង​ពីរ។ អ្នកស្រី​បន្ត​ថា ការងារ​បច្ចេកទេស​ចំលង​ខ្សែ​ព្រំដែន​នេះ ចំលង​តាំង​ពី​ឆ្នាំ​២០០៦ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១២។

អ្នកស្រី​អះអាង​ថា ការ​អូស​បន្លាយ​ពេល​វេលា​គូស​ចំលង​ខ្សែ​ផែនទី​នេះ ដោយសារ​ភាគី​ទាំង​សង​ខាង​មិន​ទាន់​ស្រុះស្រួល​គ្នា​លើ​ចំណុច​មួយ​ចំនួន៖ «អត់​ត្រូវ​គ្នា​ដោយសារ​តែ​យើង​គូស​ចំលង។ ឥឡូវ​ហ្នឹង​មាន​មាត្រដ្ឋាន ១ លើ ១០០.០០០ ហ្នឹង​អត់​ស្រប​គ្នា​នឹង​នៅ​លើ​ដី​ជាក់​ស្ដែង។ មាន​ន័យ​ថា ពលរដ្ឋ​រស់​នៅ​លើ​ដី​ជាក់​ស្ដែង​ហ្នឹង​រស់​នៅ​តាម​ទម្លាប់ អត់​រស់​នៅ​តាម​ព្រំដែន​ទេ ដល់​ពេល​ធ្វើ​ផែនទី​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ដែល​ត្រូវ​ធ្វើ​ការ​សម្របសម្រួល»

អ្នកស្រី កុយ ពិសី បន្ត​ថា បើ​សិន​ការ​ពិភាក្សា​គ្នា​រវាង​គណៈកម្មការ​បច្ចេកទេស​ទាំង​ពីរ​មាន​ដំណើរ​បាន​លឿន នឹង​ងាយ​ឈាន​ទៅ​ធ្វើ​ការងារ​ជា​បន្ត​ទៅ​ទៀត។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស សម រង្ស៉ី មិន​ទទួល​ស្គាល់​ឡើយ​ការ​ព្រមព្រៀង​ណា​មួយ​របស់​ភាគី​កម្ពុជា និង​វៀតណាម ក្នុង​បញ្ហា​ព្រំដែន​បច្ចុប្បន្ន។ លោក​បន្ត​ថា លោក​គ្មាន​ជំនឿ​លើ​គណៈកម្មការ​បច្ចេកទេស​កម្ពុជា ថា​ពួកគេ​បម្រើ​ផលប្រយោជន៍​ប្រទេស​កម្ពុជា​ឡើយ។

លោក យឹម សុវណ្ណ៖ «យើង​អត់​មាន​ជំនឿ​ទាល់​តែ​សោះ​ថា គណៈកម្មការ​ទាំង​ពីរ​នឹង​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​តម្លាភាព​ឡើយ»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី ឲ្យ​ដឹង​ថា បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​បច្ចេកទេស​រួច កម្ពុជា​នឹង​រៀបចំ​ផលិត​ផែនទី​ថ្មី​ដែល​រៀបចំ​ខ្សែ​ព្រំដែន​នៅ​លើ​ដី ឲ្យ​ត្រូវ​នឹង​ខ្សែ​ព្រំដែន​នៅ​លើ​ផែនទី និង​បង្គោល​ព្រំដែន​ជាក់​ស្តែង។

កន្លង​ទៅ​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​បាន​រិះគន់​​រដ្ឋាភិបាល​កម្ពុជា​ថា ធ្វើ​ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ដោយសារ​តែ​គេ​​​រក​ឃើញ​ថា រដ្ឋាភិបាល​ព្យាយាម​ប្រើ​ប្រាស់​ផែន​ទី​ខ្នាត ១ ​លើ ៥០​ពាន់ ដែល​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រមព្រៀង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ ជាមួយ​ប្រទេស​វៀតណាម។ ចំណែក​ខ្នាត​ផែន​ទី​ទំហំ ១ លើ ១០០​ពាន់ ដែល​រដ្ឋការ​បារាំង បន្សល់​​ទុក​រវាង​ឆ្នាំ​១៩៣០ និង​ឆ្នាំ​១៩៥៣ រួម​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ដែល​សង្គម​ស៊ីវិល​គិត​ថា ជា​ការ​ចំណេញ​ដល់​កម្ពុជា​នោះ បែរ​ជា​ត្រូវ​បាន​រដ្ឋាភិបាល​បាន​ទម្លាក់​ចោល​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

mproyal

ពី phnom penh

I would like to ask RFA to interview Cambodian JBC on "why they have to change from map size 1/100.000 to 1/50.000" and what does it mean by changing from 1/100.000 to 1/50.000? they change from size 100 thousand to 50 thousand, so it means it differ from the French-Indochina Geographical JBC and Paris Peace Accord '91, what their thought and perspective to this? it wrong from our constitution 1993, so they have amend constitution in Cambodian map provision? what we loose and what we gain? etc...

Jul 09, 2012 11:45 AM

អ្នក​អាន​អនាមិក

I think it's not a good idea at all rushing to limit the border without the approval of most Cambodian intellects. Please have respect to the feelings of people. This is our Rights. The border of Cambodian and Vietnam need to be fair, correct and just with the supervsions of UN, and most powerful countries like U.S, Russia, China, European countries ect.

Will these countries, U.N give hope to the desperate, mental and physical long sufferings people? We absolutely don't want or have any ambition to any neighboring countrries territories.

May God be witness of this historical event about Cambodian frontier.

Jul 09, 2012 11:09 AM