ប្រជាជាតិ​ខ្មែរ​អបអរ​សាទរ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​ពិភពលោក

2008-07-08

សំឡេង​ជួង​និង​ស្គរ​បាន​បន្លឺឡើង​កាលពី​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់​នៃ​ថ្ងៃ​អង្គារ ទី​៨ ខែ​កក្កដា នៅតាម​អារាម​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​សញ្ញា​មួយ​អបអរ​សាទរ​ចំពោះ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​សម្បត្តិ​វប្បធម៌​ពិភពលោក ។

Photo: RFA

ពលរដ្ឋ​ខ្មែរ​គ្រវី​ទង់​ជាតិ​នៅ​ខាង​ក្រៅ​ផ្សារ​ធំ​ថ្មី នា​ថ្ងៃ​៨ កក្កដា ២០០៨ ខណៈ​ដែល​ពួកគេ​អបអរ​សាទរ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ព្រះចៅអធិការ​វត្ត​ក្រចេះ ព្រះនាម ជន ស៊ីអ៊ីម បាន​បញ្ជាក់​អំពី​ការទូង​ស្គរ​និង​វាយ​រគាំង​ចេញ​ពី​អារាម​ថា តាម​ធម្មតា​ការទូង​ស្គរ​ចំ​ពេល​ថ្ងៃ​ត្រង់ ដែល​ពុំ​ធ្លាប់​មាន​បែប​នេះ អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ មាន​ការងឿង​ឆ្ងល់ តែ​ព្រះអង្គ​បាន​បញ្ជាក់​ជូន​ថា សូម​កុំ​ឲ្យ​ភ្ញាក់​ផ្អើល ៖ «ការទូងស្គរ​និង​រគាំង គ្រប់​វត្ត​អារាម​នៅក្នុង​ប្រទេស គឺ​ជា​ការអបអរ​សាទរ​ដែល​ប្រទេស​កម្ពុជា​យើង ឥឡូវ​នេះ ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​យើង បាន​ក្លាយ​និង​ចូល​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក»

លោក គឹម វណ្ណឆេង ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​សម្ដែង​ការអបអរ​សាទរ​ចំពោះ​ការខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ចូល​ជា​សម្បត្តិ​វប្បធម៌​ពិភពលោក ។

លោក គឹម វណ្ណឆេង ថ្លែង​ដូច្នេះ​ថា ៖ «ខ្មែរ​កម្ពុជា​ក្រោម​យើង មាន​សេចក្ដី​រំភើប​យ៉ាង​ខ្លាំង ដោយសារ​ថា បេតិកភណ្ឌ​របស់​ជាតិ​យើង រហូត​តាំង​ពី​សម័យ​ណា​មក យើង​មិនទាន់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​ល្បី​ខ្ទរខ្ទារ​លើ​ពិភពលោក ។ អបអរ​សាទរ​ដែល​អស់​លោក​គាត់​ខំ​ប្រឹងប្រែង​បញ្ចេញ​នូវ​ស្នាដៃ ដើម្បី​លើក​តម្កើង​លើ​ឆាក​អន្តរជាតិ ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​ថា នេះ​ប្រាកដ​ជា​របស់​ខ្មែរ យើង​មាន​សេចក្ដី​ត្រេកអរ​មែនទែន»

អ្នកស្រី មូរ សុខហួរ អគ្គលេខាធិការ​រង​គណបក្ស​សមង្ស៊ី បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ការដាក់​បញ្ចូល​ប្រាសាទ​នេះ​ដែរ ប៉ុន្តែ​អ្នកស្រី​អះអាង​ថា គណបក្ស​សម​រង្ស៊ី​គាំទ្រ​នូវ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុង​ផែនទី​ពិភពលោក​កាលពី​ឆ្នាំ​១៩៦២ ។

អបអរ​ព្រះវិហារ១អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គណបក្ស​សមរង្ស៊ី អបអរ​សាទរ​លុះត្រាតែ​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ទៅ ជា​ផែនទី​ឆ្នាំ​១៩៦២ ។ បើ​គេ​ទទួល​យក​ផែនទី​នៅ​ឆ្នាំ​១៩៦២ ដែល​កំណត់​ថា ប្រាសាទ​ព្រះវិហារ​ជា​ប្រាសាទ​ខ្មែរ​ច្បាស់លាស់ ទើប​អបអរ​សាទរ បើ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​នៃ​ជាតិ​យើង ប៉ុន្តែ​អាច​មាន​ផ្លាស់​ប្ដូរ​ផែនទី​ឆ្នាំ​១៩៦២ គឺ​គណបក្ស​សមរង្ស៊ី មិន​យល់​ឃើញ​ថា ជា​ការចំណេញ​ដល់​ប្រទេស​កម្ពុជា​យើង​ទេ»

ប្រធាន​ក្រុមហ៊ុន អឺរ៉ាស៊ី​ត្រាវែល គឺ​លោក មឿង សុន បាន​ផ្ដល់​សម្ភាសន៍​ថា លោក​មាន​ជំនឿ​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​តែ​បាន​មក​ជនជាតិ​ខ្មែរ ហើយ​ថា ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​នេះ ទៅ​ក្នុង​សម្បត្តិ​វប្បធម៌​ពិភពលោក គឺ​អាច​ធ្វើ​ឲ្យ​បញ្ចប់​បញ្ហា​ជាច្រើន ។

លោក មឿង សុន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ការបាន​បញ្ចូល​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺ​ជា​និមិត្ត​រូប​នៃ​សេចក្ដីសុខ សន្តិភាព​មួយ បញ្ចប់​អំពី​ទស្សនៈ​ខ្វែង​គំនិត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ព្រះរាជា​ណាចក្រ​ថៃ ខ្ញុំ​យល់​ថា ជា​ចំណង​មួយ​ទៀត ។ ព្រះរាជាណាចក្រ​ថៃ នឹង​រួបរួម​គ្នា​អភិវឌ្ឍ​ប្រាសាទ​ព្រះវិហារ ហើយ​និង​រួបរួម​គ្នា​គោរព​នូវ​សេចក្ដី​សម្រេច​របស់​តុលាការ ពីព្រោះ​ប្រទេស​ជិត​ខាង​ហ្នឹង​ហើយ ជា​អ្នក​ទទួល​អាស្រ័យ​ផល​ពី​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​សក្ដានុពល​របស់​ប្រាសាទ​ព្រះវិហារ​មុនគេ»

ដោយ​ឡែក​នៅក្បែរ​វត្ត​ក្រចេះ បាន​ផ្ដល់​សម្ភាសន៍​ថា បាន​ឮ​ការទូង​ស្គរ​ចេញ​ពី​អារាម​ដោយ​ចម្លែក តែ​មិនដឹង​ពី​មូលហេតុ នៅពេល​ដែល​ដឹង​ហើយ ក៏​បាន​សម្ដែង​ការអបអរ​សាទរ ៖ «បើ​ដឹង​រឿង​អ៊ីចេះ អបអរ​សាទរ​ដែរ សប្បាយ​ចិត្ត កុំ​ឲ្យ​បរទេស​ចង់​បាន​របស់​ជាតិ​យើង ។ សប្បាយ​ចិត្ត​នឹង​ការបញ្ចូល​ប្រាសាទ​ព្រះវិហារ បេតិកភណ្ឌ​ជាតិ​របស់​យើង...»

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ បាន​សម្រេច​ជា​បេតិកភណ្ឌ​របស់​ប្រទេស​កម្ពុជា​ទាំង​ទីលាន​ប្រាសាទ​និង​បរិវេណ​ដី នៅ​ជុំវិញ​ប្រាសាទ តាំងពី​ឆ្នាំ​១៩៦២ ក្នុង​សម័យ​សង្គម​រាស្រ្ដ​និយម ដែល​ដឹកនាំ​ដោយ​សម្ដេច​ព្រះ​ប្រមុខរដ្ឋ នរោត្ដម សីហនុ ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ

ស្ថានការណ៍​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​មាន​សភាព​ធម្មតា​វិញ​ហើយ

ទា​ហាន​ខ្មែរ​និង​ថៃ​ពើប​ប្រយុទ្ធគ្នា​មួយ​ប្រាវ​ក្បែរ​ប្រាសាទ​ព្រះវិហារ

មន្ត្រី​ជាន់​ខ្ពស់​គ្រោង​ទៅទ​ស្សនកិច្ច​តំបន់​ប្រាសាទ​ព្រះវិហារ

កម្ពុជា​បដិសេធ​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​ថៃ​ពី​រឿង​ព្រះវិហារ

មន្ត្រី​ខ្មែរ៖ ការ​លុប​ចោល​សេចក្តី​ប្រកាស​រួម​កម្ពុជា​ថៃ​មិនមាន​ផល​ប៉ះពាល់​អ្វី​ទេ

មេ​បញ្ជាការ​យោធា​ខ្មែរ​ព្រមាន​ថៃ​ជុំវិញ​ការ​ប៉ុនប៉ង​រំលោភ​ចូល​ដី​ខ្មែរ

មន្រ្តី​ខ្មែរ៖ ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ខ្មែរ-​ថៃ​មាន​សភាព​ស្ងប់ស្ងាត់

មេ​បញ្ជាការ​ខ្មែរ​-​ថៃ​គ្រោង​ជួប​ប្រជុំ​គ្នា​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង

ស្ថានភាព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ថ្ងៃ​៧ វិច្ឆិកា