លោក ហេង សំរិន ថា​បក្ស​ប្រជាជន​កែប្រែ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីក​ចម្រើន​បែប​ទីផ្សារ​សេរី

ចាប់​តាំង​ពី​ថ្ងៃ​៧ មករា មក​ទល់​ឆ្នាំ​២០១៣ នេះ មាន​រយៈពេល ៣៤​ឆ្នាំ​ហើយ។ មន្ត្រី​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​កសាង​សមិទ្ធផល​យ៉ាង​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាន​រីក​ចម្រើន និង​សន្តិភាព​នា​ពេល​សព្វ​ថ្ងៃ​នេះ។
ដោយ វោហារ ជាតិ
2013-01-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហេង សំរិន ៧ មករា ៣០៥
លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យ​ខួប​ថ្ងៃ​៧ មករា ខួប​ទី​៣៤ នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០១៣។
RFA/Uon Chhin

ក៏ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង អះអាង​ផ្ទុយ​ទៅ​វិញ​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ តុលា ទេ ដែល​បាន​កែប្រែ​សេដ្ឋកិច្ច​ខ្មែរ​ឱន​ថយ​គ្រប់គ្រង​បែប​កុម្មុយនីស្ត មក​ទីផ្សារ​សេរី​វិញ​នោះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី៧ មករា ថា ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ខ្ពស់​ខាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន​ឆាប់​រហ័ស​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ដូច​គ្នា។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យ​ខួប​ថ្ងៃ​៧ មករា ខួប​ទី​៣៤ ថា សេដ្ឋកិច្ច​កម្ពុជា បាន​លូតលាស់​ដូច្នេះ​ដោយ​សារ​គុណ​បុណ្យ​ថ្ងៃ​៧ មករា ដែល​ជា​ស្នាដៃ​របស់​គណបក្ស​ប្រជាជន៖ «តាម​រយៈ​លទ្ធផល​ដ៏​ល្អ​នេះ កម្ពុជា ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី១៥ ដែល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​លើ​ពិភពលោក​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ។ ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី៥ ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​នឹង​អាច​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស និង​ជា​ប្រទេស​មាន​ចំណាត់​ថ្នាក់​ទី១ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​សម្រេច​បាន​នូវ​វឌ្ឍនភាព​ល្អ​ប្រសើរ​ក្នុង​ការ​កែលំអ​សូចនាករ​ផ្នែក​សង្គមកិច្ច»

លោក ហេង សំរិន ដែល​ធ្វើ​សន្ទរកថា​ជំនួស​លោក ជា ស៊ីម ប្រធាន​បក្ស​ដែល​លោក​មាន​វ័យ​កាន់​តែ​ជរា​ទៅ​ហើយ​នោះ បន្ត​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា កំពុង​ប្រសើរ​ឡើង គឺ​ឆ្នាំ​២០១២ នេះ អត្រា​កំណើន​សេដ្ឋកិច្ច​មាន ៧% ហើយ​អត្រា​នេះ​នឹង​នៅ​មាន​លំនឹង​បន្ត​ទៅ​ឆ្នាំ​ក្រោយៗ​ទៀត។ ក្នុង​នោះ លោក​ឲ្យ​ដឹង​ថា ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​នៅ​ឆ្នាំ​២០១២ បាន​កើន​ដល់​ជិត ១ពាន់​ដុល្លារ ប្រៀបធៀប​ឆ្នាំ​២០០៨ មាន​ចំនួន​ជាង ៧០០​ដុល្លារ។ លោក​ថា នៅ​ឆ្នាំ​២០១៣ ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ម្នាក់ៗ​នឹង​កើន​ឡើង​ជាង ១​ពាន់​ដុល្លារ។ ចំណែក​ល្បឿន​កាត់​បន្ថយ​ភាព​ក្រីក្រ​វិញ ក៏​បាន​ធ្លាក់​ចុះ​ពី​ចំនួន​ជាង​២៥% នៅ​ឆ្នាំ​២០០៨ មក​ត្រឹម​២០% នៅ​ឆ្នាំ​២០១២ ហើយ​រំពឹង​ថា អត្រា​នេះ​នឹង​ធ្លាក់​ចុះ​ដល់​១៩% នៅ​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

ដោយ​ឡែក​ចំពោះ​សមិទ្ធផល​កសាង​ជាតិ ជា​ស្នាដៃ​របស់​បក្ស​ប្រជាជន​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​វិញ លោក ហេង សំរិន រំលេច​រឿង​ធំៗ​មួយ​ចំនួន​ដូចជា​បក្ស​ប្រជាជន​ផ្ដួល​រំលំ​របប ប៉ុល ពត រំដោះ​ប្រជាពលរដ្ឋ​ពី​របប​ប្រល័យ​ពូជ​សាសន៍ បង្កើត​សន្តិភាព​ពេញ​លេញ ផ្ដល់​សិទ្ធិ​សេរីភាព និង​សេចក្ដី​ថ្លៃ​ថ្នូរ​ដល់​ប្រជាពលរដ្ឋ ផ្សះផ្សា​ជាតិ ការពារ​អធិបតីភាព បូរណភាព​ដែនដី។ល។

ទាក់​ទង​សេចក្ដី​ថ្លែង​របស់​លោក ហេង សំរិន អំពី​ស្នាដៃ​បក្ស​ប្រជាជន​នេះ លោក សុន ឆ័យ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ជំទាស់ ហើយ​យល់​ផ្ទុយ​ពី​ការ​អះអាង​នេះ​ទៅ​វិញ។

លោក សុន ឆ័យ បន្ត​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​វៀតណាម បង្កើត​ក្រោយ​ថ្ងៃ​៧ មករា មិន​ត្រឹម​តែ​មិន​បាន​កសាង​សេដ្ឋកិច្ច​ជាតិ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ជំពាក់​បំណុល​ប្រទេស​អតីត​សហភាព​សូវៀត មក​ដល់​សព្វថ្ងៃ​ជិត ២​ពាន់​លាន​ដុល្លារ​ទៀត​ផង។

លោក សុន ឆ័យ បែរ​ជា​សរសើរ​ថ្ងៃ​២៣ តុលា វិញ ដោយ​បញ្ជាក់​ថា ដោយ​សារ​ថ្ងៃ​ទី​២៣ តុលា នេះ​ហើយ ទើប​កម្ពុជា បង្កើត​សេដ្ឋកិច្ច​ទីផ្សារ​សេរី ដែល​ពេល​មុន​នេះ​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​គ្រប់​គ្រង​ដោយ​សេដ្ឋកិច្ច​ផែនការ​តាម​បែប​កុម្មុយនិស្ត។ លោក​ថា រដ្ឋាភិបាល​គួរ​រៀបចំ​បុណ្យ​ថ្ងៃ​២៣ តុលា ឲ្យ​ធំ​ជាង​ថ្ងៃ​៧ មករា ទើប​ត្រូវ ព្រោះ​ថា​សេដ្ឋកិច្ច​កម្ពុជា រីក​ចម្រើន គឺ​ដោយ​សារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

កាល​ពី​ឆ្នាំ​១៩៧៩ កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម រាប់​ម៉ឺន​នាក់ បាន​លុកលុយ​ប្រទេស​កម្ពុជា វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ចេញ​ពី​អំណាច។ បន្ទាប់​មក រដ្ឋាភិបាល​ខ្មែរ​ដែល​ដឹក​នាំ​​ដោយ​លោក ហេង សំរិន ត្រូវ​បាន​បង្កើត​ឡើង។ រដ្ឋាភិបាល​លោក ហេង សំរិន ទាមទារ​ថា​ខ្លួន​ជា​អ្នក​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ក៏ប៉ុន្តែ អង្គការ​សហប្រជាជាតិ រួម​ទាំង​ប្រទេស​ប្លុក​ប្រទេស​សេរី កាល​នោះ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​នេះ​ទេ ហើយ​បាន​ចោទ​ថា​វៀតណាម ឈ្លាន​ពាន​កម្ពុជា ថែម​ទៀត។

គំនិត​ផ្ទុយ​គ្នា​ដូច្នេះ ក៏​នៅ​តែ​កើត​មាន​ឡើង​ក្នុង​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​មក​ទល់​សព្វ​ថ្ងៃ។ ក៏ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រជាជន នៅ​តែ​ទទូច​ថា​ថ្ងៃ​៧ មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​បក្ស​ប្រជាជន​ជា​អ្នក​រំដោះ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​មិន​អាច​ប្រកែក​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (14)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Jaysoriyavong Rachea

ពី USA

WE so sad about 7 January that Hanoi has achieved its ambition of Indochina Federation,because 7 January is reflected manipulately as the Yuon angel came to recue Khmer people from the Killing Field.

Jan 11, 2013 12:37 PM

អ្នក​អាន​អនាមិក

No, CPP didn't make any change in Cambodia. Oct 23,1991 that made change everything in Cambodia.

Jan 10, 2013 09:11 AM

Jaysoriyavong Rachea

ពី USA

Heng Samrin is Yuon Robot controlled remotely from Hanoi !!!

Jan 09, 2013 10:57 PM

Jaysoriyavong Rachea

ពី USA

7 January was the Hanoi-Mission accomplishment for its intention to dominate Cambodia in the long term and swallow as soon as possible !!!

Jan 09, 2013 10:51 PM

អ្នក​អាន​អនាមិក

គាត់កំពុងតែសសើរខ្ឡួនដូចពាក្យចាស់មួយបានពោលថា អង្គុយលើចង្អេ លើកខ្លួនឯង។ មានតែអ្នកឧកញ៉ា លោក ឧកញ៉ាទេ ខ្មែរនៅជនបទធនាគារជិតរិបអូសយកផ្ទះអស់ហើយ លោកទាំងបីអើយ ដឹកនាំ ៣០ឆ្នាំហើយ រីកចំរើនអីប៉ុននឹង

Jan 09, 2013 04:41 AM

មើល​មតិ​ទាំង​អស់.