លោក លី ផល្លា អគ្គនាយកនៃនាយកដ្ឋានចម្ការកៅស៊ូរដ្ឋ បានត្រូវទីភ្នាក់ងារព័ត៌មានបារាំងអា.អេហ្វ.ប៉េ. ស្រង់ប្រសាសន៍នៅថ្ងៃច័ន្ទនេះថា លោកសង្ឃឹមថា សមាជិកភាពក្នុងសមាគមអន្តរជាតិមួយនេះ នឹងជួយអភិវឌ្ឍផលិតកម្មកៅស៊ូខ្មែរឲ្យកាន់តែជឿនលឿនទៅមុខ។
សព្វថ្ងៃនេះ រដ្ឋាភិបាលបានធ្វើឯកជនភាវូបនីយកម្មចម្ការកៅស៊ូរដ្ឋប្រមាណជា ៤១.៦០០ហិកតារ ហើយមានគម្រោងពង្រីកផ្ទៃដីដាំកៅស៊ូពីបច្ចុប្បន្ន ១២ម៉ឺនហិកតារ ឲ្យឡើងដល់ ១៥ម៉ឺនហិកតារនៅឆ្នាំ២០១៥៕
