កម្ពុជា-ចិន ផ្លាស់​ប្ដូរ​កម្មវិធី​ពិសេស​ផ្សាយ​តាម​ទូរទស្សន៍​រាល់​សប្ដាហ៍

រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​ប្រទេស​ចិន នៅ​ខេត្ត​ក្វាងស៊ី (Guangxi) លោក ស៊ិន ប៉ៃហៃ (Shen Beihay) បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា និង​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២។
ដោយ សុខ សេរី
2012-08-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ខៀវ កាញារីទ្ធ និង​ស៊ិន ប៉ៃហៃ ៣០៥
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ (រូប​ទី​៤ ពី​ឆ្វេង​ដៃ) និង​រដ្ឋមន្ត្រី​ឃោសនាការ​របស់​ប្រទេស​ចិន លោក ស៊ិន ប៉ៃហៃ (Shen Beihai) (រូប​ទី​១ ពី​ឆ្វេង​ដៃ) បាន​មក​សម្ពោធន៍​កម្មវិធី​សប្ដាហ៍​ទូរទស្សន៍​ចិន ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) នា​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

ទាំង​លោក ខៀវ កាញារីទ្ធ និង​លោក ស៊ិន ប៉ៃហៃ បាន​សម្ពោធ​កម្មវិធី​ពិសេស​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ (ទទក) និង​ទូរទស្សន៍​ចិន នៅ​ខេត្ត​ក្វាងស៊ី នៅ​រៀងរាល់​សប្ដាហ៍ ចាប់​ពី​ពេល​នេះ​ត​ទៅ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ប្រទេស​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​អនុញ្ញាត​ឲ្យ​ទូរទស្សន៍​ជាតិ (ទទក) ចាប់​ផ្ដើម​ចាក់​ផ្សាយ​ឯកសារ​ចំនួន​៦ នៅ​វគ្គ​ដំបូង ស្ដីពី​វប្បធម៌ ប្រពៃណី និង​ការ​រីក​ចម្រើន​នានា នៅ​ខេត្ត​ក្វាងស៊ី ប្រទេស​ចិន ចាប់​ពី​ពេល​នេះ​ត​ទៅ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មិត្ត ជា​បងប្អូន និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​ស៊ី​ជម្រៅ​រវាង​កម្ពុជា និង​ចិន។

ចំណែក​ឯ​ភាគី​កម្ពុជា​វិញ នឹង​បញ្ជូន​ឯកសារ​មួយ​ចំនួន​ស្ដីពី​សក្ដានុពល​វិស័យ​ទេសចរណ៍ កសិកម្ម និង​ការ​រីក​ចម្រើន​វិស័យ​ផ្សេងៗ​ទៀត ឲ្យ​ចាក់​ផ្សាយ​ដែរ តាម​ទូរទស្សន៍​នៅ​ខេត្ត​ក្វាងស៊ី ប្រទេស​ចិន នោះ។ ខេត្ត​ក្វាងស៊ី នោះ មាន​ប្រជាជន​ចិន​រស់​នៅ​ចំនួន​ជាង​៤៦​លាន​នាក់ និង​ជា​ខេត្ត​ល្បីល្បាញ​នៅ​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ប្រទេស​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធន៍ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២ ថា ខេត្ត​ក្វាងស៊ី គឺ​ជា​ខេត្ត​មួយ​សំខាន់ ដែល​ញ៉ាំង​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​វប្បធម៌ រវាង​ប្រទេស​សមាជិក​អាស៊ាន ជាមួយ​និង​ខេត្ត​នេះ៖ «ក្នុង​គោល​បំណង​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​សាមគ្គីភាព រវាង​ប្រជាជន​យើង​ទាំង​ពីរ​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ថែម​ទៀត។ នេះ​ជា​ភាព​ជោគជ័យ​ថ្មី​មួយ​ទៀត ស្រប​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន ដែល​ទាំង​អស់​គ្នា​កំពុង​តែ​អនុវត្ត​គោលការណ៍​សមាហរណកម្ម​ស៊ី​ជម្រៅ»

ដោយ​ឡែក រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ នៅ​ខេត្ត​ក្វាងស៊ី ប្រទេស​ចិន ជា​ខេត្ត​ស្វយ័ត លោក ស៊ិន ប៉ៃហៃ បាន​មាន​ប្រសាសន៍​ជា​ភាសា​ចិន ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ការ​ផ្លាស់​ប្ដូរ​វប្បធម៌ គឺ​ជា​ស្ពាន​ផ្លូវ​ចិត្ត រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន៖ «សង្ឃឹម​ថា តាម​រយៈ​ការ​ផ្សាយ​នេះ នឹង​នាំ​ឲ្យ​ទស្សនិកជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន បាន​ស្គាល់​អំពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ជន​ជាតិ​ក្វាងស៊ី និង​ស្មារតី តថភាព និង​សមិទ្ធផល នៃ​ការ​កែ​ទម្រង់​នា​ពេល​បច្ចុប្បន្ន។ ទន្ទឹម​នឹង​នេះ ទស្សនិកជន នៃ​ប្រទេស​ចិន ក៏​នឹង​រៀន​សូត្រ​អំពី​ប្រទេស​កម្ពុជា ដែល​មាន​ប្រវត្តិសាស្ត្រ​យ៉ាង​យូរ​លង់ និង​វប្បធម៌​ដ៏​ល្អ​ត្រកាល»

នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង បាន​រិះគន់​ថា ប្រទេស​ចិន កំពុង​តែ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​យោធា​នោះ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​ថា ក្រសួង​ទេសចរណ៍​កម្ពុជា មាន​ផែនការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​ចំនួន​ជាង​១លាន​នាក់ នៅ​ឆ្នាំ​២០២០ នៅ​គ្រា​ដែល​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ចំនួន​២៦ម៉ឺន​នាក់ នា​ពេល​បច្ចុប្បន្ន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

from me Suryavarman II Varman

ពី Angkor

Khmer should stand on our own feet.Using our own knowledge to search the new ideas to create in our Lands.

Sep 25, 2012 01:28 AM

Eagle Master

ពី Pa(USA)

If vires spreading into lung ,liver,heart you can die just like Uygher,Tibet,Mongol.

Aug 22, 2012 12:52 AM

Eagle Master

ពី Pa(USA)

Not my country,why should I care ,I'm not khmer blood money can do everything.

Aug 21, 2012 09:57 PM

CheyVorman007

ពី AngKor Wat

រូបថតញញឹមស្រស់ៗគួរអោយចាប់អារម្មណ៏ តែសុំធើ្វអ្វីកុំ
ភ្លេចយកអត្តសញ្ញាណជាតិជាធំ ប៉ុន្មានអាទិត្យមុនខ្មុំឃើញ
ក្នុងទូរទស្សមួយនិយាយពីពាណិជកម្ម ចេញមកអក្សចិនប៉ុន
ៗបាតដៃនាំមុខគេ ឯអក្សខ្មែរតូចៗមើលសឹងមិនឃើញ លើកគេអីក៏លើកយ៉ាងនេះ ទោះចិនសុទ្ធតែជាអ្នករកសុី
ក្តីតែរស់នៅស្រុកខ្មែរត្រូវយកអី្វដែលជាខ្មែរនាំមុខ វីវក់តែ
ក្នុងក្រុងភ្នំពេញ អាណិតរាស្រ្តខ្មែរសុទ្ធៗធើ្វស្រែផង ដូចេ្នះ
ធើ្វអី្វក៏ដោយត្រូវគិតដល់មុខមាត់ពួកគាត់ ទើបកូនខ្មែរមាន
តម្លៃ សូមរៀនលួចមើលការដឹកនាំពួកលោកខាងលិចឯ
នាយសមុទ្ទផង រៀនតាមពួកហ្នុងមិនខុសទេ

Aug 21, 2012 08:49 AM

from me Jayavarman VII

ពី Angkor

I wish to all Khmers have the NEW KNOWLEDGES TO CREATE MOHA NORKOR .

Sep 25, 2012 01:35 AM